ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន អង្គរ ជេនេរ៉ល​ អុិនសួរេន និង ក្រុមហ៊ុន NSPENG ចាប់ដៃគូសហការក្នុងគោលបំណងការពារសុវត្ថិភាពរបស់អតិថិជនប្រើប្រាស់រថយន្ត X-PENG ក្នុងប្រទេសកម្ពុជា ក្រោមប្រធានបទ «ពិភពលោក និងការការពារសម្រាប់មនុស្សសម័យថ្មី»

1 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែមិថុនា​ កន្លងទៅ មានការផ្លាស់ប្តូរ និងចាប់ផ្តើមថ្មីមួយបានកើតឡើងនៅក្នុងទីផ្សារឧស្សាហកម្មយានយន្ត និងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ។ ក្រុមហ៊ុន អង្គរ…

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែមិថុនា​ កន្លងទៅ មានការផ្លាស់ប្តូរ និងចាប់ផ្តើមថ្មីមួយបានកើតឡើងនៅក្នុងទីផ្សារឧស្សាហកម្មយានយន្ត និងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ។ ក្រុមហ៊ុន អង្គរ ជេនេរ៉ល អុិនសួរេន (Angkor General Insurance) និងក្រុមហ៊ុន NSPENG ជាក្រុមហ៊ុនចែកចាយផ្លូវការរបស់រថយន្តទំនើបម៉ាក X-Peng ដែលជាម៉ាកសញ្ញារថយន្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្រោមចក្ខុវិស័យប្រកបដោយសក្តានុពលគឺ៖ «ពិភពលោក និងការការពារសម្រាប់មនុស្សសម័យថ្មី» (Intelligent World, Intelligent Protection)

ប្រទេសកម្ពុជា កំពុងបោះជំហានយ៉ាងខ្លាំងក្លាឆ្ពោះទៅកាន់អនាគត តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ និងការកើនឡើងយ៉ាងឆាប់រហ័សនៃការប្រើប្រាស់រថយន្តអគ្គិសនី (EV) ។ កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រនេះ នឹងក្លាយជាស្ពានភ្ជាប់ដ៏សំខាន់រវាងបច្ចេកវិទ្យាកម្រិតសកល និងទំនុកចិត្តនៃទីផ្សារក្នុងស្រុក។ ប្រសិនបើ X-PENG គឺជាចលករជំរុញបដិវត្តន៍ផ្នែករថយន្តឆ្លាតវៃនៅកម្ពុជា នោះក្រុមហ៊ុន អង្គរ ជេនេរ៉ល អុិនសួរេន គឺជាអាវក្រោះដ៏រឹងមាំដែលចូលមកធានាសុវត្ថិភាពខ្ពស់បំផុតជូនដល់អតិថិជនរាល់ពេលធ្វើដំណើរ ។

ការរួមបញ្ចូលគ្នានៃចក្ខុវិស័យ៖ បច្ចេកវិទ្យាថ្មី និងការធ្វើដំណើរដ៏វៃឆ្លាត

កិច្ចសហការនេះ កើតឡើងដោយសារក្រុមហ៊ុនទាំងពីរមានគោលដៅ និងតម្លៃស្នូលដូចគ្នា គឺការផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះ និងការចាត់ទុកអតិថិជនជាធំ ។ ស្របតាមបេសកកម្មរបស់ X-PENG ដែលចង់ផ្តល់នូវការធ្វើដំណើរដ៏ឆ្លាតវៃតាមរយៈបច្ចេកវិទ្យា AI ជំនាន់ថ្មី ក្រោមប្រធានបទ «ពិភពលោក និងការការពារសម្រាប់មនុស្សសម័យថ្មី» (Intelligent​World, Intelligent Protection) លោក ឆាយ​ ឆីនឈឹង អគ្គនាយក និងជាតំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន អង្គរ ជេនេរ៉ល អុិនសួរេន ក៏បានបង្ហាញពីមោទនភាពយ៉ាងជ្រាលជ្រៅ ប្រកបដោយចក្ខុវិស័យថា៖ «ថ្ងៃនេះ យើងបានឃើញនូវការរួមបញ្ចូលគ្នាយ៉ាងអស្ចារ្យ រវាងអត្តសញ្ញាណរបស់កម្ពុជា និងបច្ចេកវិទ្យាអនាគតលំដាប់ពិភពលោក ។ ចក្ខុវិស័យរួមរបស់យើងគឺសាមញ្ញ ប៉ុន្តែមានអត្ថន័យជ្រាលជ្រៅគឺ យើងកំពុងបង្ហាញថា អាជីវកម្មក្នុងស្រុករបស់កម្ពុជា មានចក្ខុវិស័យ មានភាពរឹងមាំ និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចាប់ដៃគូជាមួយម៉ាកសញ្ញារថយន្ត លំដាប់ពិភពលោកផងដែរ » ។

លោក Zhao Peng នាយកប្រតិបត្តិការអាជីវកម្ម (COO) នៃក្រុមហ៊ុន NSPENG បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ «ការច្នៃប្រឌិតពិតប្រាកដ គឺមិនមែនវាស់វែងត្រឹមតែនវានុវត្តន៌នៃបច្ចេកវិទ្យានោះទេ ប៉ុន្តែវាត្រូវបានវាស់វែងដោយរបៀបដែលបច្ចេកវិទ្យានោះ អាចការពារអតិថិជនដែលប្រើប្រាស់យានយន្តនោះផ្ទាល់ ។ តាមរយៈកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រនេះ យើងចង់ឲ្យម្ចាស់រថយន្ត X-PENG ទទួលបានទាំងការធ្វើដំណើរដ៏វៃឆ្លាត និងការការពារដ៏រឹងមាំ ដើរទន្ទឹមគ្នា ដើម្បីផ្តល់ជូននូវសន្តិភាពផ្លូវចិត្តយ៉ាងពិតប្រាកដ» ។

ការកំណត់និយមន័យថ្មីនៃការគាំពារកម្រិតខ្ពស់ប្រកបដោយឧត្តមភាព

ដើម្បីឱ្យស្របទៅនឹងកម្រិតស្តង់ដារខ្ពស់នៃរថយន្តដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) របស់ X-PENG
ក្រុមហ៊ុន អង្គរ ជេនេរ៉ល អុិនសួរេន រៀបចំខ្លួនយ៉ាងរួចរាល់ដើម្បីផ្តល់ជូននូវសេវាកម្មកម្រិតពិភពលោក ដែលងាយស្រួល រហ័ស និងផ្អែកលើគុណតម្លៃស្នូលគឺ ធានាពិត សេវាកម្មពិត និងសន្តិភាពផ្លូវចិត្តយ៉ាងពិតប្រាកដ ។

ភាពជាដៃគូនេះបានណែនាំនូវសសរស្តម្ភនៃសេវាកម្មថែទាំដ៏ល្អឥតខ្ចោះ រួមមាន៖

  • កញ្ចប់ធានារ៉ាប់រងរថយន្តពិសេស ផ្តល់ជូនកម្រិតមិនធ្វើសំណងសូន្យភាគរយ (0% Deductible)
  • មជ្ឈមណ្ឌលដោះស្រាយសំណង២៤ម៉ោងលើ៧ថ្ងៃ៖ លុបបំបាត់រាល់ឧបសគ្គចំពោះសេវាដោះស្រាយសំណង ដោយធានាថាក្រុមជំនាញជួយសង្គ្រោះនៅក្បែរអ្នកជានិច្ច មិនថាម៉ោងណា ឬនៅទីកន្លែងណានោះទេ ។
  • ខ្សែទូរស័ព្ទដោះស្រាយសំណងឥតគិតថ្លៃ 1800 20 24 24 (Toll-Free): ហៅចូលបានពីគ្រប់ប្រព័ន្ធដោយឥតគិតថ្លៃ ភ្នាក់ងារដោះស្រាយសំណងបម្រើការ ២៤ម៉ោង ។
  • ក្រុមការងារគាំទ្រពហុភាសាកម្រិតខ្ពស់៖ ត្រៀមខ្លួនផ្តល់ជំនួយភ្លាមៗប្រកបដោយវិជ្ជាជីវៈជា ភាសាខ្មែរ អង់គ្លេស និងចិន ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនជាតិ និងអន្តរជាតិ ។

ការបើកបរឆ្ពោះទៅកាន់អនាគត

អនុស្សរណៈនៃការយោគយល់គ្នា (MOU) ដ៏មានសារៈសំខាន់នេះ គឺជាការចាប់ផ្តើមប្រព័ន្ធថ្មីមួយ ដែលជួយឲ្យអ្នកប្រើប្រាស់រថយន្តនៅកម្ពុជា អាចកាត់បន្ថយការព្រួយបារម្ភ និងមានពេលរីករាយច្រើនជាងមុនរាល់ពេលធ្វើដំណើរ ។ នេះជាសក្ខីកម្មដ៏ពិសេសមួយ បង្ហាញពីអ្វីលទ្ធផលនៃការច្នៃប្រឌិតថ្មី និងការគាំពារដ៏រឹងមាំ ។

ផលិតផលធានារ៉ាប់រងយានយន្តរបស់ ក្រុមហ៊ុន អង្គរ ជេនេរ៉ល អុិនសួរេន ត្រូវបានបង្កើតឡើងដោយផ្អែកលើចំណុចលេចធ្លោសំខាន់ៗចំនួន ៨ ដែលផ្តោតលើការធានាពិត សេវាកម្មពិត និងសន្តិភាពផ្លូវចិត្តរបស់អតិថិជនជាចម្បង៖

  • ធានារ៉ាប់រងយានយន្តដែលគ្មានកម្រិតមិនធ្វើសំណង
  • ប្តេជ្ញាអនុវត្ត “គោលការណ៍គ្មានកម្រៃក្រៅផ្លូវការ” គ្រប់ដំណាក់កាលនៃសេវាកម្ម
  • ផ្តល់សេវាដោះស្រាយសំណង២៤ម៉ោងក្នុង១ថ្ងៃ ៧ថ្ងៃក្នុងសប្តាហ៍ និង៣៦៥ថ្ងៃក្នុង១ឆ្នាំ
  • សេវាកម្មបាញ់ថ្នាំរហ័ស គាំទ្ររហូតដល់ ២ផ្នែក និងធានាដោះស្រាយជូនលឿនបំផុតក្នុងពេល ២ថ្ងៃ
  • ផ្តល់ជូនការត្រួតពិនិត្យយានយន្ត១០ចំណុចដោយឥតគិតថ្លៃនៅមជ្ឈមណ្ឌលយានយន្ត អង្គរ អូតូ ឃែរ
  • អតិថិជនអាចយកយានយន្តទៅជួសជុលដោយមិនតម្រូវឲ្យបង់ប្រាក់ជាមុន និងទទួលសេវាកម្មរហ័សពី
    មជ្ឈមណ្ឌលយានយន្ត អង្គរ អូតូ ឃែរ
  • ផ្តល់ជូនសេវាសណ្តោងយានយន្តនៅក្នុងទីក្រុងភ្នំពេញដោយឥតគិតថ្លៃ
  • ផ្តល់ជូនសេវាជួយទិញប្រេងសាំង ឬកូវអាគុយរថយន្ត ឬផ្លាស់ប្តូរកង់សាគួរនៅក្នុងទីក្រុងភ្នំពេញដោយឥតគិតថ្លៃ

សារចម្បងដែលយើងចង់ផ្ញើជូនប្រជាជនកម្ពុជាគឺច្បាស់លាស់ និងពោរពេញដោយការលើកទឹកចិត្ត៖ អនាគតគឺនៅទីនេះ អនាគតដ៏វៃឆ្លាត ត្រូវការការពារដែលវៃឆ្លាត ។

អំពីក្រុមហ៊ុន អង្គរ ជេនេរ៉ល អុិនសួរេន៖ គឺជាក្រុមហ៊ុនធានារ៉ាប់រងទូទៅជំនាន់ថ្មីដែលមានភាគទុនិកជាកូន
ខ្មែរ កសាងឡើងដោយទំនុកចិត្ត និងការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ ។

តាមដានពួកយើងតាមរយៈបណ្តាញសង្គម៖
Facebook: https://www.facebook.com/share/1BNd1o5tay/?mibextid=wwXIfr
Telegram: t.me/angkorgeneral
Linkedin: https://www.linkedin.com/company/angkor-general-insurance-hiring/ ៕ អត្ថបទសហការ