Anchor នាំព្រឹត្តិការណ៍ «ម៉ាអេមនៅលើទឹក» ទៅខេត្តកំពង់ចាម
រាជធានីភ្នំពេញ ៖ បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកចូលរួមគ្រប់មជ្ឈដ្ឋាន អាន់ឆ័របានបន្តនាំយកព្រឹត្តិការណ៍ «ម៉ាអេមនៅលើទឹក» របស់ខ្លួនទៅទៅខេត្តកំពង់ចាមនៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៦…
រាជធានីភ្នំពេញ ៖ បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកចូលរួមគ្រប់មជ្ឈដ្ឋាន អាន់ឆ័របានបន្តនាំយកព្រឹត្តិការណ៍ «ម៉ាអេមនៅលើទឹក» របស់ខ្លួនទៅទៅខេត្តកំពង់ចាមនៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៦…
រាជធានីភ្នំពេញ ៖ បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកចូលរួមគ្រប់មជ្ឈដ្ឋាន អាន់ឆ័របានបន្តនាំយកព្រឹត្តិការណ៍ «ម៉ាអេមនៅលើទឹក» របស់ខ្លួនទៅទៅខេត្តកំពង់ចាមនៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៦ ខាងមុខនេះ ។

ព្រឹត្តិការណ៍ «ម៉ាអេមនៅលើទឹក» ដែលបានធ្វើឲ្យកក្រកើកនៅលើដងទន្លេចតុមុខភ្នំពេញរួចម្តងមកហើយកាលពីបុណ្យចូលឆ្នាំប្រពៃណីជាតិកន្លងទៅនេះ បានធ្វើដំណើរដល់ខេត្តកំពង់ចាមដោយនាំយកផ្ទាំងទស្សនីយភាពប្លែកអស្ចារ្យ នៅលើដងទន្លេមេគង្គ លើឆាកបណ្តែតទឹកធំបផុតមិនធ្លាប់មាននៅកម្ពុជា ដោយមានការសម្តែង Flyboard show ពីម្ចាស់កំណត់ត្រាពិភពលោក Guinness World Records រួមនឹងការចូលរួមសម្តែងដោយតារាចម្រៀង ទេព ពិសិដ្ឋ, NPN នឹង DJ មកអង្រួនឆាកសម្រាប់ ភ្ញៀវកិត្តិយសនៅឆាកបណ្តែតទឹក និងទស្សនិកជននៅច្រាំងទន្លេមេគង្គ ។

សាធារណៈជនទូទៅក៏អាចចូលរួមទស្សនាព្រឹត្តិការណ៍នេះដោយសេរី នៅសួនច្បារមាត់ទន្លេម្តុំសណ្ឋាគារ LBN អាស៊ាន។ សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផេកផ្លូវការ Anchor Beer (Cambodia) ៖ (https://www.facebook.com/AnchorBeerKH) ៕ អត្ថបទសហការ
ពិសាដោយការទទួលខុសត្រូវ !






ចែករំលែកព័តមាននេះ