ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ខ្មែរ ប៊ែ​វើ​រី​ជី​ស ឧបត្ថម្ភ​នាំ​យក​គ្រូបង្វឹក​ជើង​ខ្លាំង ៤ រូប​ដល់​សហព័ន្ធ​កីឡាប្រដាល់​ឃី​ក​បុក​ស៊ី​ង ត្រៀម​ដណ្តើម​ជ័យ​ជំនះ​លើ​ឆាក​អន្តរជាតិ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ស្រប​ពេល​ដែល​វិស័យ​កីឡា​ឃី​ក​បុក​ស៊ី​ង​នៅ​កម្ពុជា កំពុង​មាន​សន្ទុះ​គាំទ្រ​ខ្លាំង​គួរ​ឱ្យ​កត់សម្គាល់ CAMBODIA SPORT+ របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ឧបត្ថម្ភ​គាំទ្រ​ដល់​សហព័ន្ធ​កីឡាប្រដាល់​ឃី​ក​បុក​ស៊ី​ង​កម្ពុជា…

រាជធានីភ្នំពេញ​ ៖ ស្រប​ពេល​ដែល​វិស័យ​កីឡា​ឃី​ក​បុក​ស៊ី​ង​នៅ​កម្ពុជា កំពុង​មាន​សន្ទុះ​គាំទ្រ​ខ្លាំង​គួរ​ឱ្យ​កត់សម្គាល់ CAMBODIA SPORT+ របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ឧបត្ថម្ភ​គាំទ្រ​ដល់​សហព័ន្ធ​កីឡាប្រដាល់​ឃី​ក​បុក​ស៊ី​ង​កម្ពុជា នាំ​យក​គ្រូបង្វឹក​អន្តរជាតិ​ជំនាញ​ចំនួន ៤ រូប ដើម្បី​ពង្រឹងគុណភាព និង​ស្តង់ដា​បច្ចេកទេស​ហ្វឹកហាត់ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ទ្វេ​ដង​ ។

ក្នុង​ឱកាស​នេះ អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ចុះ​ជួប​សំណេះសំណាល​ដោយ​ផ្ទាល់​ជាមួយ​ថ្នាក់ដឹកនាំ​សហព័ន្ធ គ្រូបង្វឹក និង​កីឡាករ​–​កីឡាការិនី​ឃី​ក​បុក​ស៊ី​ង​ទាំងអស់ ព្រមទាំង​ផ្ដល់​កម្លាំងចិត្ត​ដល់​កីឡាករ​-​កីឡាការិនី​ឱ្យ​បន្ត​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន ពង្រឹង​កម្លាំងកាយ និង​ស្មារតី​ប្រកួត​ឱ្យ​កាន់តែ​រឹង​មាំ​ដើម្បី​ក្លាយជា​កម្លាំង​ស្នូល​សម្រាប់​វិស័យ​កីឡា​ជាតិ​នា​ពេល​អនាគត​។

ជា​អ្នក​ជំរុញ​វិស័យ​កីឡា​គ្រប់​ប្រភេទ​នៅ​កម្ពុជា ឱ្យ​កាន់តែ​ខ្លាំង CAMBODIA SPORT+ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៥០០ លាន​រៀល ដល់​សហព័ន្ធ​កីឡាប្រដាល់​ឃី​ក​បុក​ស៊ី​ង​កម្ពុជា ក្នុង​ការ​នាំ​យក​អ្នកជំនាញ​អន្តរជាតិ​មក​លើក​នេះ​។ បន្ថែម​ជាមួយនឹង​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត «​កំពូល​អ្នក​ចម្បាំង CAMBODIA SPORT+» នឹង​ធ្វើ​ឱ្យ​វិស័យ​ឃី​ក​បុក​ស៊ី​ង​កម្ពុជា កាន់តែ​រីក​ចម្រើន និង​មាន​ភាព​លេចធ្លោ កាន់តែ​ទូលំទូលាយ​នៅ​លើ​ឆាក​អន្តរជាតិ ​៕ អត្ថបទសហការ

CAMBODIA SPORT+ បំពេញ​ក្តី​ស្រមៃ ជួយ​ជំរុញ​វិស័យ​ឃី​ក​បុក​ស៊ី​ង​នៅ​កម្ពុជា