ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ព្រី​ន​ស៍ ចាប់ផ្តើម​យុទ្ធនាការ​ថ្មី​ដោយ​ផ្តល់រង្វាន់​ពិសេស​ដល់​អ្នកចូលរួម​ជា​សមាជិក​ឆា​ណែ​លតេ​លេ​ក្រាម​ផ្លូវការ ជាមួយ​រង្វាន់​សាច់ប្រាក់​សុទ្ធ ១,០០០,០០០ រៀល និង​រង្វាន់​បន្ថែមចំនួន ៣០ រង្វាន់

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ធនាគារ ព្រី​ន​ស៍ ម​.​ក ដែល​ជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា មាន​សេចក្ដី​សោមនស្ស​រីករាយ​ក្នុង​ការ​ប្រកាស​អំពី​យុទ្ធនាការ​ថ្មី​ដ៏​ពិសេស​មួយ សម្រាប់​សមាជិក​ឆា​ណែ​ល​តេ​លេ​ក្រាម​ផ្លូវការ​របស់​ខ្លួន ​។ ក្នុង​គោលបំណង​អបអរសាទរ…

រាជធានីភ្នំពេញ ៖ ធនាគារ ព្រី​ន​ស៍ ម​.​ក ដែល​ជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា មាន​សេចក្ដី​សោមនស្ស​រីករាយ​ក្នុង​ការ​ប្រកាស​អំពី​យុទ្ធនាការ​ថ្មី​ដ៏​ពិសេស​មួយ សម្រាប់​សមាជិក​ឆា​ណែ​ល​តេ​លេ​ក្រាម​ផ្លូវការ​របស់​ខ្លួន ​។ ក្នុង​គោលបំណង​អបអរសាទរ និង​លើកទឹកចិត្ត​ឱ្យ​មានការ​ចូលរួម​ជាមួយ​សហគមន៍​ឌី​ជី​ថ​ល​កាន់តែ​ច្រើន ធនាគារ ព្រី​ន​ស៍ បាន​រៀបចំ​យុទ្ធនាការ​ចែក​រង្វាន់​សាច់ប្រាក់​សរុប ១,០០០,០០០ រៀល (​សាច់ប្រាក់ ១០០,០០០ រៀល​ក្នុង​ម្នាក់​ចំនួន ១០ រង្វាន់​) សម្រាប់​អ្នក​ឈ្នះ និង​រង្វាន់​បន្ថែមចំនួន ៣០ ដែល​រួម​មាន​ ៖ កែវ​ទឹក​ធនាគារ ព្រី​ន​ស៍​ចំនួន ១០ រង្វាន់ ឆត្រ​ចំនួន ១០ រង្វាន់ និង​តុក្កតា​បង​ព្រី​ន​ស៍​ចំនួន ១០ រង្វាន់ ​។

ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​លើកកម្ពស់​ការ​ចូលរួម​ឌី​ជី​ថ​ល ធនាគារ ព្រី​ន​ស៍ បាន​បន្ត​ប្រើប្រាស់​ឆា​ណែ​ល​តេ​លេ​ក្រាម​ជា​វេទិកា ដែល​អាច​ទុកចិត្ត​បាន​សម្រាប់​ចែករំលែក​ព័ត៌មាន​ថ្មី​ៗ ប្រូ​ម៉ូ​សិន​ពិសេស និង​សេចក្តី​ប្រកាស​ព័ត៌មាន​សំខាន់​ៗ​បាន​ទាន់​ពេលវេលា​។ យុទ្ធនាការ​នេះ​បង្ហាញ​ពី​ការ​ប្តេជ្ញា​របស់​ធនាគារ ក្នុង​ការ​តបស្នង​ចំពោះ​ភាព​ស្មោះត្រង់​របស់​អតិថិជន និង​លើកទឹកចិត្ត​ឱ្យ​មានការ​ចូលរួម​ផ្នែក​ឌី​ជី​ថ​ល​ឱ្យ​កាន់តែ​ច្រើន ដោយ​រួមចំណែក​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង និង​ធ្វើការ​ទាក់ទង​ជាមួយ​ធនាគារ ព្រី​ន​ស៍ តាម​បណ្តាញ​អ៉ីនធឺណិត​ ។

លោក Looi Kok Soon ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ព្រី​ន​ស៍ បាន​មាន​ប្រសាសន៍​ថា “​យើង​តែងតែ​ស្វែងរក​វិធី​ច្នៃប្រឌិត​ថ្មី​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អតិថិជន​របស់​យើង ។ តេ​លេ​ក្រាម​គឺជា​វេទិកា​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​ការ​ទំនាក់ទំនង​រហ័ស និង​សុវត្ថិភាព ហើយ​យុទ្ធនាការ​នេះ​គឺជា​វិធី​មួយ​ដែល​យើង​បង្ហាញ​ពី​ការ​ដឹងគុណ​របស់​យើង​ចំពោះ​អតិថិជន​ ។ ការ​ផ្តល់​រង្វាន់​ជា​សាច់ប្រាក់ ១,០០០,០០០ រៀល បង្ហាញ​ពី​ការ​ដឹងគុណ និង​លើកទឹកចិត្ត​ដល់​អតិថិជន​ឱ្យ​មាន​ទំនាក់ទំនង​លើ​វេទិការ​ឌី​ជី​ថ​ល ជាមួយ​ធនាគារ ព្រី​ន​ស៍ កាន់តែ​ច្រើន​ឡើង ​។​”

អតិថិជន​នៃ​ឆា​ណែ​ល​តេ​លេ​ក្រាម​ផ្លូវការ​របស់​ធនាគារ ព្រី​ន​ស៍ នឹង​មាន​សិទ្ធិ​ចូលរួម​យុទ្ធនាការ​នេះ​ដោយ​ស្វ័យប្រវត្តិ​។ អ្នក​ឈ្នះ​នឹង​ត្រូវ​បាន​ជ្រើសរើស​ដោយ​ចៃដន្យ​ពី​អ្នក​ដែល​មាន​ភាព​សកម្ម នឹង​បាន​បំពេញ​គ្រប់គ្រាន់​តាម​លក្ខខណ្ឌ​ដូច​ខាងក្រោម ​៖

  • ចូលរួម​ឆា​នែ​ល​តេ​លេ​ក្រាម (​សូម​ផ្ញើ​រូបថត​អេ​ក្រង់​ជា​ភស្តុ​តាង​នៃ​ការ​ចូលរួម​)
  • ខម​មិន​នៅ​ខាងក្រោម​ផុស​យុទ្ធនាការ
  • ហៅ​មិត្ត​ភ័ក្តិ ៥ នាក់ ដើម្បី​លើកទឹកចិត្ត​ពួក​គេ​ឱ្យ​ចូលរួម​ក្នុង​ឆា​នែ​ល​តេ​លេ​ក្រាម​របស់​យើង​។
    តាម​រយៈ​ការ​ចូលរួម​ជា​សមាជិក​ឆា​ណែ​ល​តេ​លេ​ក្រាម​ផ្លូវការ អតិថិជន​មិន​ត្រឹមតែ​ទទួល​បាន​ព័ត៌មាន​អំពី​ការ​ផ្សព្វផ្សាយ សេវាកម្ម និង​ព្រឹត្តិការណ៍​ចុង​ក្រោយ​បំផុត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មានឱកាស​ទទួល​បាន​រង្វាន់​សម្រាប់​ការ​គាំទ្រ​ជា​បន្តបន្ទាប់​របស់​ពួក​គេ ​។
    ការ​ចាប់ផ្តើម​យុទ្ធនាការ​ថ្មី​នេះ បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ ព្រី​ន​ស៍ ក្នុង​ការ​ច្នៃប្រឌិត​ផ្នែក​ឌី​ជី​ថ​ល និង​ផ្តល់​បទ​ពិសោធន៍​ប្រើប្រាស់​សម័យ​ថ្មី​ដល់​អតិថិជន ​។ ធនាគារ ព្រី​ន​ស៍ បន្ត​ពង្រីក​សេវាកម្ម​ឌី​ជី​ថ​ល​របស់​ខ្លួន ដោយ​នាំ​មក​នូវ​ភាព​ងាយស្រួល និង​ឱកាស​ឈ្នះ​រង្វាន់​កាន់តែ​ច្រើន​ដល់​ប្រជាជន​ទាំងអស់​ទូ​ទាំង​ប្រទេស​កម្ពុជា​ ។ ចូលរួម​យុទ្ធនាការ ចូលរួម​ឆា​ណែ​ល​តេ​លេ​ក្រាម​ផ្លូវការ​របស់​ធនាគារ ព្រី​ន​ស៍ តាម​រយៈ​លីង​ខាងក្រោម ​៖ https://t.me/Princebankproducts និង​រក្សា​ទំនាក់ទំនង​ដើម្បី​ទទួល​បានការ​ប្រកាស​ព័ត៌មាន​ថ្មី​ៗ​នា​ពេល​ខាង​មុខ​ ៕ អត្ថបទសហការ