ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួងការងារ ៖ ឱកាសការងារសម្រាប់ពលករខ្មែរមានប្រមាណជាង ២១ ម៉ឺនកន្លែង

3 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយឱ្យដឹងថា គិតត្រឹមថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៥ ឱកាសការងារសម្រាប់បងប្អូនប្រជាពលរដ្ឋ…

រាជធានីភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយឱ្យដឹងថា គិតត្រឹមថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៥ ឱកាសការងារសម្រាប់បងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ មានប្រមាណជាង ២១ម៉ឺនកន្លែងនៅទូទាំងប្រទេស ។ 

តាមរយៈការផ្សព្វផ្សាយនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា នាពេលបច្ចុប្បន្ន ប្រទេសកម្ពុជាត្រូវការកម្លាំងពលកម្មជាច្រើនសន្ធឹកសន្ធាប់មាននៅទូទាំងប្រទេស ដែលភាគច្រើនស្ថិតនៅក្នុងផ្នែកកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ។ 

ជាមួយគ្នានោះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយអំពីលេខទូរសព្ទស្វែងរកការងារ ១២៩៧ និង QR code នៃកម្មវិធី «ស្វែងរកការងារ-MLVT» តាមរយៈ Telegram Bot ព្រមទាំងជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលត្រឡប់ពីប្រទេសថៃធ្វើការទំនាក់ទំនងលេខទូរសព្ទ ១២៩៧ ឬ ធ្វើការស្គែន QR code នៃកម្មវិធីស្វែងរកការងារ ដើម្បីជួយឱ្យបងប្អូនដែលត្រូវការការងារបានយល់ដឹង និងទទួលបានឱកាសការងារកាន់តែឆាប់ ៕ អត្ថបទសហកាេ