រាជធានីភ្នំពេញ ៖ ធនាគារ ព្រីនស៍ មានមោទកភាពដែលបានបញ្ចប់ព្រឹត្តិការណ៍ “ភូមិអាជីវករឆ្លាត៧១៨” យ៉ាងជោគជ័យ ដែលជាការតាំងពិព័រណ៌ពាណិជ្ជកម្មដ៏រស់រវើក និងបើកជាសាធារណៈរយៈពេលពីរថ្ងៃ គឺថ្ងៃទី ១៩-២០ ខែកក្កដា ឆ្នាំ ២០២៥ ដែលធ្វើឡើងនៅ Connexion កោះពេជ្រ ។ ក្នុងនាមជាធនាគារដំបូងគេនៅកម្ពុជា ដែលបានរៀបចំពិព័រណ៍ពាណិជ្ជកម្មដ៏អស្ចារ្យនេះ ដើម្បីអបអរសាទរខួប ១០ឆ្នាំរបស់ខ្លួន ដែលព្រឹត្តិការណ៍មួយនេះបានទាក់ទាញអ្នកចូលរួមរាប់ពាន់នាក់ និងទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីសាធារណជន ដៃគូ និងសហគមន៍អាជីវកម្មដែលកំពុងរីកចម្រើននៅកម្ពុជា ។
ក្រោមប្រធានបទ “មួយទសវត្សរ៍នៃការលះបង់” ព្រឹត្តិការណ៍នេះ គឺជាការបង្ហាញពីការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះអតិថិជន ដៃគូ និងសហគមន៍កម្ពុជាកាន់តែទូលំទូលាយសម្រាប់ការជឿទុកចិត្ត និងការគាំទ្រជាបន្តបន្ទាប់ក្នុងរយៈពេលមួយទសវត្សកន្លងមកនេះ ។ យើងបានសម្ពោធព្រឹត្តិការណ៍នេះជាផ្លូវការ និងពិសាភោជនាហារសាមគ្គីជាមួយដៃគូអាជីវកម្ម ដើម្បីថ្លែងអំណរគុណដៃគូអាជីវកម្ម ភាគីពាក់ព័ន្ធសំខាន់ៗ អ្នកឧបត្ថម្ភ និងមិត្តជិតស្និទ្ធិរបស់ធនាគារ ព្រីនស៍ នៅថ្ងៃសុក្រ ទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ ត្រូវជាថ្ងៃដែលធនាគារ ព្រីនស៍ បានក្លាយជាធនាគារពាណិជ្ជកាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៨ ។
ក្នុងរយៈពេលពីរថ្ងៃនេះ បរិវេន Connexion ត្រូវបានផ្លាស់ប្តូរទៅជាទីផ្សារដ៏មមាញឹកមួយ ដែលមានស្តង់អាជីវកម្មរហូតដល់ជាង ១០០ស្តង់ មកពីវិស័យផ្សេងៗរួមទាំងម្ហូបអាហារ ផលិតផលក្នុងស្រុក ទេសចរណ៍ និងការកម្សាន្តជាដើម ។ អ្នកចូលរួមទាំងអស់មិនត្រឹមតែបានស្វែងយល់ផលិតផល និងសេវាកម្មក្នុងស្រុកប៉ុណ្ណោះទេ តែក៏បានរីករាយនឹងភាពងាយស្រួលនៃការស្កេនទូទាត់តាម PRINCE KHQR ដែលជាប្រព័ន្ធទូទាត់ឌីជីថលប្រកបដោយភាពច្នៃប្រឌិតរបស់ធនាគារ ព្រីនស៍ ដែលត្រូវបានរចនាឡើង ដើម្បីសម្រួលប្រតិបត្តិការសម្រាប់ទាំងអាជីវករ និងអតិថិជនជាពិសេស ។
លោក Looi Kok Soon ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា “យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអតិថិជន ដៃគូអាជីវកម្ម អ្នកឧបត្ថម្ភ និងអាជីវករឆ្លាតរបស់យើងទាំងអស់ ដែលបានចូលរួមធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យយ៉ាងធំធេង។ ភូមិអាជីវករឆ្លាត ៧១៨ បានបង្កប់នូវគុណតម្លៃស្នូលនៃការច្នៃប្រឌិត ការយកចិត្តទុកដាក់ និងសហគមន៍របស់យើង ។ នេះជាភ័ស្តុតាងនៃដំណើរវិវឌ្ឍន៍រយៈពេល១០ឆ្នាំនេះរបស់ធនាគារ ព្រីនស៍ ហើយយើងពិតមានសេចក្តីរំភើបរីករាយក្នុងការបន្តរីកចម្រើន និងខិតខំបម្រើអតិថិជនឱ្យកាន់តែល្អប្រសើរនៅឆ្នាំខាងមុខ ។”
ធនាគារ ព្រីនស៍ មានមោទកភាពក្នុងការក្លាយជាធនាគារដំបូង និងតែមួយគត់នៅកម្ពុជា ដែលរៀបចំព្រឹត្តិការណ៍ខ្នាតយក្សនេះឡើង និងប្រព្រឹត្តទៅយ៉ាងជោគជ័យ តាមរយៈការរួមបញ្ចូលគ្នានូវភាពជាសហគ្រិន ការច្នៃប្រឌិត និងការកម្សាន្ត ។ ការប្រារព្ធព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការបន្តផ្តល់អំណាចដល់អាជីវកម្មក្នុងស្រុក ការជំរុញសេវាកម្មហិរញ្ញវត្ថុឌីជីថល និងការពង្រឹងទំនាក់ទំនងក្នុងសហគមន៍ ។
ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចង់ក្លាយជាអាជីវកររបស់យើងនៅក្នុងព្រឹត្តិការណ៍នាពេលខាងមុខ សូមទាក់ទងមកលេខ 1800-20-8888 (ឥតគិតថ្លៃ) ។ ធនាគារ ព្រីនស៍ យើងប្រឹងប្រែងដើម្បីអ្នក! ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ