ខេត្តបាត់ដំបង ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ សាខាបេឡាជាតិសន្តិសុខសង្គមខេត្តបាត់ដំបង រដ្ឋបាលខេត្តបាត់ដំបង មន្ទីរការងារ ក្រុមការងារ ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធ រៀបចំ «ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ» នៅបរិវេណសាលាស្រុកបាណន់ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៥ នេះ ដើម្បីផ្តល់ឱកាសការងារជូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ និងយុវជនកំពុងស្វែងរកការងារធ្វើនៅខេត្តបាត់ដំបងឱ្យទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗចំនួន ១៥ ដែលមានតម្រូវការកម្លាំងពលកម្មជាង ៧ពាន់កន្លែង ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ