ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ផ្សារ​ទំនើប Super Duper សម្ពោធ​សាខា​ថ្មី​នៅ​ផ្លូវ​2004 ជា​ផ្លូវការ​ហើយ !

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ផ្សារ​ទំនើប Super Duper បាន​សម្ពោ​ធ​សាខា​ថ្មីនៅ​ផ្លូវ 2004 ជា​ផ្លូវការ​ក៏​ដូច​ជា សាខា​ទី 6…

រាជធានីភ្នំពេញ ៖ ផ្សារ​ទំនើប Super Duper បាន​សម្ពោ​ធ​សាខា​ថ្មីនៅ​ផ្លូវ 2004 ជា​ផ្លូវការ​ក៏​ដូច​ជា សាខា​ទី 6 របស់​ខ្លួននៅ​ថ្ងៃ​សុក្រ​នេះ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ក្នុង​ការ​បើក​ដំណើរការ​សាខា​ទួល​គោក កាលពី​ឆ្នាំ​មុន ​។ ការ​បើក​សម្ពោ​ធ​ជា​ផ្លូវការ​នេះ​ប្រព្រឹត្តិ​ទៅ​ក្រោម​វត្តមាន​របស់​ថ្នាក់ដឹកនាំ អតិថិជន និង​ដៃគូ​សហការ​យ៉ាងច្រើន​កុះករ ​។

អ្នកស្រី ជាតា ជា​អ្នក​រស់នៅ​ក្នុង​តំបន់ និង​ជា​អតិថិជន​ប្រចាំ​របស់​ផ្សារ​ទំនើប Super Duper បាន​បង្ហាញ​នូវ​ភាព​រីករាយ​របស់​នាង​ដោយ​និយាយ​ថា «​ខ្ញុំ​សប្បាយ​ក្នុង​ការ​ដើរ​ទិញ​អី​វ៉ា​ន់​នៅ Super Duper ហើយ​ការ​ដែល​មាន​សាខា​ធំ​បែប​នេះ​នៅ​ក្នុង​តំបន់​ផ្លូវ 2004 ល្អ​ខ្លាំង​មែនទែន ​! វា​ពិតជា​ងាយស្រួល​នៅ​ពេល​ដែល​នៅ​ហាង​នេះ មាន​ផលិតផល​ជា​ច្រើន​ប្រភេទ ដូច​ជា​បន្លែ ផ្លែ​ឈើ សាច់ គ្រឿងទេស ផលិតផល​ក្នុងស្រុក និង​អាស៊ី ព្រមទាំង​របស់​ពី អា​មេ​រិ​ក អង់គ្លេស អូស្ត្រាលី និង អឺរ៉ុប​ដែល​ខ្ញុំ​ចង់បាន​» ​។ អ្នកស្រី​បាន​បន្ត​ទៀត​ថា «​បើ​អ្នក​ទាំងអស់​គ្នា​កំពុង​ស្វែងរក​របស់​ដែល​ពិបាក​រក​ក្នុង​ទីក្រុង​ភ្នំពេញ អ្នក​គួរតែ​មក​រក​មើល​នៅ​ផ្សារ​ទំនើប Super Duper! ខ្ញុំ​ស្រលាញ់​ហាង​នេះ​ខ្លាំង​ត្រង់​បើក​24​ម៉ោង ចឹ​ង​យើង​អាច​ទិញ​អីវ៉ាន់​ពេល​ណា​ក៏​បាន​» ​។

បន្ថែម​ពីលើ​នេះ លោក សុ​ភ័ក្ត្រ អ្នកគ្រប់គ្រង​ម្នាក់​នៅ​ផ្សារ​ទំនើប Super Duper ផ្លូវ 2004 បាន​ចែករំលែក​ក្តី​រំភើប​របស់​គាត់​ចំពោះ​ការ​បើក​សម្ពោធ​នេះ​ថា «គោលបំណង​របស់​យើង​គឺ​ធ្វើ​ឱ្យ​ការ​ទិញ​ទំនិញ​មាន​ភាព​ងាយស្រួល និង​សប្បាយ​រីករាយ​សម្រាប់​មនុស្ស​គ្រប់​គ្នា​» ​។ ទីតាំង​ថ្មី​នេះ​ផ្តល់​ជូន​នូវ​ជម្រើស​ចម្រុះ​នៃ​ផលិតផល​ស្រស់​ៗ គ្រឿងទេស និង​របស់​ប្លែក​ៗ ដែល​ធានា​បាន​នូវ​បទ​ពិសោធន៍​ទិញ​ទំនិញ​ដ៏​រីករាយ ព្រមទាំង​ការ​បើក 24 ម៉ោង​របស់​ផ្សារ​ទំនើប​នេះ បាន​បម្រើ​ដល់​អ្នក​ដែល​មាន​កាលវិភាគ​មមាញឹក ​។

ផ្សារ​ទំនើប Super Duper ព្យាយាម​បំពេញតម្រូវការ​របស់​អតិថិជន ដែល​ធ្វើ​ឱ្យ​វា​កាន់តែ​ងាយស្រួល​បន្ថែម​ទៀត​ដល់​អតិថិជន​ក្នុង​តំបន់​នេះ ​។ សូម​អញ្ជើញ​ទៅ​ហាង​ផ្ទាល់​នៅ​ផ្លូវ ២០០៤ ចន្លោះ Midtown Mall និងសាលា Northbridge ៕ អត្ថបទសហការ