ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Leapmotor Cambodia បាន​បោះ​ជំហានរបស់​ខ្លួន​ជាមួយនឹង​ជំពូក​ថ្មី​ក្នុង​វិស័យ​រថយន្តអគ្គិសនី​នៅ​កម្ពុជា

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Leapmotor ដែល​ជា​ម៉ាក​រថយន្ត​អគ្គិសនី​ដ៏​ល្បី​ដែល​ស្ថិត​ក្រោម​ក្រុមហ៊ុន​យក្ស​របស់​អឺរ៉ុប​គឺ Stellantis ហាក់​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ព្រមទាំង​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ តាម​រយៈ​ការ​នាំ​ចូល​មក​ទីផ្សារ​ប្រទេស​កម្ពុជា​ជា​ផ្លូវការ​ដោយ​ក្រុមហ៊ុន TF…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Leapmotor ដែល​ជា​ម៉ាក​រថយន្ត​អគ្គិសនី​ដ៏​ល្បី​ដែល​ស្ថិត​ក្រោម​ក្រុមហ៊ុន​យក្ស​របស់​អឺរ៉ុប​គឺ Stellantis ហាក់​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ព្រមទាំង​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ តាម​រយៈ​ការ​នាំ​ចូល​មក​ទីផ្សារ​ប្រទេស​កម្ពុជា​ជា​ផ្លូវការ​ដោយ​ក្រុមហ៊ុន TF Motors​ ។

ជាមួយនឹង​ការ​បើក​ដំណើរការ​អគារ​តាំង​បង្ហាញ​រថយន្ត​ថ្មី​របស់​ខ្លួន ក្រុមហ៊ុន Leapmotor កំពុង​នាំ​មក​នូវ​ទំនុកចិត្ត​កាន់តែ​ខ្ពស់ និងសក្តានុពល​ថ្មី​មក​កាន់​ទីផ្សារ​រថយន្ត​អគ្គិសនី​សម្រាប់​ប្រទេស​កម្ពុជា តាម​រយៈ​ការ​បង្ហាញ​នូវ​ម៉ូ​ដែល​រថយន្ត​ដ៏​ទំនើប និងមាន​ភាព​ច្នៃប្រឌិត​ចំនួន 2 ម៉ូ​ឌែ​ល​ដែល​ស្រប​តាម​តម្រូវ​ទីផ្សារ​ក្នុងស្រុក​នា​ពេល​បច្ចុប្បន្ន​គឺ​រថយន្ត Leapmotor T03 និង Leapmotor C10 ។ នេះ​ជា​ការ​បង្ហាញ​ពី​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​នាំ​យក​នូវ​ដំណោះស្រាយ​មធ្យោបាយ​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​កម្ពុជា ប្រកបដោយ​និរន្ត​ភាព និង ប្រសិទ្ធភាព​ខ្ពស់​ដោយ​ឆ្ពោះទៅ​មុខ​ស្រប​តាម​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ និង ការ​ជួយ​ដល់​បរិស្ថាន​ដោយ​ងាក​មក​ប្រើប្រាស់​រថយន្ត​អគ្គិសនី Leapmotor​ ។

ព័ត៌មាន​លម្អិត​អំពី​អគារ​តាំង​បង្ហាញ​រថយន្ត​ថ្មី Leapmotor Showroom ៖

  • មាន​ទីតាំង​ស្ថិត​នៅ​លើ​ផ្លូវ​ឧក​ញ្ញា​មហា​ភក្តី​ហ៊ុន នាង​, សង្កាត់​ចាក់​អង្រែ​ក្រោម​, ខណ្ឌមានជ័យ​, រាជធានី​ភ្នំពេញ (​ទល់មុខ​សាលា​អន្តរជាតិ ISPP)
  • ក្រុមហ៊ុន Leapmotor Cambodia ចាប់​ដំណើរ​រៀងរាល់ថ្ងៃ​ពី​ថ្ងៃ​ច័ន្ទ ដល់ ថ្ងៃអាទិត្យ ចាប់ពី​ម៉ោង 8:30 ព្រឹក ដល់ 5:30 ល្ងាច និង​ផ្តល់​ជូន​សេវាកម្ម​បើកបរ​សាកល្បង​រថយន្ត​ដោយ​ឥត​គិតថ្លៃ​!
  • ក្រុមហ៊ុន Leapmotor Cambodia ជា​ក្រុមហ៊ុន​នាំ​ចូល​ផ្តាច់មុខ​នៅ​កម្ពុជា ដែល​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​ដោយ​មិន​ត្រឹមតែ​ជា​ក្រុមហ៊ុន​លក់​រថយន្ត​អគ្គិសនី​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​ថែម​ទាំង​គិតគូរ​ក្នុង​ការ​ជួយ​ជម្រុញ​ឱ្យ​មានការ​អភិវឌ្ឍ​កាន់តែ​ខ្លាំង​លើ​វិស័យ​រថយន្ត​អគ្គិសនី​ឱ្យ​កាន់តែ​ទូលំទូលាយ រួម​ទាំង​ផ្តល់​សេវាកម្ម​ក្រោយ​ពេល​លក់ ហេដ្ឋារចនាសម្ព័ន្ធ​ស្ថានីយ​សាក​រថយន្ត និង មានការ​ធានា​គុណភាព​រយៈពេល​វែង​រហូត​ដល់ 5 ឆ្នាំ​ដល់​អតិថិជន​ដែល​ទិញ​រថយន្ត Leapmotor ពី​ក្រុមហ៊ុន​ផ្លូវការ​ផង​ដែរ ​។

តើ​ក្រុមហ៊ុន Leapmotor នឹង​ផ្តល់​ជូន​សេវាកម្ម​អ្វីខ្លះ​សម្រាប់​អតិថិជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ៖ ការ​បោះ​ជំហាន​និង​ពង្រីក​ខ្លួន​របស់​ក្រុមហ៊ុន Leapmotor ចូល​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា​គឺ ស្រប​តាម​ចក្ខុវិស័យ​ដ៏​វែង​ឆ្ងាយ​ក្នុង​ការ​គាំទ្រ និង បង្កើន​ការ​ផ្លាស់​ប្តូរ​នៃ​ការ​ប្រើប្រាស់​រថយន្ត​សាំង​អោយ​ងាយ​មក​ប្រើប្រាស់​រថយន្ត​អគ្គិសនី​ដែល​ផ្តល់​ការ​សន្សំ​សំចៃ​ខ្ពស់​ជាមួយនឹង​ជម្រើស​ដ៏​ល្អ​បំផុត​នៃ​រថយន្ត​ទាំង​2​ម៉ូ​ដែល​ដូច​ខាងក្រោម​ ៖

1.​ ​រថយន្ត Leapmotor T03 ៖ គឺ​មាន​ភាព​ឆ្លាត​វៃ សន្សំ​សំចៃ​ខ្ពស់ ជាមួយ​តម្លៃ​សមរម្យ​ត្រឹមតែ $14,xxx អម​ដោយ​ប្រ​ម៉ូ​សិន​ថែម​ទូរស័ព្ទ​ដៃ iPhone 16 ។ រថយន្ត Leapmotor T03 ជា​ប្រភេទ​រថយន្ត hatchback អគ្គិសនី​ខ្នាត​តូ (​ឬ​ហៅ​ថា City Car) ដែល​រចនា​ឡើង​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​យុគសម័យ​ថ្មី និង ការ​បើកបរ​ក្នុង​ទីក្រុង​បាន​យ៉ាង​ល្អ​បំផុត​ ។ រថយន្ត​នេះ​បាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ថ្មី​ទំនើប ដែល​ជា​ជម្រើស​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​និស្សិត ឬ អ្នកជំនាញ​វ័យក្មេង ស្ត្រី​មេផ្ទះ ឬ អ្នក​ចូល​និវត្តន៍​ដែល​មាន​តម្រូវការ​រថយន្ត​ប្រើប្រាស់​ក្នុង​ទីក្រុង ​។

  • សាក​មួយ​ពេញ​អាច​បើកបរ​បាន​រហូត​ដល់ 310 Km
  • អេ​ក្រង់​កម្សាន្ត infotainment ទំហំ 10 អ៊ី​ញ អាច​ភ្ផា​ប់​ជាមួយ 4G និង wifi
  • តាប់​ឡូ​ប្រភេទ​ឌី​ជី​ថ​ល
  • បច្ចេកវិទ្យា​បែប​ថ្មី​ដោយ​គ្រាន់តែ​ជាន់​ហ្រាំ​ង​អោយ​ជាប់ ហើយ​រថយន្ត​នឹង​ដំណើរការ
  • មាន​លក្ខណៈ​ពិសេស​សុវត្ថិភាព​កម្រិត​ខ្ពស់​ដ៏​សំបូរ​បែប
  • មាន​ប្រព័ន្ធ​ជំនួយ​ក្នុង​ការ​បើកបរ​ជា​ច្រើន​ដែល​ងាយស្រួល​ក្នុង​ការ​ចត និង​ការ​បើកបរ​នៅ​តាម​ផ្លូវ​ចង្អៀត​ក្នុង​ទីក្រុង​ភ្នំពេញ ដោយ​បំពាក់​ជាមួយ camera ថយ​ខាងក្រោយ
  • ហ្វ្រាំង​ដៃ​អេ​ឡិច​ត្រូ​និ​ច
  • ពោង​សុវត្ថិភាព ។​ល​។
    រថយន្ត Leapmotor T03 បាន​រួម​បញ្ចូល​គ្នា​នូវ​ដំណើរការ​បើកបរ smooth ល្អ​ជាមួយនឹង​តម្លៃ​សមរម្យ​ដែល​ធ្វើ​ឲ្យ​រថយន្ត​អគ្គិសនី​ម៉ូ​ឌែ​ល​នេះ​កាន់តែ​ងាយស្រួល និង ទទួល​បានការ​គាំទ្រ​ពី​សំណាក់​អតិថិជន​នៅ​ប្រទេស​កម្ពុជា​យើង​ ។

2.​ ​Leapmotor C10 គឺជា​រថយន្ត​អគ្គិសនី​សុទ្ធ​ប្រភេទ SUV លក្ខណៈ​គ្រួសារ ដែល​មាន​ត្រឹម​តម្លៃ $29,xxx ។ សម្រាប់​គ្រួសារ​ដែល​កំពុង​ស្វែងរក​រថយន្ត​មាន​ភាព​ធំ​ទូលាយ និង​មាន​ផាសុកភាព​ខ្ពស់​ជាមួយនឹង​ការ​រចនា​ដ៏​ប្រណីត នោះ​រថយន្ត Leapmotor C10 គឺជា​ជម្រើស​ដ៏​លេចធ្លោ និង ឆ្លាត​វៃ​បំផុត​។ Leapmotor C10 ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ស្រស់​ស្អាត ភ្ជាប់​ដោយ​កៅអី​ពូក​ស្បែក​ដ៏​ប្រណិត​ដែល​ជា​រចនា​បទ​បែប​ថ្មី និង​មាន​ប្រព័ន្ធ​សុវត្ថិភាព​កម្រិត​ខ្ពស់​ ។

  • ចម្ងាយ​បើកបរ​រហូត​ដល់ 530Km សម្រាប់​ការ​សាក​មួយ​ពេញ
  • ផលិត​ថាមពល​បាន 215 hp
  • កាប៊ី​ន​ខាងក្នុង​ធំ​ទូលាយ ដែល​ផ្តល់​ផាសុកភាព​ខ្ពស់​សម្រាប់​សមាជិកគ្រួសារ
  • កៅអី​អូ​តូ Welcome seat
  • ការ​រចនា​ជាមួយ​ភ្លើង​បំភ្លឺ Ambient Light ខាងក្នុង​រថយន្ត​មាន​ភាព​ស្រស់​ស្អាត
  • ការ​ប្រើ​កាត​ស្កេ​ន​សម្រាប់ Lock/Unlock រថយន្ត
  • មុខងារ​សាក​ថ្ម​ទូរស័ព្ទ​ឥត​ខ្សែ
  • បំពាក់​ដោយ​ធុងបាស​កម្រិត​ខ្ពស់​ចំនួន 12 គ្រាប់
  • បំពាក់​ដោយ​កាមេរ៉ា 540 ដឺ​ក្រេ ជាមួយ​សេន​ស័​រ​មុខក្រោយ​ដែល​ផ្តល់​សុវត្ថិភាព​ខ្ពស់​ក្នុង​ការ​ចូល​ចត​រថយន្ត
  • កាមេរ៉ា record កម្រិត 4K បំពាក់​មក​រួច​ជា​ស្រេច
  • តុល្យភាព​ដ៏​ល្អ​ឥត​ខ្ចោះ​ទាំង​ដំណើរការ​បើកបរ ថាមពល បច្ចេកវិទ្យា​ទំនើប និង​ប្រសិទ្ធភាព​នៃ​ការ​សាក​អគ្គិសនី​។

តាម​រយៈ​ការ​បើក​ដំណើរការ​អគារ​តាំង​បង្ហាញ​រថយន្ត​ថ្មី និង​ការ​នាំ​ចូល​នូវ​រថយន្ត​ទំនើប​ៗ​ទាំង ​2 ​ម៉ូ​ឌែ​ល​គឺ Leapmotor T03 និង C10 បាន​ជម្រុញ​ឱ្យ​ក្រុមហ៊ុន Leapmotor បង្កើត​នូវ​ប្រ​វត្ថិ​សាស្ត្រ​នៃ​យុគសម័យ​ថ្មី​នៃ​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​នៅ​កម្ពុជា ​។ ជាមួយនឹង​ការ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​ជូន​នូវ​ជម្រើស​ដ៏​ឆ្លាត​វៃ​ពី​រថយន្ត Leapmotor ដែល​មាន​តម្លៃ​សមរម្យ និង​ការ​ច្នៃប្រឌិត​ខ្ពស់​។ អគារ​តាំង​បង្ហាញ​រថយន្ត Leapmotor ក៏​ធានា​ក្នុង​ការ​ផ្តល់​ជូន​សេវាកម្ម​បើកបរ​សាកល្បង​ដោយ​ឥត​គិតថ្លៃ និង ការ​ពិភាក្សា​អំពី​ការ​បង់​រំ​លោះ​ដើម្បី​ក្លាយជា​ម្ចាស់​រថយន្ត​អគ្គិសនី​យ៉ាង​ងាយស្រួល និង​ជា​ដំណោះស្រាយ​ដ៏​ឆ្លាត​វៃ​សម្រាប់​អតិថិជន​ដែល​កំពុង​មាន​តម្រូវការ​ស្វែង​រថយន្ត​ដែល​មានការ​សន្សំ​សំចៃ​ខ្ពស់​ ។

នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​អភិវឌ្ឍ​និង​ជម្រុញ​នូវ​ការ​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន និង មាន​ភាព​ឆ្លាត​វៃ ក្រុមហ៊ុន Leapmotor ពិតជា​មាន​មោទនភាព​ក្នុង​ការ​គាំទ្រ​ការ​ផ្លាស់​ប្តូរ​ឆ្ពោះទៅ​រក​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​ប្រកបដោយ​និរន្តរភាព និង ប្រសិទ្ធភាព ​។ ជាមួយនឹង​ម៉ូ​ដែល​ដ៏​ទំនើប​ទាំង ​2 ​របស់​ខ្លួន​គឺ Leapmotor T03 និង C10 បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​បំពេញតម្រូវការ​ចម្រុះ​របស់​អ្នក​ប្រើប្រាស់​នៅ​ប្រទេស​កម្ពុជា​ ៕ អត្ថបទសហការ