ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

“Glow Run Wonderland 2025” នាំ​ភាព​ស្រស់ស្អាត​បៃតង​ទៅ​កាន់​ខេត្តសៀមរាប

1 ថ្ងៃ មុន

ខេត្តសៀមរាប ៖ ព្រឹត្តិការណ៍ “Glow Run Wonderland 2025” ថ្មី​ៗ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត ដោយ​មានការ​រត់ប្រណាំង​ដ៏​សប្បាយ​រីករាយ​នា​ពេល​រាត្រី​ ។…

ខេត្តសៀមរាប ៖ ព្រឹត្តិការណ៍ “Glow Run Wonderland 2025” ថ្មី​ៗ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត ដោយ​មានការ​រត់ប្រណាំង​ដ៏​សប្បាយ​រីករាយ​នា​ពេល​រាត្រី​ ។ ព្រឹត្តិការណ៍​នេះ​បាន​បង្កើត​ឱកាស​មួយ​សម្រាប់​សហគមន៍​ដើម្បី​រួម​គ្នា​គាំទ្រ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ខណៈ​ជួយ​ថែរក្សា​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​ដ៏​មាន​តម្លៃ​របស់​កម្ពុជា​ ។

នៅ​ថ្ងៃ​ទី 13 ខែកញ្ញា ព្រឹត្តិការណ៍​នេះ​បាន​ចាប់ផ្ដើម​ជាមួយនឹង​ការ​រត់​កម្សាន្ត​ពេល​រាត្រី ដោយ​នាំ​អ្នកចូលរួម​ទាំងអស់​ធ្វើ​ដំណើរ​ដ៏​ប្លែក​មួយ​តាម​រយៈផ្លូវ​ដែល​មាន​ពន្លឺ​ភ្លើងពណ៌​ជុំវិញ​រមណីយដ្ឋាន​អង្គរ​ ។ ក្នុង​នាម​ជា​ព្រឹត្តិការណ៍​កីឡា​បើកចំហ កម្មវិធី​នេះ​បាន​ស្វាគមន៍​អ្នកចូលរួម​គ្រប់​វ័យ ពី​អ្នក​ចូល​ចិត្ត​កាយសម្បទា​វ័យក្មេង​រហូត​ដល់​គ្រួសារ ទាំងអស់​ចូលរួម​ក្នុង​បរិយាកាស​ដ៏​រស់​រវើក ស្វាហាប់ និង​រីករាយ​ ។

នៅ​ថ្ងៃ​ទី 14 ខែកញ្ញា អ្នកចូលរួម​ទាំងអស់​បាន​ចាប់ផ្តើម​ក្នុង​ដំណើរ​កម្សាន្ត​ជិះ​កង់​ជុំវិញ​បរិវេណ​ប្រាសាទ​អង្គរ និង​ដាំ​ដើមឈើ​ដើម្បី​ជួយ​ការពារ​បរិស្ថាន និង​ថែរក្សា​លំហ​បៃតង​ក្នុង​តំបន់​បេតិកភណ្ឌ​ ។ សកម្មភាព​ដ៏​មាន​អត្ថន័យ​នេះ មិន​ត្រឹមតែ​លើកកម្ពស់​សុខភាព​រាង​កាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​លើកកម្ពស់​ការ​យល់​ដឹង​អំពី​បរិស្ថាន លើកទឹកចិត្ត​សហគមន៍​ឱ្យ​ចូលរួម​ការពារ​ធម្មជាតិ ​។

ថវិកា​ទាំងអស់​ដែល​បាន​មក​ពី​ព្រឹត្តិការណ៍​នេះ​នឹង​យក​ទៅ​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ដើម្បី​ជួយ​កែ​លម្អ​សេវា​ថែទាំ​សុខភាព​ដល់​កុមារ​ដែល​ជួប​ការ​លំបាក​ក្នុង​ខេត្តសៀមរាប​ ។ គំនិត​ផ្តួចផ្តើម​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​មិត្ត​ហ្វូ​ន​ចំពោះ​ទំនួល​ខុស​ត្រូវ​សង្គម​សាជីវកម្ម និង​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ពង្រឹង​តួនាទី​របស់​ក្រុមហ៊ុន​ក្នុង​ការ​រួមចំណែក​ដល់​សុខុមាលភាព​សហគមន៍ និង​វឌ្ឍនភាព​សង្គម​យូរអង្វែង ​។

“Glow Run Wonderland 2025” បាន​បង្កើត​លំហ​ដោយ​ជោគជ័យ ដែល​មិន​ត្រឹមតែ​បង្កើត​ភាព​សប្បាយ​រីករាយ និង​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មានការ​អប់រំ និង​មាន​ឥទ្ធិពល​ផង​ដែរ ​។ ព្រឹត្តិការណ៍​នេះ​បាន​អនុញ្ញាត​ឱ្យ​មិត្ត​ហ្វូ​ន​បញ្ជាក់​ឡើង​វិញ​នូវ​បេសកកម្ម​របស់​ខ្លួន​ក្នុង​កា​រត​ភ្ជាប់​សហគមន៍ ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌ និង​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ​។ លើស​ពី​កម្មវិធី​កីឡា ព្រឹត្តិការណ៍​នេះ​បាន​បម្រើ​ជា​ការ​រំលឹក​ពី​ការ​ទទួលខុសត្រូវ​រួម​គ្នា​របស់​យើង​ក្នុង​ការ​ការពារ​តំបន់​បេតិកភណ្ឌ និង​កសាង​អនាគត​ប្រកបដោយ​ចីរភាព​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ ៕ អត្ថបទសហការ