ក្រុមហ៊ុនឈានមុខគេនៅលើទីផ្សារបីបានកំពុងចាប់ដៃសហការគ្នា ៖ ក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មបោកគក់ និងសម្ងួត Clean24 ចាប់ដៃគូអាជីវកម្មជាមួយ ក្រុមហ៊ុន Alliance Laundry Systems (ALS) បានប្រកាសសហការជាផ្លូវការជាមួយ ធនាគាអេស៊ីលីដា ភីអិលស៊ី ដែលជាស្ថាប័នហិរញ្ញវត្ថុធំ ដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ។
រាជធានីភ្នំពេញ, ថ្ងៃទី ១៨ កក្កដា ឆ្នាំ ២០២៥ ៖ ក្រុមហ៊ុន Clean24, Alliance Laundry Systems (ALS) និងធនាគា អេស៊ីលីដា បានប្រកាសពីកិច្ចសហការដ៏សំខាន់មួយក្នុងគោលបំណងលើកកម្ពស់ឧស្សាហកម្មបោកគក់ និងសម្ងួត នៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែទំនើប និងទាន់សម័យ ។
កាលពីពេលថ្មីៗកន្លងមកនេះ ក្រុមហ៊ុន Clean24 ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មហ្វ្រេនឆាយបោកគក់ និងសម្ងួតដាក់កាក់ លំដាប់លេខ ១ និងជាតំណាងចែកចាយម៉ាស៊ីនបោកគក់ និងសម្ងួតម៉ាក Speed Queen ផ្លូវការតែមួយគត់ នៅប្រទេសកម្ពុជា បានទទួលពាន់រង្វាន់ “ Southeat Asia Rising Star Award 2024” ពីក្រុមហ៊ុន Alliance Laundry Systems ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីនបោកគក់ និងសម្ងួតឈានមុខគេ ដែលនេះបង្ហាញពីជំហានសំខាន់នៃការបន្តពង្រីកសក្តានុពលនៃអាជីវកម្មបោកគក់ និងសម្ងួតទូទាំងប្រទេសនៅក្នុងអាស៊ីអាគ្នេយ៍ផងដែរ ។
កិច្ចសហការរវាងគំរូអាជីវកម្មហ្វ្រេនឆាយបោកគក់ និងសម្ងួត Clean24 ដោយអ្នកជំនាញក្នុងស្រុក, និងម៉ាស៊ីនគុណភាពស្តង់ដាអន្តរជាតិ Speed Queen ពីក្រុមហ៊ុន Alliance Laundry Systems ព្រមទាំង ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលនឹងមកជួយដោះស្រាយបញ្ហាហិរញ្ញវត្ថុដល់វិនិយោគិនជំនាន់ថ្មី ដើម្បីឆ្ពោះទៅកាន់ភាពជោគជ័យកាន់តែយូរអង្វែង។ សម្រាប់វិនិយោគិនទាំងឡាយដែលមានបំណងវិនិយោគលើអាជីវកម្មបោកគក់ និងសម្ងួត Clean24 នឹងទទួលបានអត្ថប្រយោជន៍យ៉ាងទូលំទូលាយទាំងដំណើរការកម្ចីបានលឿនរហ័ស និងងាយស្រួលព្រមទាំងទទួលបានសេវាហិរញ្ញវត្ថុផ្សេងៗថែមទៀតផង ។
មិនតែប៉ុណ្ណោះក៏ជួយផ្តល់ភាពងាយស្រួលដល់អតិថិជនដែលមកបោកគក់ និងសម្ងួតនៅក្នុងហាង Clean24 ព្រមទាំងរីករាយជាមួយប្រូម៉ូសិន និងការផ្តល់ជូនពិសេសតាមរយៈអែបអេស៊ីលីដាផងដែរ ។
“ កិច្ចសហការនេះគឺជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់ស្តង់ដារឧស្សាហកម្មបោកគក់ និងសម្ងួតនៅប្រទេសកម្ពុជាឆ្ពោះទៅកាន់ស្តង់ដារអន្តរជាតិ” លោក ប៉េង វណ្ណារិទ្ធ ជានាយកគ្រប់គ្រងក្រុមហ៊ុន CLEAN24 CO., LTD បានមានប្រសាសន៍ថែមទៀតថា ការរួមគ្នារវាង Clean24 និងបច្ចេកវិទ្យាទំនើបពីក្រុមហ៊ុន Alliance Laundry Systems និងស្ថាប័នហិរញ្ញវត្ថុ ធនាគារ អេស៊ីលីដា នឹងនាំអ្នកបណ្តាក់ទុនទាំងអស់ឆ្ពោះទៅកាន់ភាពជោគជ័យយ៉ាងយូរអង្វែង ។
លើសពីនេះទៅទៀត កិច្ចសហការនេះនឹងជួយពង្រឹងជំហរបស់ Clean24 ឱ្យកាន់តែរឹងមាំ ក្នុងនាមជាតំណាងចែកចាយម៉ាស៊ីនម៉ាក Speed Queen ជាផ្លូវការតែមួយគត់នៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានភាពជឿជាក់ និងម្ចាស់គំរូអាជីវកម្មហ្វ្រេនឆាយដែលមានសក្តានុពលក្នុងការជោគជ័យខ្ពស់ ។ ដូចនេះវិនិយោគិនទាំងលើម៉ាស៊ីន និងហ្វ្រេនឆាយអាចជឿទុកចិត្តបានថាលោកអ្នកនឹងទទួលបានម៉ាស៊ីន ឧបករណ៍គ្រឿងបន្លាស់គុណភាពស្តង់ដារចេញពីរោងចក្រពិតប្រាកដ ។
សម្រាប់លោកអ្នកដែលចាប់អារម្មណ៍លើម៉ាស៊ីនបោកគក់ និងសម្ងួត ឬពិគ្រោះយោបល់ទាក់ទងនឹងការបើកហ្វ្រេនឆាយ សូមទំនាក់ទំនងមកកាន់ ៖ 096 26 33 555 ឬ ហ្វេសប៊ុក Clean24 Laundry ហាងបោកគក់ និងសម្ងួត Clean24 ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ