ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោក​ជំទាវ ជា សិរី សាកសួ​សុខទុក្ខ​ប្រជាពលរដ្ឋមក​ព្យាបាល​ជំងឺភ្នែក​ របស់​ក្រុម​គ្រូពេទ្យមក​ពី​ប្រទេស​អូស្ត្រាលី

3 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ កាលពីទី​ថ្ងៃ​ ២០ ​ខែសីហា​ឆ្នាំ ​២០២៥ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ …

រាជធានីភ្នំពេញ ៖ កាលពីទី​ថ្ងៃ​ ២០ ​ខែសីហា​ឆ្នាំ ​២០២៥ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​  រួម និង​លោក​វេជ្ជបណ្ឌិត ងី ម៉េ​ង បាន​អញ្ជើញ​សាកសួ​សុខទុក្ខ​ប្រជាពលរដ្ឋ​មក​ព្យាបាល​ជំងឺភ្នែក​ដែល​បាន​និង​កំពុង​តែ​បន្ត​ពិនិត្យ​និង​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ​មនុស្សធម៌​មក​ពី​ប្រទេស​អូស្ត្រាលី តាម​រយៈ​អង្គការ AHHA (Australian Health Humanitarian Aid) មូលនិធិ​ចក្ខុ​ខ្មែរ (Khmer Sight Foundation)​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ ​សូ​វៀត ​។

តាម​ការ​បញ្ជាក់​ពី​មន្ត្រី​សម្របសម្រួល​ការងារ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា​ ​ប្រជាពលរដ្ឋ​មាន​ជំងឺ​ភ្នែក​ដែល​មក​ទទួល​ការ​ពិនិត្យ​និង​ព្យាបាល​ជម្ងឺ​ភ្នែក​លើក​នេះ​គឺ​មក​ពី​ស្រុក​ស​ន្ទុ​ក​ខេត្តកំពង់ធំ ប្រមាណ​ជា​ ៣០០​នាក់ ​។​ ហើយ​សម្រាប់ការ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ភ្នែក​ឥត​គិតថ្លៃ​ពី​ក្រុម​គ្រូពេទ្យ​មនុស្សធម៌​មក​ពី​ប្រទេស​អូស្ត្រាលី​ លើក​នេះ​ក៏​ដូច​លើក​មុន​ៗ​ដែរ ​គឺ​ទទួល​ការ​ជួយ​ឧបត្ថម្ភ​ និង​ទំនុប​បម្រុង​ដូច​ជា​ការ​ធ្វើ​ដំណើរការ​ស្នាក់​នៅ ​និងការ​ហូប​ទាំង​ពី​សំណាក់​លោក​ជំទាវ ជា សិរី​ ។

សូម​បញ្ជាក់​ជូន​ថា​ សកម្មភាព​មនុស្សធម៌​នេះ​បាន​រៀបចំ​ធ្វើការ​ពិនិត្យ​និង​ព្យាបាល​ជូន​ចាប់តាំងពី​ថ្ងៃ​ទី ​១៦ ខែសីហា ឆ្នាំ ​២០២៥​ មក​ម្លេះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​ ​សូ​វៀត ​។ ជា​រួម​សកម្មភាព​កម្មវិធី​ពិនិត្យ​  និងព្យាបាល​ជំងឺ​ភ្នែក​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​ជម្ងឺ​ភ្នែក​លើក​នេះ​គឺ​មានការ​ចូលរួម​ពី​ក្រុម​យុវជន​ស្ម័គ្រចិត្ត​របស់​ធនាគារជាតិ នៃ​កម្ពុជា​និង​កិច្ចសហការ​ដោយ​ការ​យកចិត្តទុកដាក់​ពី​យ៉ាង​សកម្ម​ពី​ក្រុម​គ្រូពេទ្យ​មនុស្សធម៌​មក​ពី​ប្រទេស​អូស្ត្រាលី តាម​រយៈ​អង្គការ AHHA (Australian Health Humanitarian Aid) មូលនិធិ​ចក្ខុ​ខ្មែរ (Khmer Sight Foundation) ក្នុង​នោះ​ក៏​មានការ​រួម​ពី​ក្រុម​បុគ្គលិក​របស់​ធនាគារឯកជន​ជា​ដៃគូ​ផង​ដែរ ​។

សូម​រំលឹក​ជូន​ថា​ ប្រជាពលរដ្ឋ​ដែល​មក​ទទួលយក​ការ​ព្យាបាល​ជម្ងឺ​ភ្នែ​ទាំងអស់​សុទ្ធតែ​មានការ​វិនិច្ឆ័យ​យ៉ាង​ច្បាស់លាស់​កាលពី​អំឡុង​នៃ​ពិនិត្យ​កាលពី​ថ្ងៃ​ទី​ ៨ ​ដល់​ថ្ងៃ​ទី ​១០ ​ខែមិថុនា​  ឆ្នាំ ​២០២៤​នៅ​ស្រុក​ស​ន្ទុ​ក​កន្លង​ទៅ​នេះ ​។ ហើយ​នៅ​ក្នុងអំឡុងពេល​ពិនិត្យ និង​ព្យាបាល​នេះ​គឺ​ទទួល​បានការ​តាមដាន​ដោយ​យកចិត្តទុកដាក់​យ៉ាង​ហ្ម៉​ត់​ចត់​បំផុត​ពី​លោក​ជំទាវ​បណ្ឌិត​ ជា សិរី ​ក្នុង​នោះ​រួម​ទាំង​ដូច​ជា​ការ​ស្នាក់​នៅ​និង​ការ​ឧបត្ថម្ភ​នានា​ផង​ដែរ​រហូត​ដល់​ការ​រួចរាល់​ និង​ការ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ផង​ដែរ​មិន​ឲ្យ​ប្រជាពលរដ្ឋ​យើង​មានការ​បារម្ភ​នោះ​ឡើយ ​៕ អត្ថបទសហការ