រាជធានីភ្នំពេញ ៖ ឪពុកម្តាយតែងចង់ឱ្យកូនៗមានសុខភាពល្អ រូបរាងស្រស់ស្អាត ទទួលបានភាពជោគជ័យ មានទំនាក់ទំនងវិជ្ជមាន និងរីករាយគ្រប់ពេលវេលា ។ ការលួងលោម ឬការបោកបញ្ឆោតកុមារ វាគឺជាដំណើរការនៃការង្កើត ឬកសាងទំនាក់ទំនងជាមួយកុមារតាមរយៈការប្រើប្រាស់អ៊ីនធឺណិត ឬជជែកដោយផ្ទាល់ ដើម្បីរំលោ.ភបំពាន ឬកេងកេងប្រវ័ញ្ច ជាពិសេសផ្លូវភេទលើកុមារនោះដោយផ្ទាល់ ឬតាមអនឡាញ ។
ដូច្នេះប្រសិនបើមានអ្វីមួយកំពុងកើតឡើងនៅក្នុងទំនាក់ទំនង ឬអន្តរកម្មដែលពួកគេមានអារម្មណ៍ថា ដូចជាមានអ្វីមួយបិទបាំង ឬមិនស្រួល ចូរបង្រៀន និងលើកទឹកចិត្តកូនរបស់អ្នកឱ្យស្តាប់តាមសភាវគតិទាំងនោះ ។ ឪពុកម្តាយគួរតែលើកទឹកចិត្តពួកគេឱ្យជឿជាក់លើខ្លួនឯង ហើយមករកអ្នក ប្រសិនបើពួកគេមិនដឹងថា តើពួកគេអាចទុកចិត្តខ្លួនឯងបាន ឬអត់ ។ អ្វីផ្សេងទៀតដែលអ្នកអាចធ្វើបាន ដើម្បីការពារកូនរបស់អ្នកអំពីការលួងលោម ឬបោកបញ្ឆោតកុមារ ជាពិសេសតាមប្រព័ន្ធអនឡាញរួមមាន ៖
១. កំណត់ព្រំដែនរាងកាយដែលមានសុវត្ថិភាព ៖ គ្មាននរណាម្នាក់គួរប៉ះពាល់ពួកគេដោយគ្មានការយល់ព្រមរបស់ពួកគេទេ ហើយនេះរួមបញ្ចូលទាំងការឱប ឬការថើបដែលមិនចង់បាន រាប់ចាប់ពីសាច់ញាតិគ្រួសារជិតស្និទ្ធ ។ ជួយពួកគេឱ្យយល់អំពីភាពខុសគ្នារវាងគ្រូពេទ្យកុមារដែលផ្តល់ការពិនិត្យរាងកាយ និងមនុស្សចម្លែកដែលប៉ះ ឬមើលឃើញផ្នែកឯកជនរបស់ពួកគេផងដែរ ។ សូមរំលឹកពួកគេថា រូបកាយរបស់ពួកគេគឺជារបស់ពួកគេ ។ ព្រំដែនដែលមានសុខភាពល្អ គឺជាគន្លឹះនៃសុវត្ថិភាពរបស់ពួកគេ ។
២. ព្រមានពួកគេអំពីមនុស្សចម្លែក ៖ ជាអកុសល មានតួអង្គអាក្រក់ដែលមានចេតនាបង្កគ្រោះថ្នាក់តាមអ៊ីនធឺណិត និងក្នុងជីវិតពិត ។ ចូរនិយាយជាមួយកូនរបស់អ្នកអំពីគ្រោះថ្នាក់នៃការនិយាយជាមួយមនុស្សចម្លែក ។ ពួកគេមិនគួរចែករំលែកព័ត៌មានផ្ទាល់ខ្លួន រូបថត ឬទីតាំងរបស់ពួកគេជាមួយមនុស្សដែលពួកគេមិនស្គាល់ឡើយ ។
៣. បង្រៀនពួកគេឱ្យប្រុងប្រយ័ត្នចំពោះអំណោយ ៖ ប្រសិនបើអ្នករកឃើញថា មាននរណាម្នាក់កំពុងផ្តល់អំណោយធំៗដល់ពួកគេ អ្នកប្រាកដជាអាចដាក់ច្បាប់គ្រួសារលើរឿងនោះ ដោយមិនអនុញ្ញាតឱ្យទទួលយកអំណោយនៅថ្ងៃដែលមិនមែនជាថ្ងៃបុណ្យ កម្មវិធីពិសេស ឬថ្ងៃខួបកំណើត ឬបង្រៀនកូនរបស់អ្នកឱ្យនិយាយថាទេចំពោះរឿងនោះ ។
៤. និយាយដោយផ្ទាល់ទៅកាន់គ្រូបង្រៀន ឬអ្នកបង្វឹកពួកគេ ៖ ប្រសិនបើពួកគេមានគ្រូបង្វឹក អ្នកដឹកនាំ ឬឥស្សរជនដែលមានសិទ្ធិអំណាចផ្សេងទៀតនៅក្នុងជីវិតរបស់ពួកគេ ចូរស្គាល់ពួកគេ ហើយមានការសន្ទនាដោយបើកចំហ និងស្មោះត្រង់ជាមួយពួកគេអំពីការចូលរួមរបស់ពួកគេជាមួយកូនរបស់អ្នក ។
៥. ដឹងច្បាស់អំពីច្បាប់គ្រួសាក្នុងផ្ទះរបស់អ្នក ៖ ប្រសិនបើនរណាម្នាក់ រួមទាំងកូនរបស់អ្នកផងដែរកំពុងបំពានលើព្រំប្រទល់ ឬច្បាប់ដែលមានសារៈសំខាន់ក្នុងគ្រួសាររបស់អ្នក នោះជាពេលដែលអ្នកគួរនិយាយគ្នាហើយ ៕ ប្រភព ៖ health.clevelandclinic
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ បវេសនកាលឆ្នាំសិក្សាថ្មី ចូលរៀនថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៥ ។ សាលារៀនផ្តល់ជូនកម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់មត្តេយ្យ ដល់ទី ១២ កម្មវិធីភាសាអង់គ្លេសទូទៅ និងកម្មវិធីភាសាចិនទូទៅចាប់ពីកម្រិតមត្តេយ្យ ដល់ទី ១២ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍រហូតដល់ ៣០% ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា និងការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ សម្រាប់ការចុះឈ្មោះត្រឹមថ្ងៃទី ៣១ ខែកក្កដា ២០២៥ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ