ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ករណី​ប្រមូលផ្តុំ​គ្នា​តវ៉ា ​របស់​កម្មករ​រោងចក្រ​ តា​រាល​ បាន​ឈាន​ដល់​ការ​ព្រមព្រៀង​សះជា ​ក្រោម​ការ​សម្របសម្រួល ​ដ៏​លឿន​រហ័ស​ប្រកបដោយ​ទំនុកចិត្ត​ របស់​ក្រសួង​ការងារ និង​អាជ្ញាធរ​មូលដ្ឋាន

4 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ នៅ​រសៀល​ថ្ងៃ​សុក្រ ទី​៣ ខែតុលា ឆ្នាំ​២០២៥ នេះ ករណី​ការ​ប្រមូលផ្ដុំ​តវ៉ា​របស់​កម្មករ​រោងចក្រ​តា​រាល​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​សះជា​ក្រោម​ការ​សម្របសម្រួល​ដ៏​លឿន​រហ័ស​ប្រកបដោយ​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​ក្រសួង​ការងារ និង​អាជ្ញាធរ​មូលដ្ឋាន​ដោយ​កម្មករ​នឹង​ចូល​ធ្វើការ​ជា​ធម្មតា​វិញ​នៅ​ថ្ងៃស្អែក​នេះ​។ នេះ​ជា​ការ​បញ្ជាក់​ពី​លោក ស៊ុន…

រាជធានីភ្នំពេញ៖ នៅ​រសៀល​ថ្ងៃ​សុក្រ ទី​៣ ខែតុលា ឆ្នាំ​២០២៥ នេះ ករណី​ការ​ប្រមូលផ្ដុំ​តវ៉ា​របស់​កម្មករ​រោងចក្រ​តា​រាល​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​សះជា​ក្រោម​ការ​សម្របសម្រួល​ដ៏​លឿន​រហ័ស​ប្រកបដោយ​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​ក្រសួង​ការងារ និង​អាជ្ញាធរ​មូលដ្ឋាន​ដោយ​កម្មករ​នឹង​ចូល​ធ្វើការ​ជា​ធម្មតា​វិញ​នៅ​ថ្ងៃស្អែក​នេះ​។ នេះ​ជា​ការ​បញ្ជាក់​ពី​លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​។

អ្នកនាំពាក្យ​ដដែល​រូប​នេះ​បានឱ្យ​ដឹង​ថា ក្រោយ​ការ​ប្រមូលផ្ដុំ​តវ៉ា​បិទផ្លូវ​ពី​សំណាក់​កម្មករនិយោជិត​នៃ​ក្រុមហ៊ុន​តារា​ល​នៅ​ខេត្តកំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែតុលា​នេះ​ភ្លាម ឯកឧត្តម ទុ​យ ស៊ី​ផា​ន់ រដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​សម្របសម្រួល និង​ស្ដាប់​ពី​សំណូមពរ​របស់​កម្មករនិយោជិត និង​បាន​សម្របសម្រួល​ជាមួយនឹង​និយោជក​ដោយ​ផ្អែក​ទៅ​លើ​កត្តា​ច្បាប់​រហូត​ឈាន​ដល់​ការ​ព្រមព្រៀង​សះជា​ភ្លាម​ៗ​ដែល​បាន​ទាមទារ​ចំនួន ១៦ ចំណុច​។ ចំណុច​ទាំងនោះ​រួម​មានការ​ស្នើ​សុំ​លុយ​ថ្លៃ​បាយ​ថ្ងៃត្រង់ ការ​រក្សា​លុយ​ធ្វើការ​ទៀងទាត់​(​លុយ​ព្រី​ម​) ក្នុង​ករណី​មក​យឺត​ក្រោម​១៥ នាទី​ក្នុង​មួយ​ខែ និង​ការ​អនុញ្ញាត​ច្បាប់​ដោយ​មាន​ជំងឺ ដោយ​មាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ ជាដើម​ ។

លោក ស៊ុន មេ​សា បញ្ជាក់​ថា​៖ “​ក្រោយ​ការ​សម្របសម្រួល ការ​យកចិត្តទុកដាក់ និង​ការ​ដោះស្រាយ​ប្រកបដោយ​ភាព​លឿន​រហ័ស និង​ប្រកបដោយ​ទំនុកចិត្ត​របស់​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ការងារ​បងប្អូន​កម្មករ​កម្មការិនី និង​ភាគី​រោងចក្រ​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​នៅ​ថ្ងៃ​ដដែល ហើយ​កម្មករ​នឹង​វិល​ចូល​ធ្វើការ​វិញ​នៅ​ថ្ងៃស្អែក​តាម​ការ​ព្រមព្រៀង​គ្នា​”​ ។

លទ្ធផល​សះជា​ដ៏​លឿន​រហ័ស​នេះ​គឺ​កើត​ចេញពី​ការ​យកចិត្តទុកដាក់​របស់​មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្តាល​វិជ្ជាជីវៈ​រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ស៊ុន មេ​សា ដដែល ​៕ អត្ថបទសហការ