ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លែង​មាន​លេស​ទៀត​ហើយ​ ! ក្លឹ​ប​ហាត់ប្រាណ​ក្បែរផ្ទះ The Top Fitness 50M ក្នុង​គម្រោង​ផាក លែ​ន 50M របស់ ជីប ម៉ុង លែ​ន ​ប្រកាស​បើក​​ជា​ផ្លូវការ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ, ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៥ ៖ ក្រុមហ៊ុន ជីប ម៉ុង…

រាជធានីភ្នំពេញ, ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៥ ៖ ក្រុមហ៊ុន ជីប ម៉ុង លែ​ន ជា​ក្រុមហ៊ុន​ឈានមុខ​ផ្នែក​អភិវឌ្ឍ​លំនៅ​ឋាន និង​តំបន់​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​ទទួលស្គាល់​ពី​អតិថិជន​ដោយ​គុណភាព​សំណង់​ល្អ​ដាច់​គេ ការ​រចនា​លំនៅ​ដ្ឋា​ន​ប្រកបដោយ​ភាព​ច្នៃប្រឌិត ល្អគន់​គ្រប់​សម័យកាល និង​ភាព​សម្បូរ​បែប​នៃ​សហគមន៍ ​។

គម្រោង​ដ៏​មាន​សក្តានុពល​មួយ​របស់ ជីប ម៉ុង លែ​ន គឺ​គម្រោង​ផាក លែ​ន 50M មាន​ចម្ងាយ​ត្រឹមតែ ២ នាទី​ពី​ស្តុ​ប ចម្ការ​ដូង បាន​បើក​សម្ពោធ ក្លឹ​ប ហៅ​ស៍ ដ៏​ធំ​ជាងគេ​ក្នុង​តំបន់​ជា​ផ្លូវការ ក្រោម​ការ​ចូលរួម​ពី​សំណាក់​អតិថិជន​ជា​ច្រើន ដើម្បី​ផ្តល់​ជូន​នូវ​មុខងារ​យ៉ាង​សម្បូរ​បែប​ទៅ​ដល់​គ្រួសារ​ដែល​កំពុង​រស់នៅ​ក្នុង​គម្រោង​ ។

គម្រោង​ផាក លែ​ន 50M ជា​គម្រោង​ស្ថិត​នៅ​ចំ​ទីតាំង​យុទ្ធសាស្ត្រ​ដ៏​ល្អ​ឥត​ខ្ចោះ ស្ថិត​លើ​ផ្លូវ​រដ្ឋ ៣០​ម៉ែត្រ ឬ​ស្គាល់​ថា​ជា​ផ្លូវ ព្រៃ​ស ហ៊ុំ​ព័ទ្ធ​ដោយ​ផ្សារ​ទំនើប​ធំ​ៗ​ជា​ច្រើន សាលា​អន្តរជាតិ មន្ទីរពេទ្យ ធនាគារ និង​ជា​ពិសេស​នៅ​ក្បែរ អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ តេ​ជោ​តា​ខ្មៅ ដែល​នឹង​បើក​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ។

ជាមួយ​វត្តមាន ក្លឹ​ប ហោ​ស៍​ដ៏​ធំ​ជាងគេ នៅ​ក្នុង​គម្រោង​ផ្ទាល់ នឹង​ផ្តល់​ជូន​នូវ​មុខងារ​យ៉ាងច្រើន​ដូច​ជា ហាង​ទំនិញ ហាង​កាហ្វេ សាល​ប្រជុំ កន្លែងធ្វើការ​រួម និង​កន្លែង​ហាត់ប្រាណ The Top Fitness ធំ​ទូលាយ បំពាក់​ដោយ​ឧបករណ៍​ទំនើប​ចុង​ក្រោយបង្អស់ អាង​ហែល​ទឹក​ដ៏​ធំ​ទូលាយ​សម្រាប់​គ្រប់​វ័យ បន្ទប់​ស្ទី​ម​សោ​ណា និង​ការ​ចូលរួម​កម្មវិធី​ស្ទូ​ឌី​យោ​ផ្សេង​ៗ​ដូច​ជា Tabata Yoga and Aerobic ជាមួយ​គ្រូបង្វឹក​ដែល​មានបទពិសោធន៍​ច្រើន​ឆ្នាំ​ផង​ដែរ ជា​ពិសេស​នឹង​ជួយ​ជម្រុញ​អាជីវកម្ម​ នៅក្នុងសហគមន៍​ទាំងមូល ​ឲ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន ​។

ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ម្ចាស់​អាជីវកម្ម​ដែល​ចង់​បើក ឬ​ពង្រីក​សាខា​នៅ​តំបន់​ចម្ការ​ដូង ក្នុង​គម្រោង​ផាក លែ​ន 50M របស់​ជីប ម៉ុង លែ​ន ជា​គម្រោង​ដែល​សាងសង់​ឡើង ប្រកប​ភាព​សម្រិតសម្រាំង មានគុណ​ភាព​ខ្ពស់ រចនាបថ​ទំនើប​ប្រកបដោយ​ភាព​ស៊ី​វី​ល័យ ហ៊ុំ​ព័ទ្ធ​ដោយ​បណ្តុំ​អាជីវកម្ម​មមាញឹក និង​មនុស្ស​រស់នៅ​ច្រើន​អ៊ូអរ អាច​អញ្ជើញ​មក​ទស្សនា​ផ្ទះ​គំរូ ឬ​អាច​ទាក់ទង​មក​កាន់​ក្រុមការងារ​យើង​ឥឡូវនេះ 061 997 888​ ។
chipmongland.com
Channel: https://t.me/chipmongland
TikTok: https://bit.ly/ChipMongLand_TikTok_Official
Instagram: https://bit.ly/ChipMongLandInstagram ៕ អត្ថបទសហការ