ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ការ​យកចិត្តទុកដាក់​ខ្ពស់​ទាំង​ផ្នែក​សម្ភារ​ និង​ស្មា​តីចំពោះ​ជនជាតិ​ខ្មែរ​នៅ​ក្នុង​ប្រទេស​វៀតណាម

2 ថ្ងៃ មុន

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ដោយ​ទទួល​បានការ​យកចិត្តទុកដាក់ និង​ទំនុកបម្រុង​ពី​បក្ស និង​រដ្ឋ​វៀតណាម បាន​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ខ្មែរ​នៅ​តំបន់​ភាគ​ខាងត្បូង នៃ​ប្រទេស​វៀតណាម ត្រូវ​បាន​កែ​លម្អ និង​អភិវឌ្ឍ​យ៉ាង​ទូលំទូលាយ​ជា​បន្តបន្ទាប់​។ សមិទ្ធផល​ទាំងនេះ​បាន​រួមចំណែក​ដល់​ការ​ពង្រឹង​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ ចំពោះ​ការ​ដឹកនាំ​របស់​បក្ស…

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ដោយ​ទទួល​បានការ​យកចិត្តទុកដាក់ និង​ទំនុកបម្រុង​ពី​បក្ស និង​រដ្ឋ​វៀតណាម បាន​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ខ្មែរ​នៅ​តំបន់​ភាគ​ខាងត្បូង នៃ​ប្រទេស​វៀតណាម ត្រូវ​បាន​កែ​លម្អ និង​អភិវឌ្ឍ​យ៉ាង​ទូលំទូលាយ​ជា​បន្តបន្ទាប់​។ សមិទ្ធផល​ទាំងនេះ​បាន​រួមចំណែក​ដល់​ការ​ពង្រឹង​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ ចំពោះ​ការ​ដឹកនាំ​របស់​បក្ស និង​រដ្ឋ​វៀតណាម ព្រមទាំង​ជំរុញ​ស្មារតី​ពឹងផ្អែក​លើ​ខ្លួនឯង ភាព​ម្ចាស់​ការ និង​ការ​ប្រកួតប្រជែង​ក្នុង​ការងារ ផលិតកម្ម និង​ការ​កសាង​ជីវភាព​ឱ្យ​បាន​សម្បូរ​បែប​និង​ដោយ​ស្របច្បាប់​។

ជនជាតិ​ខ្មែរ​ដែល​រស់នៅ​លើ​ទឹកដី​វៀតណាម គឺជា​ផ្នែក​មួយ​ដែល​មិន​អាច​បំបែក​ចេញពី​មហា​សាមគ្គី​របស់​ជនជាតិ​វៀតណាម​។ បច្ចុប្បន្ន​ជនជាតិ​ខ្មែរ​រស់នៅ​ប្រមូលផ្តុំ​ភាគច្រើន​នៅ​ក្រុង​កឹ​ន​ធើ អាន​យ៉ាង វិញ​ឡុ​ង កា​ម៉ៅ ជាដើម ហើយ​ក្នុង​នោះ ក្រុង​កឹ​ន​ធើ គឺជា​តំបន់​ដែល​មាន​ប្រជាជន​ខ្មែរ​រស់នៅ​ច្រើន​ជាងគេ​។

ក្នុង​រយៈពេល​កន្លង​មក បក្ស និង​រដ្ឋ​វៀតណាម បាន​អនុវត្ត​គោលការណ៍​ណែនាំ ព្រមទាំង​គោលនយោបាយ​អាទិភាព​ជា​ច្រើន​ដើម្បី​លើកកម្ពស់​ជីវភាព​រស់នៅ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​។ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​ដែល​មាន​ជនជាតិ​ខ្មែរ​រស់នៅ ត្រូវ​បាន​វិនិយោគ​កែ​លម្អ​ឱ្យ​កាន់តែ​សម​ស្រប ដោយ​មានការ​សាងសង់​ផ្លូវ​ជនបទ បណ្តាញ​អគ្គិសនី​ជាតិ សាលារៀន មណ្ឌល​សុខភាព និង​ប្រព័ន្ធ​ធារាសាស្ត្រ​ជា​ច្រើន​។ កម្មវិធី​កាត់​បន្ថយ​ភាព​ក្រីក្រ ការ​គាំទ្រ​លំនៅ​ឋាន បណ្តុះបណ្តាល​វិជ្ជាជីវៈ ផ្តល់​ប្រាក់​កម្ចីអនុគ្រោះ និង​គាំទ្រ​ផលិតកម្ម បាន​ជួយ​ឱ្យ​គ្រួសារ​ខ្មែរ​ជា​ច្រើន​អាច​រីក​ចម្រើន រួច​ផុត​ពី​ភាព​ក្រីក្រ និង​មាន​ជីវភាព​ស្ថិរភាព​ជា​បន្តបន្ទាប់​។

គោលនយោបាយ​អភិវឌ្ឍន៍​ពិសេស​សម្រាប់​ជនជាតិ​ខ្មែរ ដូច​ជា សារាចរ​ណែនាំ​លេខ 19-CT/TW ចុះ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៨ របស់​លេខាធិការដ្ឋាន​មជ្ឈិមបក្ស ស្តី​ពី “​ការ​ពង្រឹង​ការងារ​នៅ​តំបន់​ជនជាតិ​ខ្មែរ ក្នុង​ស្ថានភាព​ថ្មី​” បាន​ប្រមូលផ្តុំ​ធនធាន​គ្រប់​ផ្នែក ដើម្បី​វិនិយោគ​និង​អភិវឌ្ឍន៍ និង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម យ៉ាង​ទូលំទូលាយ នៅ​តាម​ឃុំ​ជាប់​ព្រំដែន ជា​ពិសេស​តំបន់​ដែល​មាន​ជនជាតិ​ខ្មែរ​រស់នៅ​ច្រើន​។

លោក ថា​ច់ បុ​ង ជា​បុគ្គល​មានឈ្មោះ​បោះ​សម្លេង​ក្នុង​សហគមន៍​ខ្មែរ (​តំណាង​ភូមិ​ត្រា​បេ​ត ឃុំ​ង៉ុ​ក​តូ ក្រុង​កឹ​ន​ធើ​) បានឱ្យ​ដឹង​ថា ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​មាន​ភាព​ងាយស្រួល​ជាង​មុន សម្រាប់​ការ​ធ្វើ​ដំណើរ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​កសិកម្ម​។ លោក​បាន​បង្ហាញ​ពី​ភាព​រីករាយ​ថា ពី​មុន​គ្រាន់តែ​ជា​មាត់​ប្រឡាយ បច្ចុប្បន្ន​ត្រូវ​បាន​សាងសង់​ជា​ផ្លូវ​ធំ​ទូលាយ ស្អាត និង​ភ្ជាប់​ភូមិ ស្រុក ទៅ​ទីប្រជុំជន ឃុំ​-​សង្កាត់ ព្រមទាំង​ភ្ជាប់​ទៅ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ៗ​ផ្សេង​ទៀត​។ ទន្ទឹម​នឹង​នេះ គ្រួសារ​ខ្មែរ​មួយ​ចំនួន​ក៏​ទទួល​បានការ​គាំទ្រ​ជួយ​សាងសង់​ផ្ទះ​ថ្មី និង​បង្កើត​ការងារ ដែល​រួមចំណែក​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង​លើកកម្ពស់​ជីវភាព​របស់​ពួក​គាត់​ផង​ដែរ​។

ជាមួយ​គ្នា​នេះ វិស័យ​កសិកម្ម​នៅ​តំបន់​ដែល​មាន​ជនជាតិ​ខ្មែរ​រស់នៅ​ច្រើន ក៏​មានការ​រីក​ចម្រើន​ជា​វិជ្ជមាន​ផង​ដែរ​។ ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​បាន​ណែនាំ​ឱ្យ​អនុវត្ត​វិទ្យាសាស្ត្រ និង​បច្ចេកទេស​ក្នុង​ផលិតកម្ម ផ្លាស់​ប្តូរ​ការ​ដាំ​ដំណាំ និង​ចិញ្ចឹមសត្វ​ឱ្យ​សម​ស្រប​នឹង​លក្ខខណ្ឌ​ធម្មជាតិ និង​អភិវឌ្ឍ​គំរូ​សេដ្ឋកិច្ច​មាន​ប្រសិទ្ធភាព ដូច​ជា ការ​ដាំ​ស្រូវ​គុណភាព​ខ្ពស់ វារីវប្បកម្ម ចិញ្ចឹមសត្វ អភិវឌ្ឍ​ទេសចរណ៍​សហគមន៍ និង​សិប្បកម្ម​ប្រពៃណី​។​កត្តា​ទាំងនេះ​ហើយ​បាន​នាំ​ឱ្យ ចំណូល និង​កម្រិតជីវភាព​រស់នៅ​របស់​គ្រួសារ​ខ្មែរ​ជា​ច្រើន ត្រូវ​បាន​កែ​លម្អ​ជា​បន្តបន្ទាប់​។

លោក ថា​ច់ ចាញ់ សូន ក៏​ជា​បុគ្គល​ម្នាក់​ដែល​មានឈ្មោះ​បោះ​សម្លេង​នៅ​ក្នុង​សហគមន៍​ខ្មែរ នៅ​ភូមិ​តាន់​ហៀ​ប A ឃុំ​អុក​អែ​វ ខេត្ត​អាន​យ៉ាង បាន​បង្ហាញ​ជំនឿ​ចិត្ត​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គោលនយោបាយ និង​វិធានការ​របស់​បក្ស និង​រដ្ឋ​វៀតណាម សម្រាប់​តំបន់​ជនជាតិ​ខ្មែរ​។ តាម​លោក ការ​យកចិត្តទុកដាក់​នេះ បង្ហាញ​យ៉ាង​ច្បាស់​តាម​រយៈ​គោលនយោបាយ​ជាក់ស្តែង ដូច​ជា ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ផ្តល់​ប្រាក់​កម្ចី​សម្រាប់​ចិញ្ចឹមសត្វ ណែនាំ​បច្ចេកទេស​កសិកម្ម និង​ជា​ពិសេស គោលនយោបាយ​ធានា​រ៉ាប់រង​សុខភាព​។ “​ប័ណ្ណធានា​រ៉ាប់រង​សុខភាព ពិតជា​ក្លាយជា​ទូក​សង្គ្រោះ​ជីវិត​សម្រាប់​គ្រួសារ​ក្រីក្រ ជួយ​ឱ្យ​ពួក​គេ​អាច​ទទួល​បាន​សេវា​សុខាភិបាល​ប្រកបដោយ​គុណភាព ដោយ​មិន​បារម្ភ​អំពី​បន្ទុក​សេដ្ឋកិច្ច​”​។

មិន​ត្រឹមតែ​យកចិត្តទុកដាក់​លើ​ផ្នែក​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ រដ្ឋ​ក៏​បាន​ផ្តោត​សំខាន់​លើ​ការ​លើកកម្ពស់​ជីវភាព​ផ្លូវចិត្ត និង​ការ​អភិរក្ស​អត្តសញ្ញាណ​វប្បធម៌​របស់​ជនជាតិ​ខ្មែរ​។ តម្លៃ​វប្បធម៌​ប្រពៃណី​ដូច​ជា បុណ្យចូលឆ្នាំ​ថ្មី បុណ្យ​សែនដូនតា បុណ្យ​អកអំបុក ពិធីបុណ្យ​ភ្ជុំបិណ្ឌ សិល្បៈ​របាំ​ប្រជាប្រិយ និង​ពិធី​ប្រពៃណី​ផ្សេង​ៗ ត្រូវ​បាន​ថែរក្សា និង​លើកកម្ពស់​។ វត្ត​ខ្មែរ​ជា​ច្រើន​ត្រូវ​បាន​ជួសជុល និង​កែ​លម្អ ឱ្យ​ក្លាយជា​មជ្ឈមណ្ឌល​សម្រាប់​សកម្មភាព​វប្បធម៌ ជំនឿ​សាសនា និង​ការ​អប់រំ​សហគមន៍ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​ធានា​សិទ្ធិ​សេរីភាព​ខាង​ជំនឿ និង​ទប់ស្កាត់​ការ​ប្រើប្រាស់ ឬ​បោក​បញ្ឆោត​ពី​ក្រុម​ជន​អាក្រក់ ដែល​អាច​នាំ​ទៅ​ដល់​អំពើ​ខុសច្បាប់​។

ក្រៅពី​នេះ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ខ្មែរ ក៏​មានការ​តាំង​បង្ហាញ​រូបភាព និង​ផលិតផល​វប្បធម៌​ប្រពៃណី​ខ្មែរ ព្រមទាំង​សកម្មភាព​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុង​តំបន់ ដើម្បី​បង្កើត​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​អាច​ស្វែង​យល់​កាន់តែ​ស៊ីជម្រៅ​អំពី​តម្លៃ​បេតិកភណ្ឌ​វប្បធម៌​ខ្មែរ​។

ព្រះ​ចៅអធិការ លី ក្វា​ង ឡុ​ង ព្រះ​ចៅអធិការ​វត្ត​កា​យ៉ា (​ខេត្ត​កា​ម៉ៅ​) បាន​មាន​សង្ឃដីកា​ថា ក្នុង​ឱកាស​បុណ្យ​ទាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​នៅ​ខាងត្បូង វត្ត​តែង​រៀបចំ​ការ​ប្រណាំង​ទូកង​ខ្នាត​តូច​តាម​ប្រពៃណី រួម​ជាមួយ​ការ​តាំង​បង្ហាញ​រូបភាព និង​ផលិតផល​ខ្មែរ​។ នេះ​គឺជា​សកម្មភាព​សម្រាប់​ថែរក្សា និង​លើកកម្ពស់​វប្បធម៌​ក្នុង​តំបន់ ព្រមទាំង​បម្រើ​ដល់​ការ​អភិវឌ្ឍ​ទេសចរណ៍​ផង​ដែរ​។

ការងារ​អប់រំ និង​បណ្តុះបណ្តាល ក៏​ត្រូវ​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​។ សាលា​បឋម និង​មធ្យមសិក្សា​សម្រាប់​ជនជាតិភាគតិច​ជា​ច្រើន ត្រូវ​បាន​សាងសង់​ឡើង ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​កូនចៅ​ជនជាតិ​ខ្មែរ ក្នុង​ការ​សិក្សា​។ ការ​បង្រៀន និង​រៀន​ភាសា​ខ្មែរ ត្រូវ​បាន​រក្សា​ទុក​នៅ​តាម​តំបន់​ជា​ច្រើន ដែល​រួមចំណែក​ដល់​ការ​ថែរក្សា​ភាសា និង​អក្សរសាស្ត្រ​ជាតិខ្មែរ​។ ទន្ទឹម​នឹង​នេះ និស្សិត បញ្ញវន្ត និង​មន្ត្រី​ជនជាតិ​ខ្មែរ​ជា​ច្រើន មាន​ភាព​រីក​ចម្រើន និង​កាន់​តំណែង​សំខាន់​ៗ​ក្នុង​ស្ថា​ប័​ន្ត​រដ្ឋ និង​អង្គការ​នយោបាយ​-​សង្គម ដែល​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​តំបន់ និង​ប្រទេស​ជាតិ​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ការ​ថែទាំ​សុខភាព​ប្រជាពលរដ្ឋ ក៏​ត្រូវ​បាន​ពង្រឹង​តាម​រយៈ​ការ​ពង្រីក​បណ្តាញ​សុខាភិបាល​ដល់​មូលដ្ឋាន​សម្រាប់​គ្រួសារ​ក្រីក្រ និង​គាំទ្រ​ការ​ពិនិត្យ​ព្យាបាល​ជំងឺ​សម្រាប់​ប្រជាពលរដ្ឋ​នៅ​តំបន់​ដាច់​ស្រយាល​។ សកម្មភាព​ផ្សព្វផ្សាយ​ច្បាប់ ការ​លើកកម្ពស់​ការ​យល់​ដឹង​ពី​សង្គម ការ​បង្ការ​អំពើ​អបាយមុខ និង​ការ​កសាង​ជីវភាព​វប្បធម៌​ថ្មី ក៏​ត្រូវ​បាន​អនុវត្ត​ជា​ប្រចាំ​ផង​ដែរ ដើម្បី​លើកកម្ពស់​គុណភាព​ជីវភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។

ការ​យកចិត្តទុកដាក់​ខ្ពស់​ទាំង​ផ្នែក​សម្ភារ​: និង​ស្មា​តី​ចំពោះ​ជនជាតិ​ខ្មែរ មិន​ត្រឹមតែ​ជា​កាតព្វកិច្ច​របស់ បក្ស និង​រដ្ឋ​វៀតណាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ភារកិច្ច​រួម​របស់​សង្គម​ទាំងមូល​។ តាម​រយៈ​ការ​យកចិត្តទុកដាក់​នេះ បាន​ជួយ​ឱ្យ​ជីវភាព​រស់នៅ សកម្មភាព​សាសនា និង​ជំនឿ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ត្រូវ​បាន​លើកកម្ពស់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង និង​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ជំនឿ​ទុកចិត្ត​ដ៏​រឹង​មាំ​បន្ថែម​ទៀត​ចំពោះ​បក្ស និង​រដ្ឋ​វៀតណាម ហើយ​បាន​រួមចំណែក​កសាង​ប្រទេស​វៀតណាម​មួយ ដែល​មានការ​អភិវឌ្ឍ សាមគ្គីភាព ស្ថិរភាព និង​មាន​អត្តសញ្ញាណ​វប្បធម៌​សម្បូ​បែប​ក្នុង​យុគសម័យ​ថ្មី​៕ អត្ថបទសហការ

ផ្លូវ​ជនបទ​ដែល​ទើប​សាងសង់​ថ្មី​នៅ​ឃុំ​អាន​និ​ញ ទីក្រុង​កឹ​ន​ធើ ប្រទេស​វៀតណាម
ផ្លូវ​ដឹក​ជញ្ជូន​កំពុង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​អនាគត​ដ៏​ភ្លឺស្វាង​នៅ​ក្នុងភូមិ​ខ្មែរ ប្រទេស​វៀតណាម
លោក ឡាំ វ៉ា​ន់​ម៉ា​ន ប្រធាន​ក្រុមប្រឹក្សា​ជនជាតិ​នៃ​រដ្ឋសភា បាន​ប្រគល់​អំណោយ​បុណ្យចូលឆ្នាំ​ថ្មី​ដល់​គ្រួសារ​ជនជាតិ​ខ្មែរ​ដ៏​គំរូ​នៅ​សង្កាត់​អាន​ស្វៀ​ន ខេត្ត​កា​ម៉ៅ
ព្រះ​តេជគុណ ថា​ច់ ហា អនុប្រធាន​អចិន្ត្រៃយ៍​នៃ​សមាគម​ព្រះសង្ឃ និង​ដូនជី​ស្នេហា​ជាតិ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​ព្រះពុទ្ធ​សាសនា​ខេត្ត បាន​ថ្លែង​សុន្ទរកថា​ឆ្លើយ​តប​ទៅ​កាន់​លោក ឡាំ វ៉ា​ន់ ម៉ា​ន់ ប្រធាន​ក្រុមប្រឹក្សា​ជនជាតិ​នៃ​រដ្ឋសភា
សន្និសីទ​ស្តី​ពី “​ការ​អភិរក្ស និង​លើកកម្ពស់​តម្លៃ​វប្បធម៌​ប្រពៃណី​របស់​ប្រជាជន​ខ្មែរ​”
លោកស្រី ត្រឹ​ន ធី​ថា​ញ់​ហឿ​ង អនុ​លេខា​គណៈកម្មាធិការ​បក្ស​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​រណសិរ្ស​មាតុភូមិ​វៀតណាម ខេត្ត​អាន​យ៉ាង បាន​ប្រគល់​អំណោយ​ដល់​វត្ត​តា​ប៉ា ក្នុង​ឱកាស​បុណ្យ​តេត​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០២៦
លោកស្រី ត្រឹ​ន ធី​ថា​ញ់​ហឿ​ង អនុ​លេខា​គណៈកម្មាធិការ​បក្ស​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​រណសិរ្ស​មាតុភូមិ​វៀតណាម ខេត្ត​អាន​យ៉ាង បាន​ប្រគល់​អំណោយ​ដល់​មន្ត្រី​ចូល​និវត្តន៍ និង​ក្រុម​គ្រួសារ​ជនជាតិ​ខ្មែរ
ខេត្ត​វិញ​ឡុ​ង បង្កើត​គោលនយោបាយ​ដើម្បី​គាំទ្រ​ការ​បង្រៀន​ភាសាបាលី​-​ខ្មែរ​នៅ​តាម​វត្ត​អារាម​ខ្មែរ