ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វឌ្ឍនៈ គ្រុប នាំ​យក​ព្រឹត្តិការណ៍​ពានរង្វាន់​វាយកូន​ហ្គោ​ល The Legends Tour​ ដ៏​ល្បី​កម្រិតពិភពលោក​មក​ប្រកួត​នៅ​កម្ពុ​ជា នា​ខែវិច្ឆិកា

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី ​១៦ ខែកញ្ញា កន្លង​ទៅ​ក្រុមហ៊ុន វឌ្ឍនៈ គ្រុប តំណាង​ដោយ​អ្នកឧកញ៉ា សំអាង…

រាជធានីភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី ​១៦ ខែកញ្ញា កន្លង​ទៅ​ក្រុមហ៊ុន វឌ្ឍនៈ គ្រុប តំណាង​ដោយ​អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ធ្វើ​ជា​ម្ចាស់ផ្ទះ​សម្រាប់​ការ​ប្រកួត​ពានរង្វាន់​វាយ​កូន​ហ្គោ​ល​ដ៏​ល្បីល្បាញ​កម្រិត​ពិភពលោក​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​មានឈ្មោះ​ថា Vattanac Legends Championship ដែល​ព្រឹត្តិការណ៍​នេះ​នឹង​ធ្វើ​នៅ​រមណីយដ្ឋាន​វាយ​កូន​ហ្គោ​ល​ដ៏​ប្រណិត​របស់ វឌ្ឍនៈ គ្រុប គឺ Vattanac Golf Resort ចាប់ពី​ថ្ងៃ​ទី ​២១ ដល់ ២៣ ខែវិច្ឆិកា ឆ្នាំ​ ២០២៥ ខាង​មុខ​នេះ​ ។

The Legends Tour គឺជា​ព្រឹត្តិការណ៍​វាយ​កូន​ហ្គោ​ល​ទេសចរណ៍​អន្តរជាតិ មាន​មូលដ្ឋាន​នៅ​សហភាព
អ៉ឺ​រ៉ុ​ប​ដែល​កម្មវិធី​នេះ​នឹង​នាំ​យក​កីឡាករ​វាយ​កូន​ហ្គោ​ល​ល្បី​ៗ​មក​ពី​ជុំវិញ​ពិភពលោក អតីត​ជើងឯក
ពានរង្វាន់​ធំ​ៗ បុគ្គល​មាន​ឥ​ទិ្ធ​ពល ព្រមទាំង​សិល្បករ​អន្តរជាតិ​ជា​ច្រើន​ផង​ដែរ ចូលរួម​ក្នុង​ការ​ប្រកួត ក៏​ដូច​ជា​មាន​អ្នក​ទស្សនា​ទូ​ទាំង​ពិភពលោក​រាប់​លាន​នាក់ ហើយ​នេះ​គឺជា​ឱកាស​ផ្សព្វផ្សាយ​សក្តានុពល​របស់​ប្រទេស​កម្ពុជា​កាន់​ពិភពលោក ដែល​កម្ពុជា​មាន​លទ្ធភាព​ធ្វើ​ជា​ម្ចាស់ផ្ទះ​មាន​ទីលាន​វាយ​កូនហ្គោ​ល​ដ៏​ធំ​ស្តង់ដារ​អន្តរជាតិ សណ្ឋាគារ​ប្រណីត ជាមួយ​បដិសណ្ឋារកិច្ច​ដ៏​ល្អ និង​ភាពរួស​រាយ​រាក់ទាក់​របស់​ប្រជាជន​កម្ពុជា​ ។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក​ក្រុមហ៊ុន វឌ្ឍនៈ គ្រុប មាន​ប្រសា​ស៍​ថា “​បេសកកម្ម​របស់ វឌ្ឍនៈ គ្រុប គឺ​ចូលរួម​លើកតម្កើង​វប្បធម៌​ខ្មែរ ចូលរួម​កសាង​អនាគត​កម្ពុជា​ឆ្ពោះទៅ​មុខ ភាព​ច្នៃប្រឌិត​ថ្មី​ៗ ព្រមទាំង​មិត្តភាព​អន្តរជាតិ​ ។ ការ​ប្រកួត Vattanac Legends Championship គឺជា​ការ​ឆ្លុះ​បញ្ចាំង​ទស្សនៈវិស័យ​នៃ​កីឡា​លំដាប់​ពិភពលោក​ជាមួយនឹង​សេដ្ឋកិច្ច និង​សង្គម​ ។ កិច្ចសហការ​នេះ​មិន​ត្រឹមតែ​ជា​ការ​រៀបចំ​ការ​ប្រកួត​ពានរង្វាន់​លំដាប់​ពិភពលោក​នោះ​ទេ តែ​នេះ​គឺជា​ស្ពាន​ដែល​ត​ភ្ជាប់​ប្រទេស​កម្ពុជា ជាមួយ​សហគមន៍​កីឡា​សកលលោក ​។ ព្រឹត្តិការណ៍​នេះ​នឹង​ជួយ​បំផុសគំនិត​យុវជន​ឲ្យ​ចូល​ចិត្ត​កីឡា​វាយ​កូន​ហ្គោ​ល នាំ​យក​មោទនភាព​ជាតិ និង​ពង្រឹង​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា ជា​ទិស​ដៅ​សម្រាប់​កីឡា​លក្ខណៈ​អន្តរជាតិ និង​ទេសចរណ៍​ផង​ដែរ ​។​”

សូម​បញ្ជាក់​ផង​ដែរ​ថា ផលិតផល​ដែល​មាន​គុណភាព​លំដាប់​អន្តរជាតិ​របស់​ក្រុមហ៊ុន វឌ្ឍនៈ ដូច​ជា​ស្រា​បៀរ វឌ្ឍនៈ ដ្រា​ហ្គិ​ន​, គ្រុឌ​, ភេសជ្ជៈ​កីឡា​បំពេញ​ជាតិ​ទឹក វី​-​អាក​ទីវ និង​ទឹក​ពិសា​ប្រណិត វី​-​អាក​ទីវ ក៏​នឹង​ត្រូវ​ដាក់​បម្រើ​ជូន​ភ្ញៀ​រ​ជាតិ និង​អន្តរជាតិ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ពានរង្វាន់​វាយ​កូន​ហ្គោ​ល Vattanac Legends Championship ជាមួយនឹង​ប្រាក់​រង្វាន់​រហូត​ដល់ ៥៥ ម៉ឺន​ដុល្លារ ដល់​ម្ចាស់​ជើងឯក​សម្រាប់​កម្មវិធី​ដ៏​អស្ចារ្យ​នេះ​ ៕ អត្ថបទសហការ