ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាលា អេ​យូ​ភី​ភី ឡៃ​ហ្គឺ លី​ឌឺ​ហ្សី​ប អាកា​ឌឺ​មី ពង្រីក​វិសាលភាព​អប់រំ ដោយ​បើក​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​ក្នុង​កម្រិត​បឋម​សិក្សាដោយ​ប្រើប្រាស់​ក​ម្វ​វិធី​សិក្សា​លំដាប់​ពិភពលោក VICTORIAN CURRICULUM 2.0

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ​សាលា អេ​យូ​ភី​ភី ឡៃ​ហ្គឺ លី​ឌឺ​ហ្សី​ប អាកា​ឌឺ​មី មាន​មោទនភាព​យ៉ាង​ក្រៃ​លែង​ក្នុង​ការ​ប្រកាស​ពង្រីក​វិសាលភាព​ភាព​អប់រំ​របស់​ខ្លួន តាម​រយៈ​ការ​ទទួល​ចុះ​ឈ្មោះ​ថ្មី​ឱ្យ​ចូល​រៀន​ក្នុង​កម្រិត​បឋម​សិក្សា ដោយ​ប្រើប្រាស់​កម្មវិធី​សិក្សា​ដ៏​ល្បីល្បាញ​ឈ្មោះ…

រាជធានីភ្នំពេញ ៖ ​សាលា អេ​យូ​ភី​ភី ឡៃ​ហ្គឺ លី​ឌឺ​ហ្សី​ប អាកា​ឌឺ​មី មាន​មោទនភាព​យ៉ាង​ក្រៃ​លែង​ក្នុង​ការ​ប្រកាស​ពង្រីក​វិសាលភាព​ភាព​អប់រំ​របស់​ខ្លួន តាម​រយៈ​ការ​ទទួល​ចុះ​ឈ្មោះ​ថ្មី​ឱ្យ​ចូល​រៀន​ក្នុង​កម្រិត​បឋម​សិក្សា ដោយ​ប្រើប្រាស់​កម្មវិធី​សិក្សា​ដ៏​ល្បីល្បាញ​ឈ្មោះ វិក​តូ​រៀ 2.0 (Victorian Curriculum 2.0) ដែល​ត្រូវ​បាន​រចនា​សម្រិតសម្រាំង​ឡើង​ដើម្បី បណ្តុះបណ្តាល​សិស្សានុសិស្ស​កម្រិត​បឋម​សិក្សា​ឱ្យ​មាន​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​ជា​អ្នកដឹកនាំ​ប្រកបដោយ​ទំនុកចិត្ត​ ។ ការ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​កម្មវិធី​សិក្សា​ខ្នាត​អន្តរជាតិ​ដ៏​មាន​ប្រជាប្រិយភាព វិក​តូ​រៀ 2.0 ពី​ប្រទេស​អូស្ត្រាលី​នេះ បាន​បង្ហាញ​កាន់តែ​ច្បាស់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​សាលា ក្នុង​ការ​ផ្តល់​នូវ​ការ​អប់រំ​ឈានមុខ​គេ ដោយ​ជួយ​បណ្តុះ​សិ​ស្សា​នុ សិស្ស​ឱ្យ​មាន​ភាព​ចង់​ចេះ​ចង់​ដឹង ជំនាញ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ភាព​ជា​អ្នកដឹកនាំ ការ​គិត​ច្នៃប្រឌិត ចាប់តាំងពី​វ័យ​ដំបូង​ ។

កម្មវិធី​សិក្សា​កម្រិត​បឋម​សិក្សា​ស្តង់ដារ​អន្តរជាតិ​នេះ ត្រូវ​បាន​រចនា​ឡើង​មិន​ត្រឹមតែ​ដើម្បី​រៀបចំ​កុមារ​ឱ្យ​ទទួល បាន​ជោគជ័យ​ក្នុង​ការ​សិក្សា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​សម្រាប់​ការ​រស់នៅ​ក្នុង​សង្គម ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ផង​ដែរ ​។ កម្មវិធី​នេះ​រួម​បញ្ចូល​គ្នា ជាមួយនឹង​ការ​រៀន​តាម​បែប​ស្វែង​យល់​បំផុសគំនិត នវានុវត្តន៍ និង​ការ​អភិវឌ្ឍ គុណធម៌ ​។

លោកស្រី Janet Tartaglia នាយិកា​សាលា អេ​យូ​ភី​ភី ឡៃ​ហ្គឺ លី​ឌឺ​ហ្សី​ប អាកា​ឌឺ​មី បាន​មាន​ប្រសាសន៍​ថា ​៖ «​នៅ​សាលា អេ​យូ​ភី​ភី ឡៃ​ហ្គឺ លី​ឌឺ​ហ្សី​ប អាកា​ឌឺ​មី យើង​ជឿជាក់​ថា ការ​អប់រំ​គួរតែ​ជំរុញ​កុមារ​ឱ្យ​មាន​ទំនុកចិត្ត មាន​ជំនាញ​ប្រព័ន្ធ​ឌី​ជី​ថ​ល ចេះ​ដឹកនាំ​ប្រកបដោយ​ក្តី​មេត្តា ក្លាយជា​សហគ្រិន​ដែល​មាន​ក្រមសីលធម៌ និង​ជា​អ្នក​ដោះស្រាយ បញ្ហា​ប្រកបដោយ​ភាព​ច្នៃប្រឌិត​។ កម្មវិធី​សិក្សា​ដ៏​ពិសេស​នេះ​ផ្តល់​នូវ​គ្រឹះ​សិក្សា​ដ៏​រឹង​មាំ ខណៈ​ពេល​ដែល​អនុញ្ញាត​ក៏​ដូច​ជា​អភិវឌ្ឍ​ជំនាញ​ចាំបាច់​ដើម្បី​រីក​ចម្រើន​ទៅ​ថ្ងៃ​អនាគត» ​។​

ហេតុ​អ្វី​បានជា​អ្នក​គួរ​ជ្រើសរើស​កម្មវិធី​សិក្សា Victorian Curriculum 2.0 សម្រាប់​កូន​ៗ​ ?
កម្មវិធី​សិក្សា Victorian Curriculum 2.0 ត្រូវ​បាន​បង្កើត​ឡើង​នៅ​ប្រទេស​អូស្ត្រាលី ហើយ​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​ថា​ជា​វិធីសាស្ត្រ​អប់រំ​ទំនើប ដែល​យក​ការ​អភិវឌ្ឍ​របស់​សិស្ស​ជា​គោល​។ កម្មវិធី​នេះ​សង្កត់ធ្ងន់​ទៅ​លើ​ទាំង​សមិទ្ធផល​សិក្សា និង​ការ​អភិវឌ្ឍ​សមត្ថភាព​សំខាន់​ៗ​របស់​កុមារ ដែល​ជួយ​ជម្រុញ​ឱ្យ​ពួក​គេ​ទទួល​បាន​ជោគ ជ័យ​លើស​ពី​ការ​សិក្សា​ក្នុង​ថ្នាក់រៀន​។ អ្វី​ដែល​កាន់តែ​ពិសេស និង​ខុស​ប្លែក​ពីសា​លា​បឋម​សិក្សា​ដទៃ​ទៀត​នោះ​គឺ កម្មវិធី សិក្សា​នេះ​រួម​បញ្ចូល​ទាំង​មុខ​វិជ្ជា បច្ចេកវិទ្យា សេដ្ឋកិច្ច សហគ្រិនភាព និង​អាជីវកម្ម ទន្ទឹម​នឹង​មុខ​វិជ្ជា​គោល​សំខាន់​ៗ​ផ្សេង​ទៀត ​។

ចំណុចខ្លាំង​សំខាន់​ៗ​នៃ​កម្មវិធី​សិក្សា​មាន​ដូច​ជា ​៖
•​ ​គ្រឹះ​ដ៏​រឹង​មាំ​លើ​អក្ខរកម្ម និង​គណ​ន​កម្ម​៖ សិស្សានុសិស្ស​នឹង​អភិវឌ្ឍ​ជំនាញ​ស៊ីជម្រៅ​លើ​ការ​អាន ការ​សរសេរ គណិត​វិទ្យា និង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​តាម​រយៈ​បទ​ពិសោធន៍​សិក្សា​ដ៏​រីករាយ និង​សម​ស្រប​ទៅ​តាម​វ័យ​ពួក​គេ ដែល​ជួយ​បង្កើត​ទំនុកចិត្ត និង​ភាព​ស្ទាត់ជំនាញ​ចាប់តាំងពី​វ័យក្មេង​ ។
•​ ​ការ​គិតពិចារណា និង​ការ​គិត​ច្នៃប្រឌិត​៖ កម្មវិធី​សិក្សា​ជម្រុញ​ឱ្យ​កុមារ​ចេះ​ចោទសួរ ស្វែង​យល់​ពី​គំនិត​ថ្មី​ៗ ដោះស្រាយ​បញ្ហា និង​គិត​ដោយ​ឯករាជ្យ ដើម្បី​ត្រៀមខ្លួន​សម្រាប់​តម្រូវការ​នៃ​សតវត្សរ៍​ទី ​២១​ ។
•​ ​ការ​រៀន​តាម​បែប​ស្វែង​យល់ និង​ការ​អនុវត្ត​ផ្ទាល់​៖ សិស្សានុសិស្ស​រៀន​តាម​រយៈ​ការ​ស្វែងរក​របកគំហើញ​ថ្មី​ៗ ការ​ធ្វើ​គម្រោង ការ​សហការ​គ្នា និង​ការ​ផ្សារ​ភ្ជាប់​ទៅ​នឹង​ជីវភាព​រស់នៅ​ជាក់ស្តែង ដែល​ធ្វើ​ឱ្យ​ការ​សិក្សា​មាន​អត្ថន័យ​។
•​ ​ការ​អភិវឌ្ឍ​កុមារ​គ្រប់​ជ្រុងជ្រោយ​៖ យើង​ផ្តល់​សារៈសំខាន់​ស្មើ​ៗ​គ្នា​ទៅ​លើ​សុខុមាលភាព​ផ្លូវចិត្ត ការ​យល់​ដឹង​ពី ក្រមសីលធម៌ ការ​យល់​ដឹង​ពី​វប្បធម៌​ចម្រុះ និង​ការ​រីក​ចម្រើន​ផ្ទាល់ខ្លួន ដើម្បី​ជួយ​ឱ្យ​កុមារ​ក្លាយជា​បុគ្គល​ដែល មាន​ភាព​ធន់ និង​ពោរពេញ​ដោយ​ក្តី​មេត្តា ​។
•​ ​ទស្សនវិស័យ​សកល ស្រប​តាម​បរិបទ​ក្នុងស្រុក​៖ កម្មវិធី​សិក្សា​នេះ​ជួយ​គាំទ្រ​ដល់​ការ​គិត​បែប​អន្តរជាតិ ខណៈ ពេល​ដែល​នៅ​តែ​ផ្តល់​តម្លៃ និង​លើកកម្ពស់​ទិដ្ឋភាព​អប់រំ​ដ៏​រស់​រវើក ក៏​ដូច​ជា​គុណ​តម្លៃ​វប្បធម៌​របស់​ប្រទេស​កម្ពុជា ​។
•​ ​ការ​តាមដាន​កា​រវិ​វត្ត​នៃ​ការ​សិក្សា​ច្បាស់លាស់​៖ ប្រព័ន្ធ​វាយតម្លៃ​ធានា​បាន​នូវ​ការ​រីក​ចម្រើន​ជា​បន្តបន្ទាប់ និង អាច​វាស់វែង​បាន ដែល​អនុញ្ញាត​ឱ្យ​លោកគ្រូ​-​អ្នកគ្រូ អាច​សម្រប​សម្រួលការ​បង្រៀន​ឱ្យ​ស្រប​ទៅ​តាម​សក្តានុពល និង​ចំណុចខ្លាំង​របស់​សិស្ស​ម្នាក់​ៗ​ ។

បរិយាកាស​សិក្សា​ដ៏​វិសេសវិសាល និង​ប្លែក​ពី​គេ
កម្មវិធី​សិក្សា​កម្រិត​បឋម​សិក្សា​របស់​សាលា អេ​យូ​ភី​ភី ឡៃ​ហ្គឺ លី​ឌឺ​ហ្សី​ប អាកា​ឌឺ​មី ផ្តល់​ជូន​សិស្សានុសិស្ស​នូវ​បរិយាកាស​សិក្សា​ដ៏​រស់​រវើក ដែល​កុមារ​ម្នាក់​ៗ​ទទួល​បាន​នូវ​ឱកាស និង​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ក្នុង​ការ​លូតលាស់ ​។ នវានុវត្តន៍ ភាព​ជា​អ្នកដឹកនាំ និង​ការ​ធ្វើ​ជា​ពលរដ្ឋ​ល្អ ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​បទ​ពិសោធន៍​ប្រចាំ​ថ្ងៃ ដើម្បី​បណ្តុះបណ្តាល កុមារ​នៅ​ថ្ងៃនេះ ឱ្យ​ក្លាយជា​អ្នកដឹកនាំ​នា​ពេល​អនាគត​ ។

សិស្សានុសិស្ស​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ដូច​ជា​ ៖
•​ ​ចំនួន​សិស្ស​ក្នុង​ថ្នាក់​តិច និង​ការ​យកចិត្តទុកដាក់​យ៉ាង​ដិត​ដល់​ចំពោះ​សិស្ស​ម្នាក់​ៗ
•​ ​លោកគ្រូ អ្នកគ្រូ​អន្តរជាតិ ដែល​មាន​លក្ខណៈសម្បត្តិ និង​គរុកោសល្យ​ខ្ពស់
•​ ​វប្បធម៌​សាលា​ដែល​មាន​សុវត្ថិភាព ការ​ថែទាំ​កក់ក្តៅ និង​មាន​បរិ​យា​បន្ន
•​ ​បរិវេណ​សាលា​មាន​ភាព ទំនើប និង​មាន​លក្ខណៈ​ស្តង់ដារ
•​ ​ការ​បញ្ចូល​បច្ចេកវិទ្យា ភាព​ច្នៃប្រឌិត និង​ការ​រៀន​តាម​រយៈ​ការ​អនុវត្ត​ផ្ទាល់
•​ ​ឱកាស​អភិវឌ្ឍភាព​ជា​អ្នកដឹកនាំ និង​ការ​គិត​បែប​សហគ្រិន​តាំងពី​វ័យក្មេង
•​ ​មាគ៌ា​សិក្សា​ដ៏​រឹង​មាំ ឆ្ពោះទៅ​កាន់​ភាព​ជោគជ័យ​ក្នុង​កម្រិត​មធ្យមសិក្សា និង​ឧត្តម​សិក្សា
តាម​រយៈ​ការ​រួម​បញ្ចូល​គ្នា​នូវ​ចំណុចខ្លាំង​នៃ​កម្មវិធី​សិក្សា Victorian Curriculum 2.0 ជាមួយនឹង​វិធីសាស្ត្រ​អប់រំ​ដ៏​វិសេសវិសាល​លើ​ភាព​ជា​អ្នកដឹកនាំ និង​នវានុវត្តន៍ សាលា​មាន​គោលបំណង​បណ្តុះបណ្តាល​សិស្សានុសិស្ស​ឱ្យ មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​សិក្សា មានការ​ទទួលខុសត្រូវ​ចំពោះ​សង្គម និង​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​រួមចំណែក​ដ៏​មាន​ន័យ​ដល់​សហគមន៍ និង​ពិភពលោក​ ។

ការ​រៀបចំ​កុមារ​សម្រាប់​អនាគត
ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​បន្ត​រីក​ចម្រើន និង​ភ្ជាប់​ទំនាក់ទំនង​កាន់តែ​ខ្លាំង​ជាមួយ​សកលលោក មាតា បិតា​ជា​ច្រើន​កំពុង​ស្វែងរក​ឱកាស​អប់រំ ដែល​មិន​ត្រឹមតែ​រៀបចំ​កូន​ៗ​សម្រាប់​ការ​ប្រឡង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​សម្រាប់​ភាព ជោគជ័យ​ពេញ​មួយ​ជីវិត​។ ការ​ពង្រីក​វិសាលភាព​អប់រំ​របស់​សាលា អេ​យូ​ភី​ភី ឡៃ​ហ្គឺ លី​ឌឺ​ហ្សី​ប អាកា​ឌឺ​មី ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ពី​ចក្ខុវិស័យ​នេះ ពោល​គឺ​ការ​បំពាក់បំប៉ន​អ្នក​សិក្សា​វ័យក្មេង​នូវ​ទំនុកចិត្ត សមត្ថភាព​បត់បែន និង​ចំណេះដឹង​ជាស​កល​ដែល​ចាំបាច់​សម្រាប់​ថ្ងៃ​អនាគត​ ។
ចាប់​ទទួល​ពាក្យសុំ​ចូល​រៀន​សម្រាប់​កម្រិត​បឋម​សិក្សា ចាប់ពី​ថ្នាក់​ទី ១ ដល់​ថ្នាក់​ទី ៦ ចាប់ពី​ពេល​នេះ​តទៅ ​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង ​៖
អាសយដ្ឋាន ​៖​ ​ផ្លូវ​ចំការ​ចិន ២ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ
(​ខាងក្រោយ​មន្ទីរពេទ្យ​សាន់​រ៉ា​យ​)
លេខ​ទូរស័ព្ទ ​៖ ​+855 11 422 288/ +855 23 231 829
អ៉ីមែល​៖ ​ ​admissions@aupplla.edu.kh
គេហទំព័រ​ ៖ ​ ​www.aupplla.edu.kh
តេ​ឡេ​ក្រាម ​៖ ​https://t.me/auppllaadmissions