រាជធានីភ្នំពេញ ៖ ជាការពិតណាស់ពេលកូនកើតមានកំហឹងពួកគេអាចបញ្ចេញអាកប្បកិរិយាមិនសមហេតុផល ដូចជាយំ ឬស្រែកជាដើម ។ វាជារឿងធម្មតា និងជាស្តង់ដារនៃការលូតលាស់របស់កុមារ ។ កំហឹង កើតចេញពីកូនរបស់អ្នកមិនទទួលបានអ្វីដែលពួកគេចង់បាន ។ ពួកគេអាចគិតថា កំហឹង ជាមធ្យោបាយដើម្បីប្រាប់អ្នកថា ពួកគេតូចចិត្ត អន់ចិត្ត ឬចង់បានការចាប់អារម្មណ៍ពីអ្នក ។ ប្រសិនបើកូនរបស់អ្នកខឹង ឬមានអារម្មណ៍តានតឹង ពួកគេប្រាកដជាមិនមានតែម្នាក់នោះទេ ។ កំហឹង គឺជារឿងធម្មតាបំផុត ហើយជាផ្នែកមួយនៃការអភិវឌ្ឍន៍របស់កូនអ្នក ។ មានវិធីសាស្ត្រខ្លះៗ ដើម្បីទប់ស្កាត់កុំឱ្យកូនរបស់អ្នកខឹងច្រើន ៖
១. ជួយកុមារឱ្យយល់ពីអារម្មណ៍របស់ពួកគេ ៖ អ្នកអាចធ្វើវាបានដោយការអានរឿងនិទាន ។ នេះផ្តល់ឱ្យអ្នកនូវឱកាសដើម្បីនិយាយ និងដាក់ឈ្មោះអារម្មណ៍ ។ អ្នកអាចនិយាយជាមួយពួកគេអំពីរបៀបដែលតួអង្គមានប្រតិកម្ម និងអ្វីដែលពួកគេនឹងធ្វើក្នុងស្ថានភាពជាក់លាក់ ។
២. សរសើរអាកប្បកិរិយាល្អ ៖ នៅពេលដែលកូនរបស់អ្នកធ្វើអ្វីដែលល្អ សូមផ្តល់រង្វាន់ដល់ពួកគេដោយការសរសើរ និងការយកចិត្តទុកដាក់ ។
៣. ឱ្យកូនគ្រប់គ្រងលើរឿងតូចតាច ៖ ការផ្តល់ជម្រើសលើសម្លៀកបំពាក់ ឬផ្លែឈើណាដែលពួកគេញ៉ាំនឹងធ្វើឱ្យពួកគេមានអារម្មណ៍ថា ពួកគេសំខាន់ និងមានអំណាច ។
៤. ព្យាយាម និងនិយាយថា បាទ/ចាស ឱ្យបានច្រើន ៖ ពេលកូនចង់បានអ្វីមួយកុំចេះតែថា ទេ សូមព្យាយាមនិយាយយល់ព្រមឱ្យបានច្រើន ។
៥. ស្វែងយល់ពីតម្រូវការរបស់កូនអ្នក ៖ ប្រសិនបើពួកគេហត់នឿយ កុំនាំពួកគេដើរច្រើនពេក ។ ប្រសិនបើពួកគេឃ្លាន សូមខ្ចប់អាហារសម្រន់សម្រាប់ការធ្វើដំណើរតាមផ្លូវ ។ ភាពនឿយហត់ និងស្រេកឃ្លាន គឺជាកត្តាជំរុញឱ្យពួកគេខឹង ។
៦. ផ្តល់ឱ្យកូនរបស់អ្នកនូវកន្លែងទំនេរ ៖ វាជាការល្អ ដែលអនុញ្ញាតឱ្យពួកគេខឹងពេលខ្លះ ។ វិធីនេះពួកគេអាចបញ្ចេញអារម្មណ៍របស់ពួកគេ និងគ្រប់គ្រងខ្លួនឯងឡើងវិញ ដោយមិនចាំបាច់អ្នកចូលរួម ៕ ប្រភព ៖ nct
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ ដើម្បីអបអរការបើកដំណើរការសាលារៀនវ៉េស្ទឡាញន៍ សាខាឫស្សីកែវ និងសាខាពោធិ៍ចិនតុងពីរដំណាលគ្នា សាលាផ្តល់អាហារូបករណ៍ពិសេស ៥០% គ្រប់កម្មវិធីសិក្សា សម្រាប់សិស្ស ១០០ នាក់ដំបូង ចំពោះការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ៣០ ខែមិថុនា ខាងមុខនេះ ។ សាលារៀនទទួលចុះឈ្មោះកុមារចាប់ពីអាយុ ២ ឆ្នាំកន្លះឡើង សម្រាប់កម្មវិធីចំណេះទូទៅខ្មែរ កម្មវិធីភាសាអង់គ្លេសទូទៅ និងកម្មវិធីភាសាចិនទូទៅចាប់ពីកម្រិតមត្តេយ្យ ដល់ទី ១២ ។ សាលារៀនវ៉េស្ទឡាញន៍ សាខាឫស្សីកែវស្ថិតនៅផ្លូវ ៥៩៨ ទល់មុខបុរីវិមានភ្នំពេញ និងនៅជាប់អគារគណៈកម្មការមូលបត្រកម្ពុជា សាខាពោធិ៍ចិនតុងស្ថិតនៅផ្លូវ ២០០៤ ទល់មុខកងពលតូចដឹកជញ្ជូនលេខ ៩៩ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង 092 888 499 | 087 458 282 ៕
ចែករំលែកព័តមាននេះ