ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Taobao Cambodia បើក​ដំណើរការ​កម្មវិធី​លក់ទំនិញ​ពាក់កណ្តាល​ឆ្នាំ 618 ធំ​បំផុត ជាមួយ​ការ​ដាក់​សេវា​ទទួល​ទំនិញ​ដោយ​ខ្លួនឯង និង​ប័ណ្ណ​បញ្ចុះតម្លៃ​ថ្លៃ​ដឹក​ជញ្ជូន​ប្រចាំ​ថ្ងៃ

1 ថ្ងៃ មុន

រាជធានីភ្នំពេញ, ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២៩២៦ ៖ Taobao Cambodia បាន​ប្រកាស​បើក​ដំណើរការ​កម្មវិធី​លក់ទំនិញ​ពាក់កណ្តាល​ឆ្នាំ​ដ៏​ធំ​បំផុត​របស់​ខ្លួន…

រាជធានីភ្នំពេញ, ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២៩២៦ ៖ Taobao Cambodia បាន​ប្រកាស​បើក​ដំណើរការ​កម្មវិធី​លក់ទំនិញ​ពាក់កណ្តាល​ឆ្នាំ​ដ៏​ធំ​បំផុត​របស់​ខ្លួន ក្រោម​ឈ្មោះ “Taobao 618 Mid-Year Shopping Festival” ដែល​នាំ​មក​ជូន​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា​នូវ​ការ​បញ្ចុះតម្លៃ​ដ៏​ពិសេស សេវាកម្ម​ថ្មី​ៗ និង​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​ការ​ទិញ​ទំនិញ​ឆ្លង​ដែន ​។

កម្មវិធី​នេះ​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ២១ ខែឧសភា ដល់​ថ្ងៃ​ទី ២១ ខែមិថុនា ឆ្នាំ ២០២៦ ។ ក្នុង​នាម​ជា​ព្រឹត្តិការណ៍​លក់ទំនិញ​ពាក់កណ្តាល​ឆ្នាំ​ដ៏​ធំ​បំផុត​មួយ​របស់ Taobao ដែល​មានកេរ្តិ៍ឈ្មោះ​ល្បី​មិន​ចាញ់​កម្មវិធី Double 11 នោះ​ ។ កម្មវិធី 618 នាំ​មក​នូវ​ការ​បញ្ចុះតម្លៃ​លើ​ទំនិញ​ទូ​ទាំង​វេទិកា សេវាកម្ម​ដែល​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​អ្នក​ប្រើប្រាស់​កម្ពុជា និង​អត្ថប្រយោជន៍​បញ្ចុះតម្លៃ​ពិសេស​ពី​ដៃគូ​ទូទាត់​ក្នុងស្រុក រហូត​ដល់​ទៅ​មួយ​ខែ​ពេញ ​។

ដើម្បី​ផ្តល់​ជូន​បទ​ពិសោធន៍​ទិញ​ទំនិញ​កាន់តែ​ងាយស្រួល និង​រលូន Taobao បន្ត​ពង្រឹង​សេវាកម្ម​សម្រាប់​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា តាម​រយៈ​ការ​កែ​លម្អ​សំខាន់​ៗ​ដូច​ជា​ ៖
•​ ​សេវា​ទទួល​ទំនិញ​ដោយ​ខ្លួនឯង (Self-Pickup Service)៖ នឹង​ដាក់​ឱ្យ​ដំណើរការ​នៅ​ខែមិថុនា​នេះ ដើម្បី​ផ្តល់​ភាព​ងាយស្រួល និង​ភាព​បត់បែន​កាន់តែ​ខ្ពស់​ក្នុង​ការ​ទទួល​កញ្ចប់​ទំនិញ​តាម​ទីតាំង​ទទួល​ដែល​បាន​កំណត់​ ។
•​ ​សេវា​ត្រឡប់​ទំនិញ​ក្នុងស្រុក (Local Returns) ៖ ជួយ​ឱ្យ​អ្នក​ប្រើប្រាស់​អាច​ទិញ​ទំនិញ​ដោយ​កាន់តែ​មាន​ទំនុកចិត្ត និង​ធ្វើការ​ត្រឡប់​ទំនិញ​បាន​កាន់តែ​ងាយស្រួល​ ។

លោកស្រី Jess ប្រធាន Taobao Cambodia បាន​មាន​ប្រសាសន៍​ថា ​៖ «​យើង​នៅ​តែ​បន្ត​ប្តេជ្ញា​ចិត្ត​ចំពោះ​ទីផ្សារ​កម្ពុជា និង​បន្ត​វិនិយោគ​លើ​ការ​កែ​លម្អ​បទ​ពិសោធន៍​ទិញ​ទំនិញ​សម្រាប់​អ្នក​ប្រើប្រាស់​ក្នុងស្រុក ​។ ក្រៅពី​ការ​ផ្តល់​ជូន​ពិសេស​ជាមួយ​ដៃគូ​ធនាគារ​ក្នុងស្រុក យើង​ក៏​កំពុង​ដាក់​ឱ្យ​ដំណើរការ​សេវា​ទទួល​ទំនិញ​ដោយ​ខ្លួនឯង​ជា​ផ្លូវការ ដោយ​មាន​គោលដៅ​ពង្រីក​ដល់​ជាង 2០0 ទីតាំង​នៅ​ក្នុង​ដំណាក់កាល​ដំបូង​ ។ តាម​រយៈ​ការ​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​ជា​បន្តបន្ទាប់ យើង​ចង់​ផ្តល់​តម្លៃ​សំខាន់ 3 ដល់​អ្នក​ប្រើប្រាស់​កម្ពុជា គឺ ទំនុកចិត្ត​លើ​គុណភាព​ទំនិញ ភាព​ងាយស្រួល​ក្នុង​ការ​ទិញ​ទំនិញ និង​បទ​ពិសោធន៍​រីករាយ​ជាមួយ​ការ​ផ្តល់​ជូន​ជា​ច្រើន​ទាក់ទង​នឹង​ថ្លៃ​ដឹក​ជញ្ជូន និង​ការ​ទូទាត់​ប្រាក់» ​។​

ជម្រើស​ទំនិញ​ទាន់សម័យ និង​វេទិកា​ដែល​អាច​ទុកចិត្ត​បានដោយសារ​កំណើន​ខ្លាំង​នៃ​តម្រូវការ​ផលិតផល​សម្លៀក​បំពាក់​ពី​សំណាក់​អ្នក​ប្រើប្រាស់​កម្ពុជា Taobao បន្ត​ពង្រឹង​តួនាទី​របស់​ខ្លួន ជា​វេទិកា​ទិញ​ទំនិញ​អន​ឡាញ​ឈានមុខ​គេ​។ វេទិកា​នេះ​ផ្តល់​ជូន​ជម្រើស​ទំនិញ​យ៉ាង​សម្បូរ​បែប ចាប់ពី​សម្លៀក​បំពាក់ ផលិតផល​សម្រស់ រហូត​ដល់​គ្រឿងបន្លាស់​ឌី​ជី​ថ​ល និង​ឧបករណ៍​បច្ចេកវិទ្យា​ឆ្លាត​វៃ ដែល​ជួយ​ឱ្យ​អ្នក​ប្រើប្រាស់​មាន​ជម្រើស​កាន់តែ​ច្រើន និង​ទទួល​បាន​តម្លៃ​កាន់តែ​ល្អ​ ។

ដើម្បី​បង្កើន​ភាព​ជឿជាក់ Taobao ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ផលិតផល និង​ការ​វាយតម្លៃ​ពិតប្រាកដ​ពី​អ្នកទិញ​ទូ​ទាំង​ពិភពលោក ដែល​ជួយ​ឱ្យ​អ្នក​ប្រើប្រាស់​ថ្មី​អាច​ទិញ​ទំនិញ​បាន​ដោយ​ទំនុកចិត្ត​ ។ វេទិកា​នេះ​ក៏​រួម​មានការ​បញ្ចូល​បន្ថែម​ភាសា​អង់គ្លេស ដើម្បី​ធ្វើ​ឱ្យ​កាន់តែ​ងាយស្រួល​សម្រាប់​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា ​។

បន្ថែម​ពី​នេះ Taobao ក៏​បាន​ដាក់​បញ្ចូល​បច្ចេកវិទ្យា Qianwen AI របស់ Alibaba Group ដើម្បី​បង្កើត AI Shopping Assistant ថ្មី ដែល​អាច​ជួយ​អ្នក​ប្រើប្រាស់​ស្វែងរក ប្រៀបធៀប និង​បញ្ជា​ទិញ​ទំនិញ​តាម​រយៈ​ការ​សន្ទនា​ភាសា​ធម្មតា (​បច្ចុប្បន្ន​មាន​សម្រាប់​ការ​ប្រើ​ជា​ភាសា​ចិន​ប៉ុណ្ណោះ​)​ ។

ការ​ផ្តល់​ជូន​ពិសេស​ក្នុង​កម្មវិធី 618 ក្នុងអំឡុងពេល​កម្មវិធី អ្នក​ប្រើប្រាស់​អាច​ទទួល​បាន​ប័ណ្ណ​បញ្ចុះតម្លៃ​ថ្លៃ​ដឹក​ជញ្ជូន 20 RMB រៀងរាល់ថ្ងៃ​នៅ​ម៉ោង 12 ថ្ងៃត្រង់ ដោយ​មាន​សរុប​ចំនួន 150,000 ប័ណ្ណ​សម្រាប់​យុទ្ធនាការ​ទាំងមូល ​។
អ្នក​ប្រើប្រាស់​ក៏​អាច​រីករាយ​ជាមួយ ​៖
•​ ​ការ​បញ្ចុះតម្លៃ​លើ​ទំនិញ​ផ្លូវការ​រហូត​ដល់ 15%
•​ ​ដឹក​ជញ្ជូន​ឆ្លង​ដែន​ឥត​គិតថ្លៃ​សម្រាប់​ទំនិញ​ជ្រើសរើស​ដែល​មាន​តម្លៃលើស 99 RMB (​ប្រហែល 14 ដុល្លារ​)
ដើម្បី​ផ្តល់​តម្លៃបន្ថែម Taobao បាន​សហការ​ជាមួយ​ដៃគូ​ធនាគារ​ក្នុងស្រុក ដើម្បី​ផ្តល់​ជូន​អត្ថប្រយោជន៍​ពិសេស​ដូច​ខាងក្រោម ​៖
CAMPU Bank (20 ឧសភា – 20 មិថុនា​)
•​ ​អ្នក​ប្រើប្រាស់​ទូទៅ​៖ បញ្ចុះតម្លៃ 2 ដុល្លារ សម្រាប់​ការ​បញ្ជា​ទិញ​ចាប់ពី 30 ដុល្លារ​ឡើង​ទៅ
•​ ​អ្នក​ប្រើ​ថ្មី ​៖ បញ្ចុះតម្លៃ 2 ដុល្លារ សម្រាប់​ការ​បញ្ជា​ទិញ​ចាប់ពី 5 ដុល្លារ​ឡើង​ទៅ
SATHAPANA Bank (1 មិថុនា – 20 មិថុនា​)
•​ ​ចំណាយ 15 ដុល្លារ បញ្ចុះតម្លៃ 2 ដុល្លារ រៀងរាល់ថ្ងៃ
•​ ​ចំណាយ 168 ដុល្លារ បញ្ចុះតម្លៃ 8 ដុល្លារ រៀងរាល់ថ្ងៃ
សម្រាប់​អ្នក​ប្រើប្រាស់​ថ្មី Taobao ក៏​ផ្តល់​ជូន​ការ​បញ្ចុះតម្លៃ 2.8 ដុល្លារ សម្រាប់​ការ​បញ្ជា​ទិញ​លើក​ដំបូង​ដែល​មាន​លក្ខខណ្ឌ និង​ការ​បញ្ចុះតម្លៃ​ថ្លៃ​ដឹក​ជញ្ជូន​បន្ថែម ​។ ការ​ទូទាត់​ប្រាក់​ត្រូវ​បាន​គាំទ្រ​ដោយ VISA, Mastercard និង Apple Pay ដើម្បី​ធានា​សុវត្ថិភាព និង​ភាព​ងាយស្រួល ​។

សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មី​ៗ​អំពី​កម្មវិធី 618 របស់ Taobao Cambodia សូម​តាមដាន​ទំព័រ Facebook page , Instagram និង TikTok របស់ Taobao Cambodia ឬ​ចូល​ទៅ​កាន់​កម្មវិធី Taobao​ ៕ អត្ថបទសហការ