ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្មករ​ក្នុង​វិស័យ​កាត់ដេរ​រីករាយ និង​អរគុណ​រាជរដ្ឋាភិបាល ​ជួយ​ឱ្យប្រាក់​ឈ្នួល​ពួក​គាត់​ឡើងជារៀង​រាល់​ឆ្នាំ

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ក្រុម​កម្មករ​-​កម្មការិនី​ក្នុង​វិស័យ​កាត់ដេរ បាន​សម្ដែង​អារម្មណ៍​រីករាយ អបអរសាទរ និង​អរគុណ​រាជរដ្ឋាភិបាល ដែល​ជួយ​ឱ្យប្រាក់​ឈ្នួល​គោល​របស់​ខ្លួន ទទួល​បានការ​ដំឡើង​ជា​រៀង​រាល់​ឆ្នាំ ហើយ​នៅ​ឆ្នាំ ២០២៦…

រាជធានីភ្នំពេញ ៖ ក្រុម​កម្មករ​-​កម្មការិនី​ក្នុង​វិស័យ​កាត់ដេរ បាន​សម្ដែង​អារម្មណ៍​រីករាយ អបអរសាទរ និង​អរគុណ​រាជរដ្ឋាភិបាល ដែល​ជួយ​ឱ្យប្រាក់​ឈ្នួល​គោល​របស់​ខ្លួន ទទួល​បានការ​ដំឡើង​ជា​រៀង​រាល់​ឆ្នាំ ហើយ​នៅ​ឆ្នាំ ២០២៦ ​ខាង​មុខ​នេះ ពួក​គាត់​នឹង​ទទួល​បានការ​ដំឡើង​ប្រាក់​ឈ្នួល​ចំនួន ២​ដុល្លារ​បន្ថែម​ទៀត ​។

ការ​បង្ហាញ​អារម្មណ៍​រីករាយ និង​សាទរ​បែប​នេះ គឺ​បន្ទាប់​ពី​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បាន​បើក​កិច្ចប្រជុំ​លើក​ចុង​ក្រោយ​របស់​ខ្លួន នៅ​ថ្ងៃ​ទី ១៧ ខែកញ្ញា​នេះ ដើម្បី​ពិនិត្យ​សម្រេច​លើ​លទ្ធផល នៃ​កិច្ចប្រជុំ​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប​សម្រាប់ ឆ្នាំ​ ២០២៦​ ។

ជា​លទ្ធផល​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​សម្រេច​បន្ថែម ២​ដុល្លារ លើ​តួលេខ ២០៨​ដុល្លារ ដែល​ធ្វើ​ឱ្យប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​-​និយោជិត​ផ្នែក វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប សម្រាប់​ឆ្នាំ ២០២៦ មាន​ចំនួន ២១០​ដុល្លារ ក្នុង​មួយ​ខែ ​។

អ្នកស្រី នៅ រ៉ា​នី កម្មការិនី​មក​ពី​ខេត្តព្រៃវែង ប្រាប់​ថា អ្នកស្រី បាន​ធ្វើ​ការងារ​នៅ​រោងចក្រ​កាត់ដេរ​តាំងពី​មាន​ប្រាក់​ឈ្នួល​គោល​ត្រឹម ៨០​ដុល្លារ មក​ដល់​ឆ្នាំ ២០២៥​នេះ អ្នកស្រី​ទទួល​បាន ២០៨​ដុល្លារ​ ។ អ្នកស្រី រីករាយ​ដែល​ប្រាក់​ឈ្នួល​របស់​អ្នកស្រី ក៏​ដូច​ជា​បងប្អូន​កម្មករ​-​និយោជិត​ផ្សេង​ទៀត មានការ​ដំឡើង​ជា​រៀង​រាល់​ឆ្នាំ​ ។ អ្នកស្រីប្រាប់​បែប​នេះ​ថា «​មានការ​សប្បាយចិត្ត ព្រោះ​អី​ទោះ​ឡើង​តិច​ក៏​ដោយ ក៏​បាន​លុយ​ថែម​ម៉ោង​ក៏​យើង​កើន​តាម​ហ្នឹង ចឹ​ង​បើ​យើង​ថែម​ឡើង​បន្តិច​ទៅ លុយ​ម៉ោង​យើង​ក៏​គុណ​ទៅ​តាម​ហ្នឹង​ទៅ ចឹ​ង​ក៏​បាន​ច្រើន​ទៅ​តាម​ហ្នឹង​»​ ។

កម្មការិនី​រូប​នេះ បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ទាំងអស់ ដែល​បាន​ជួយ​សម្របសម្រួល​ឱ្យ​បងប្អូន​កម្មករ​-​និយោជិត​មានការ​ងារ​ធ្វើ ហើយ​ក៏​បាន​អរគុណ​ដែល​តែងតែ​ជួយ​សម្របសម្រួល ឱ្យ​មានការ​ដំឡើង​ប្រាក់​ឈ្នួល​ជា​រៀង​រាល់​ឆ្នាំ​ ។

ចំណែក​លោក ហ៊ិ​ន យ៉ា​ន់ កម្មករ​មក​ពី​ខេត្តតាកែវ ប្រាប់​ថា លោក​ចូល​ធ្វើ​ការងារ​ជា​កម្មករ​រោងចក្រ​កាត់ដេរ​រយៈពេល ៥​ឆ្នាំ​មក​ហើយ តាំងពី​ប្រាក់​ឈ្នួល​មិន​ទាន់​បាន ២០០​ដុល្លារ​មក​ម្លេះ ​។ មក​ដល់​ឆ្នាំ ២០២៥​នេះ លោក​ទទួល​បាន​ប្រាក់​ឈ្នួល​ចំនួន ២០៨​ដុល្លារ ​។ លោក រីករាយ​ដែល​ប្រាក់​ឈ្នួល​របស់​លោក ក៏​ដូច​ជា​បងប្អូន​កម្មករ​-​និយោជិត​ផ្សេង​ទៀត ទទួល​បានការ​ដំឡើង​ជា​រៀង​រាល់​ឆ្នាំ​។ លោកនិយាយ​បែប​នេះ​ថា «​មាន​អារម្មណ៍​ថា សប្បាយចិត្ត​ដោយសារ​ថា ថ្នាក់ដឹកនាំ​យើង​គាត់​គិតដល់​កម្មករ​-​កម្មការិនី​រោងចក្រ​យើង​»​ ។ មិន​ខុស​ពី​កម្មការិនី​ខាងលើ​ទេ លោក ហ៊ិ​ន យ៉ា​ន់ ក៏​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​បាន​ជួយ​សម្របសម្រួល​ឱ្យ​មានការ​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​ជា​រៀង​រាល់​ឆ្នាំ​ ។

រីឯ​លោក ស៊ឹ​ម ចិន្តា កម្មករ​មក​ពី​ខេត្តព្រៃវែង ប្រាប់​ដែរ​ថា លោក​ធ្វើ​ការងារ​ក្នុង​រោងចក្រ​កាត់ដេរ​រយៈពេល ៣​ឆ្នាំ​មក​ហើយ តាំងពី​ប្រាក់​ឈ្នួល​ជាង ១៩០​ដុល្លារ មក​ដល់​បច្ចុប្បន្ន​ឡើង​ដល់ ២០៨​ដុល្លារ ​។ លោក សាទរ និង​រីករាយ​ដែល​ប្រាក់​ឈ្នួល​របស់​លោក និង​បងប្អូន​កម្មករ​-​និយោជិត​ផ្សេង​ទៀត ត្រូវ​បាន​ដំឡើង​ជា​រៀង​រាល់​ឆ្នាំ ​។ លោក និយាយ​បែប​នេះ​ថា «​មាន​អារម្មណ៍​ថា សប្បាយ សប្បាយ​ដោយសារ​បាន​ឡើង​ប្រាក់ខែ​រាល់​ឆ្នាំ​។ មិន​ខុស​ពី​កម្មករ​-​កម្មការិនី​ខាង​នោះ​ទេ លោក ស៊ឹ​ម ចិន្តា បាន​ថ្លែងអំណរគុណ​ដល់​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ដែល​តែងតែ​គិតគូរ​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​កម្មករ​-​និយោជិត​ទាំងអស់​គ្នា​ ៕ អត្ថបទសហការ