ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ហេង សួរ​៖ លេខ​ទូរ​ស័ព្ទ ១២៩៧​មិនមែន​ជា​ទេវតា ប៉ុន្តែ​អាច​ជួយ​ឱ្យ​បងប្អូន​ មានការ​ងារ​ធ្វើ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​៖ ឯកឧត្តម ហេង សួរ សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្នុង​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែង​ជា​ថ្មី​ថា…

រាជធានីភ្នំពេញ​៖ ឯកឧត្តម ហេង សួរ សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្នុង​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែង​ជា​ថ្មី​ថា លេខ​ទូរ​សព្ទ ១២៩៧ មិនមែន​ជា​ទេវា​តា ប៉ុន្តែ​អាច​ជួយ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ ​។

ឯកឧត្តម​បាន​ថ្លែង​បែប​នេះ ក្នុង​កម្មវិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី ការ​ចុះ​ឈ្មោះ​ស្វែងរក​ការងារ ដល់​សមាជិក សមាជិកា ស​.​ស​.​យ​.​ក​. ជា​ភ្នាក់ងារ​ព័ត៌មាន​ទីផ្សារ​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រោម​អធិបតីភាព ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ដែល​រៀបចំ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៥ ក្រោម​កិច្ចសហការ​រវាង ស​.​ស​.​យ​.​ក​. និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ។

ឯកឧត្តម​ថ្លែង​ថា​៖ «​បើសិនជា បងប្អូន​ណា​ត្រូវ​ការងារ​សូមកុំ​ភ្លេច​លេខ (​ទូរ​សព្ទ​) ១២៩៧​។ លេខ ១២៩៧ មិនមែន​ជា​ទេវតា ប៉ុន្តែ​លេខ ១២៩៧ ខ​ល​ទៅ​ពេល​ណា​គឺ​មាន​ប្រយោជន៍ ខ​ល​ទៅ​ពេល​ណា​មាន​គេ​ជួយ ខ​ល​ទៅ​ពេល​ណា គឺ​អាច​ដោះ​ទុក្ខ​បាន​។ ដូច​ច្នេះ សង្ឃឹមថា មហាជន​កម្ពុជា​ទាំងអស់​នឹង​ចាំ​លេខ ១២៩៧» ​។

ក្នុង​ន័យ​នេះ ឯកឧត្តម ហេង សួរ ក៏​បាន​អំពាវនាវ​ដល់​សមាគម​សិល្បៈ កីឡាករ កីឡាការិនី យុវជន ក្រុមហ៊ុន និង​វិស័យ​ឯកជន ព្រមទាំង​មជ្ឈដ្ឋាន​នានា​សូម​បន្ត​ចូលរួម​ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ឱកាស​ការងារ និង​ជួយ​ចុះ​ឈ្មោះ​ឱកាស​ការងារ​ដល់​បងប្អូន​ពលករ​ខ្មែរ ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ ដើម្បី​មានឱកាស​ក្នុង​ការ​ចូលរួម​ចំណែក​កសាង​ប្រទេស​ជាតិ​បន្ថែម​ទៀត ដោយ​គ្រាន់តែ​ជួយ​ផ្សព្វផ្សាយ​នូវ​លេខ​ទូរ​សព្ទ ១២៩៧ ៕ អត្ថបទសហការ