ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Qi An Xin បង្ហាញ​ក្រុម “Night Eagle” APT ដែលជាក្រុមវាយប្រហារសាយប័រថ្មីមានសមត្ថភាពបំផ្លិចបំផ្លាញខ្ពស់

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ថ្មី​ៗ​នេះ ក្រុមហ៊ុន​មហាអំណាច​សន្តិសុខ​សាយ​ប័​រ​ របស់​ចិន Qi An Xin បាន​ធ្វើការ​បង្ហាញ​ក្រុម​វាយប្រហារ​តាម​អ៉ីនធឺណិត​កម្រិត​ខ្ពស់ (APT)…

រាជធានីភ្នំពេញ ៖ ថ្មី​ៗ​នេះ ក្រុមហ៊ុន​មហាអំណាច​សន្តិសុខ​សាយ​ប័​រ​ របស់​ចិន Qi An Xin បាន​ធ្វើការ​បង្ហាញ​ក្រុម​វាយប្រហារ​តាម​អ៉ីនធឺណិត​កម្រិត​ខ្ពស់ (APT) ថ្មី​មួយ ហៅ​ថា “NightEagle” (​កូដ​: APT-Q-95) នៅ​ឯ​ពិព័រណ៍​សន្តិសុខ​សាយ​ប័​រ​អន្តរជាតិ “CYDES 2025” នៅ​ទីក្រុង Putrajaya ​។ ក្រុម​ថ្មី​នេះ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ដើមឆ្នាំ ២០២៤ អំឡុង​ពេល​ប្រតិបត្តិការ​ការពារ​បណ្តាញ បាន​ផ្តោត​ជា​ចម្បង​ទៅ​លើ​ការងារ​សំខាន់​ៗ​នៅ​ទូ​ទាំង​បណ្ដាញ​រដ្ឋាភិបាល សហគ្រាស យោធា មជ្ឈមណ្ឌល​ថែទាំ​សុខភាព ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មាន ​។

ការ​វាយប្រហារ​តាម​អ៉ីនធឺណិត​របស់​ពួក​គេ​ត្រូវ​បាន​ធ្វើ​ឡើង​ប្រកបដោយ​និរន្តរភាព អាថ៌​កំបាំង និង​សមត្ថភាព​បំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ​ ។ យោង​តាម​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Qi An Xin លោក Gu Liang បានឱ្យ​ដឹង​ថា ក្រុម NightEagle APT ប្រើប្រាស់​កម្មវិធី​សូ​ហ្វ​វែ​ល​វាយប្រហារ​កម្រិត​ខ្ពស់​បំផុត និង​បំផ្លិចបំផ្លាញដ៏​ទំនើប ដើម្បី​បន្ត​ស្វែងរក​ចំណុច​ចន្លោះ​ប្រហោង​នៅ​ក្នុង​ប្រព័ន្ធ​បណ្តាញ​ជាតិ និង​តំបន់ បណ្តាល​ឱ្យ​មានការ​ខូចខាត មិន​អាច​ជួសជុល​បាន ​។

ក្ដី​កង្វល់​ចម្បង​ គឺ​រចនាសម្ព័ន្ធ​រៀបចំ​យ៉ាង​រឹង​មាំ​របស់​ក្រុម NightEagle APT ដែល​បង្ហាញ​ការ​គាំទ្រ​ពី​អង្គភាព​ជាតិ រដ្ឋាភិបាល ឬ​ក្រុម​ហិរញ្ញវត្ថុ​ដ៏​មាន​ឥទ្ធិពល ដែល​អាច​ឱ្យ​ពួក​គេ​សម្រេច​បាន​នូវ​គោលបំណង​ច្បាស់លាស់ ​។ ពួក​គេ​ត្រូវ​បាន​ស្គាល់​ជា​ក្រុម​ជ្រៀត​ទៅ​ក្នុង​ប្រព័ន្ធ​គោលដៅ​រយៈពេល​វែង ជាមួយ​សមត្ថភាព​ត្រួតពិនិត្យ​ដោយ​ស្ងៀមស្ងាត់ លួច​ទិន្នន័យ​ព័ត៌មាន​រសើប​ៗ និង​អនុវត្ត​សកម្មភាព​បំផ្លិចបំផ្លាញ​ផ្សេង​ទៀត ​។ នៅ​ឯការ​តាំងពិព័រណ៍​នោះ ក្រុមហ៊ុន Qi An Xin បាន​គូសបញ្ជាក់​ជា​ពិសេស​អំពី​ការ​វាយប្រហារ​លើ​ចំណុចខ្សោយ​នៃ​ប្រព័ន្ធ Microsoft Exchange ដែល​មាន​ហានិភ័យ​ខ្ពស់​នូវ​លទ្ធភាព​ឈ្លានពាន ដោយ​បញ្ជាក់​ថា ពួក​គេ​បាន​ចាប់​យក​ដំណើរការ​ទាំងមូល​នៃ​អ្នក​វាយប្រហារ​ដែល​ប្រើប្រាស់​ចំណុចខ្សោយ​ទាំងនេះ​សម្រាប់​ការ​ប្រតិបត្តិ​កូដ​ពី​ចម្ងាយ​ ។ នេះ​ធ្វើ​ឱ្យ NightEagle ក្លាយជា​ក្រុម APT ដ៏​គ្រោះថ្នាក់​បំផុត និង​សកម្ម​បំផុត​នា​ពេល​បច្ចុប្បន្ន ដោយ​ទាមទារ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ជាស​កល និង​យុទ្ធសាស្ត្រ​ការពារ​ដ៏​រឹង​មាំ​ ៕ អត្ថបទសហការ