ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វិធីសាស្ត្រ ៣ ដើម្បី​ប្រាប់​កូនស្រី​ថា អ្នក​ស្រឡាញ់​ពួក​គេ​ខ្លាំង​ដោយ​មិនបាច់​និយាយ​សូ​ម្បី​មួយ​ម៉ាត់

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ បើ​អ្នកជា​ឪពុក​ម្តាយ​ចង់​ដឹង​ពី​របៀប​ប្រាប់​កូនស្រី​ថា អ្នក​ស្រឡាញ់​នាង ពាក្យ​សំដី​សំខាន់ ប៉ុន្តែ​វា​មិន​គ្រប់គ្រាន់​ទេ ។ ខាងក្រោម​នេះ​ជា​វិធី ៣ យ៉ាង…

រាជធានី​ភ្នំពេញ ៖ បើ​អ្នកជា​ឪពុក​ម្តាយ​ចង់​ដឹង​ពី​របៀប​ប្រាប់​កូនស្រី​ថា អ្នក​ស្រឡាញ់​នាង ពាក្យ​សំដី​សំខាន់ ប៉ុន្តែ​វា​មិន​គ្រប់គ្រាន់​ទេ ។ ខាងក្រោម​នេះ​ជា​វិធី ៣ យ៉ាង ដើម្បី​ប្រាប់​កូនស្រី​ថា អ្នក​ស្រឡាញ់​នាង​ដោយ​មិនបាច់​និយាយ ៖

១. វត្តមាន ៖ ពេល​ខ្លះ​កូន​របស់​អ្នក​មិន​ត្រូវការ​អ្នក ដើម្បី​ដោះស្រាយ​បញ្ហា​របស់​នាង​ទេ ។ នាង​ត្រូវការ​ឱ្យ​តែ​អ្នក​នៅ​ជាមួយ​នាង កំដរ​នាង​ប៉ុណ្ណោះ ។ វា​គឺជា​វត្តមាន​របស់​អ្នក​ដែល​ទាក់ទង​ក្តី​ស្រឡាញ់​ក្នុង​របៀប​ដែល​ពាក្យ​សម្តី​មិន​អាច​ធ្វើ​បាន ។ វត្តមាន​គឺ​សំខាន់​ខ្លាំង​ណាស់ ។ នៅ​ពេល​ដែល​នរណា​ម្នាក់​កំពុង​ឆ្លងកាត់​ការ​លំបាក នៅ​ពេល​ដែល​ពួក​គេ​មាន​អារម្មណ៍​ថា ឯកោ ឬ​នៅ​ម្នាក់ឯង ពួក​គេ​មិន​ត្រូវការ​ការ​និយាយ​លេងសើច​ទេ ។ ពួក​គេ​គ្រាន់តែ​ត្រូវ​ដឹង​ថា ពួក​គេ​មិន​នៅ​ម្នាក់ឯង​ទេ គឺ​នៅ​មាន​អ្នក​នៅ​ក្បែរ​គេ​ជា​និច្ច ។ ចូរ​ព្យាយាម​បង្ហាញ​វត្តមាន​ជាមួយ​កូន​ឱ្យ​បាន​ច្រើន ទោះបីជា​អ្នក​មិនដឹង​ថា ត្រូវ​និយាយ​អ្វី​ក៏​ដោយ ។

២. ការ​យកចិត្តទុកដាក់ ៖ ក្នុង​នាម​ជា​ឪពុក​ម្តាយ អ្នក​មានរឿង​ជា​ច្រើន​ដែល​ត្រូវ​ដោះស្រាយ ប៉ុន្តែ​រឿង​បន្ទាន់​បំផុត​សម្រាប់​អ្នក​កម្រ​នឹង​ធ្វើ​ឱ្យ​អ្នកដឹង ឬលឺ​ខ្លាំង​នោះ​ទេ ។ ប្រសិនបើ​យើង​មិន​ប្រយ័ត្ន នោះ​សំឡេង​រំខាន​នឹង​រំខាន​យើង​ពី​រឿងរ៉ាវ និង​មនុស្ស​សំខាន់​បំផុត​របស់​អ្នក ។ សូម​ចង​ចាំ​ថា កូនស្រី​របស់​អ្នក​ត្រូវការ​ការ​យកចិត្តទុកដាក់​របស់​អ្នក ។ នាង​ត្រូវការ​ឱ្យ​អ្នក​ស្តាប់​រឿងរ៉ាវ​របស់​នាង និង​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​ពួក​គេ ។ ពួក​គេ​ត្រូវការ​ឱ្យ​អ្នក​យកចិត្តទុកដាក់​ចំពោះ​ក្រុម​ដែល​ពួក​គេ​ស្រឡាញ់ ហើយ​ចាប់អារម្មណ៍​នឹង​អ្វី​ដែល​ពួក​គេ​ចាប់អារម្មណ៍ ។ ដូច្នេះ​សូម​ផ្តល់​ការ​យកចិត្តទុកដាក់​ដល់​កូន​របស់​អ្នក​បន្ថែម​ឱ្យ​បាន​ច្រើន ។

៣. ប៉ះពាល់ ៖ ពេល​កូន​កាន់តែ​ធំ ការ​ប៉ះពាល់​រាង​កាយ​អាច​មើលទៅ​ដូច​ជា​ពិបាក​សម្រាប់​គ្រួសារ​មួយ​ចំនួន ។ ហើយ​ប្រាកដ​ណាស់ វា​ជា​រឿង​សំខាន់​សម្រាប់​អ្នក​ក្នុង​ការ​គោរព និង​ធានា​ថា​កូនស្រី​របស់​អ្នកមាន​ផាសុកភាព ពេល​អ្នក​ប៉ះ​រាង​កាយ​ពួក​គេ ។ ជា​ការ​ពិត​ណាស់ ការ​បន្ត​ផ្តល់​ក្តី​ស្រឡាញ់​តាម​រយៈ​រូបរាង​កាយ​ដល់​កូនស្រី​ពេញ​មួយ​ជីវិត គឺជា​រឿង​សំខាន់ ។ ការ​ឱប ការ​ថើប​នៅ​លើ​ថ្ងាស ដៃ​ជុំវិញ​ស្មា ទាំងនេះ​គឺជា​វិធី​ដ៏​អស្ចារ្យ​ដើម្បី​បង្ហាញ​ពី​ក្តី​ស្រឡាញ់​ចំពោះ​កូនស្រី​របស់​អ្នក ។ សរីរវិទ្យា​របស់​មនុស្ស​ឆ្លើយ​តប​ជា​វិជ្ជមាន​ចំពោះ​ការ​ស្រឡាញ់​រាង​កាយ​ពី​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។ វា​ជា​វិធី​សំខាន់​មួយ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង និង​ផ្តល់​សេចក្តី​ស្រឡាញ់​របស់​អ្នក​ទៅ​កាន់​កូនស្រី ៕ ប្រភព ៖ allprodad

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ចូល​រៀន​ថ្ងៃ​ទី ៤ ខែសីហា ឆ្នាំ ២០២៥ ។ សាលារៀន​ផ្តល់​ជូន​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់ទី ១២ កម្មវិធី​ភាសា​អង់គ្លេស​ទូទៅ និង​កម្មវិធី​ភាសា​ចិន​ទូទៅ​ចាប់ពី​កម្រិត​ម​ត្តេ​យ្យ ដល់ទី ១២ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ៣០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ សម្រាប់​ការ​ចុះ​ឈ្មោះ​ត្រឹម​ថ្ងៃ​ទី ៣១ ខែកក្កដា ២០២៥ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕