ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន បាយ​អិ​ច បង្កើត​សិក្ខាសាលា​ស្វែង​យល់ពី​ប្លុក​ឆេ​ន ដើម្បី​ពង្រឹង​ចំណេះដឹងបច្ចេកវិទ្យា គ្រីប​តូ (វីដេអូ)

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​, ប្រទេស​កម្ពុជា ថ្ងៃ​ទី ០៣ ខែកក្កដា ឆ្នាំ ​២០២៥ ៖ បាយ​អិ​ច ក្រុមហ៊ុន​ជួញដូរ​ទ្រព្យ​ឌី​ជី​ថ​ល​ដ៏​គួរ​ឱ្យ​ទុកចិត្ត​បំផុត​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ​, ប្រទេស​កម្ពុជា ថ្ងៃ​ទី ០៣ ខែកក្កដា ឆ្នាំ ​២០២៥ ៖ បាយ​អិ​ច ក្រុមហ៊ុន​ជួញដូរ​ទ្រព្យ​ឌី​ជី​ថ​ល​ដ៏​គួរ​ឱ្យ​ទុកចិត្ត​បំផុត​នៅ​កម្ពុជា គឺជា​ក្រុមហ៊ុន​ជួញដូរ​ទ្រព្យ​ឌី​ជី​ថ​ល​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ទទួល​បានការ​អនុញ្ញាត​ជា​ផ្លូវការ​ពី​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (​ន​.​ម​.​ក​.)​ ។ បាយ​អិ​ច មាន​បេសកកម្ម​បើក​ឱ្យ​មានដំណើរ​ការ​ចូល​ទៅ​កាន់​វិស័យ​ថ្មី​នៃ​ទ្រព្យ​ឌី​ជី​ថ​ល ដោយ​ផ្តល់​នូវ​ថ្នាល​ដ៏​មាន​តម្លាភាព សុវត្ថិភាព និង​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់ ក្នុង​ការ​ជួយ​ដល់​ការ​អភិវឌ្ឍ​ចំណេះដឹង​ហិរញ្ញវត្ថុ និង​មាន​ចក្ខុវិស័យ​ក្លាយជា​វេទិកា​ទ្រព្យ​ឌី​ជី​ថ​ល​ដែល​ប្រកបដោយ​នវានុវត្តន៍​ និង​គួរ​ជា​ទុកចិត្ត​មួយ​លើ​ពិភពលោក ដែល​ផ្តល់​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​អន្តរ​កម្ម​ជាមួយនឹង​បច្ចេកវិទ្យា​ប្លុក​ឆេ​ន និង​ហិរញ្ញវត្ថុ​វិមជ្ឈការ​ ។

ថ្មី​ៗ​នេះ ក្រុមហ៊ុន បាយ​អិ​ច បាន​រៀបចំ​យ៉ាង​ជោគជ័យ​នូវ​សិក្ខាសាលា​ចែករំលែក​ចំណេះដឹង​បច្ចេកវិទ្យា​ប្លុក​ឆេ​ន ​(blockchain) ឬ​ចំណេះដឹង​ការ​ជួញដូរ​ទ្រព្យ​ឌី​ជី​ថ​ល ចំនួន ​២​ វគ្គ​ក្នុង ​១ ​ខែ ដោយ​មាន​អ្នកចូលរួម​ជាង ១០០ នាក់ រួម​មាន អ្នក​ជួញដូរ​ទ្រព្យ​ឌី​ជី​ថ​ល អ្នក​ចូល​ចិត្ត​បច្ចេកវិទ្យា និង​អ្នក​ដែល​ទើប​ចាប់ផ្តើម​ក្នុង​វិស័យ Web3 ដែល​មាន​ចំណាប់អារម្មណ៍​ខ្ពស់​ចំពោះ​ចំណេះដឹង​ប្លុក​ឆេ​ន និង​នវានុវត្តន៍​ឌី​ជី​ថ​ល ​។ សិក្ខាសាលា​ទាំង​ ២​ វគ្គ​របស់​បាយ​អិ​ច បាន​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ និង​បានការ​ចូលរួម​យ៉ាង​សកម្ម​ពី​សំណាក់​អ្នកចូលរួម​ទាំងអស់ តាម​រយៈ​ការ​សួរ​សំណួរ ការ​ប្រាស្រ័យ​ទាក់ទង និង​ការ​ផ្តល់​មតិ​ត្រឡប់​ផង​ដែរ​ ។

គោលបំណង​នៃ​ការ​បង្កើត​នូវ​សិក្ខាសាលា​នេះ​ឡើង គឺ​ក្រុមហ៊ុន បាយ​អិ​ច មាន​បំណង​ចែករំលែក​នូវ​ចំណេះដឹង​ផ្នែក​អប់រំ​ដែល​លើកកម្ពស់​ការ​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ប្លុក​ឆេ​ន និង​ជំរុញ​ការ​ចូលរួម​របស់​សហគមន៍ ដើម្បី​ត្រៀមខ្លួន​ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ​។ សិក្ខាសាលា​នេះ ត្រូវ​បាន​បង្កើត​ឡើងជា​ពិសេស​សម្រាប់​អ្នក​ដែល​ចាប់អារម្មណ៍​លើ​បច្ចេកវិទ្យា​ប្លុក​ឆេ​ន និង​ទ្រព្យសម្បត្តិ​ឌី​ជី​ថ​ល ដោយ​ក្នុង​គោលបំណង ណែនាំ​ពី​គ្រឹះ​ផ្នត់គំនិត​មួយ​ចំនួន រួម​នឹង​ការ​អនុវត្ត​ជាក់ស្តែង​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ ។
ទាំង​វាគ្មិន និង​អ្នកចូលរួម បាន​ឆ្លើយ​តប​យ៉ាង​រីករាយ​ចំពោះ​សិក្ខាសាលា​របស់​បាយ​អិ​ច​ ។ ជាក់ស្តែង វាគ្មិន​បាន​សម្ដែង​ការ​អបអរសាទរ​យ៉ាង​ខ្លាំង ចំពោះ​ការ​បង្កើត​ឱ្យ​មាន​វេទិកា​ជួបជុំ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ចែករំលែក​ពី​ដំណើរ​និង​ការ​យល់​ដឹង​របស់​ពួក​គាត់ ​។

វាគ្មិន​ជា​ច្រើន​បាន​បង្ហាញ​ពី​បញ្ហា​ប្រឈម​ដែល​ពួក​គេ​បាន​ជួប​ប្រទះ​កន្លង​មក នៅ​ពេល​ចូល​ក្នុង​វិស័យ​គ្រីប​តូ​ជា​លើក​ដំបូង ដោយ​សង្កត់ធ្ងន់​ថា​វា​ពិតជា​មានការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មុខ​ដោយ​គ្មាន​ការ​ណែនាំ ​។ ប៉ុន្តែ​ពួក​គាត់​មាន​មោទនភាព​ជា​ខ្លាំង ដែល​ឥឡូវនេះ​ពួក​គាត់​បាន​ដើរតួ​នាទី​ជា​អ្នក​ណែនាំ​ទៅ​កាន់​អ្នក​ចំណូល​ថ្មី​ឱ្យ​ជៀស​ពី​ផល​លំបាក​ទាំងនោះ​ ។ ដោយឡែក ចំពោះ​អ្នកចូលរួម​វិញ ក៏​មានការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ដូច​គ្នា​ដែរ​ ។ ពួក​គេ​បាន​សម្តែង​នូវ​ការ​ចាប់អារម្មណ៍​ក្នុង​ការ​ចូលរួម​ព្រឹត្តិការណ៍ ដែល​ធ្វើ​ឱ្យ​ពួក​គេ​អាច​បន្ត​ស្វែង​យល់​ចំណេះដឹង​ថ្មី​ៗ​ពាក់ព័ន្ធ​នឹង​វិស័យ​នេះ ក៏​ដូច​ជា​ការ​ទទួល​បាន​ឱកាស​ថ្មី​ៗ​នៅ​ក្នុង​ប្រព័ន្ធ​អេកូ​ស៊ី​ស្តែ​ម​នេះ​ផង​ដែរ​ ។

សូម​បញ្ជាក់​ដែរ​ថា ក្នុង​កម្មវិធី​ទាំង​២​វគ្គ​ខាងលើ មាន​វាគ្មិន​ ៤ ​រូប​បាន​ចូលរួម​ចែករំលែក​បទ​ពិសោធន​របស់​ខ្លួន​មាន​ដូច​ជា លោក លឹ​ម សម្បត្តិ ស្ថាបនិក​ក្រុមហ៊ុន លឹ​ម ស​ម្ប​តិ្ត​, លោក KhmerXBT ស្ថាបនិក សួស្តី​ Web3, លោក Zell ស្ថាបនិក ក្រុមហ៊ុន Klture Media, និងលោក លី គឹ​ម​សៀរ សហ​ស្ថាបនិក​ក្រុមហ៊ុន CamboSwap និង​ជា​អ្នក​បង្កើត​មាតិកា​នៅ Vertex ។ អំឡុង​ពេល​ជជែក​ចែករំលែក​បទ​ពិសោធ លោក លឹ​ម សម្បត្តិ បាន​បន្ត​មាន​ប្រសាសន៍​ថា ​៖ «​រឿង​បច្ចេកវិទ្យា​នេះ​គ្មាន​អ្វី​ងាយស្រួល​ទេ មុន​នឹង​សម្រេចចិត្ត​ចូលរួម ​(​ក្នុង​វិស័យ​មួយ​នេះ​) អ្នក​ត្រូវ​តែ​សិក្សា​ស្រាវជ្រាវ​ដោយ​ខ្លួនឯង​ជា​មុន​សិន​ ។​»

លោក សុធី បាលី​លេ​យ្យ​យ៍ ដែល​ជា​អ្នក​ទទួល​បន្ទុក​រៀបចំ​សិក្ខាសាលា​នេះ គឺជា​បុគ្គល​ដែល​បាន​ធ្វើការ​នៅ​ក្នុង​វិស័យ​គ្រីប​តូ​អស់​រយៈពេល​ជាង 5 ឆ្នាំ​មក​ហើយ ដោយ​ផ្តោត​សំខាន់​លើ NFTs ​។ គាត់​ត្រូវ​បាន​ទទួលស្គាល់​ពី​ជំនាញ​របស់​គាត់​ក្នុង​ការ​កសាង​សហគមន៍ ជា​ពិសេស​នៅ​លើ​បណ្តាញ X (​អតីត Twitter) ជា​ចំណុច​មួយ​ដែល​គាត់​បាន​ជួយ​គម្រោង និង​ម៉ាក​យីហោ​ជា​ច្រើន​ឱ្យ​រីក​ចម្រើន តាម​រយៈ authentic engagement និង organic reach ​។ លើស​ពី​តួនាទី​គោល​របស់​គាត់ គាត់​ក៏​មាន​ទំនាក់ទំនង​ល្អ​នៅ​ក្នុង​ប្រព័ន្ធ​អេកូ​ស៊ី​ស្តែ​ម Web3 ដោយ​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សិល្បករ ស្ថាបនិក អ្នក​បង្កើត និង​អ្នកដឹកនាំ​គំនិត​នៅ​ទូ​ទាំង​តំបន់ ​។

លោក សុធី បាលី​លេ​យ្យ​យ៍ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ​៖ «​ចំណុច​ស្នូល​នៃ​បេសកកម្ម​របស់​ក្រុមហ៊ុន បាយ​អិ​ច គឺ​ផ្តោត​សំខាន់​លើ​ការ​អប់រំ​ និង​ការ​យល់​ដឹង​ពី​ប្លុក​ឆេ​ន លើស​ពី​រឿង​ផ្សេង​ៗ ពីព្រោះ​យើង​ជឿជាក់​លើ​ការ​ផ្តល់​ចំណេះដឹង​ដល់​សហគមន៍ គឺ​ស្មើនឹង​ការ​ជួយ​បង្កើន​ទំនុកចិត្ត និង​បង្កើត​ឱកាស​ក្នុង​ប្រព័ន្ធ​អេកូ​ស៊ី​ស្តែ​ម​ទ្រព្យ​ឌី​ជី​ថ​ល​នៅ​កម្ពុជា​ ។​»

ក្នុង​នាម​ជា​អ្នក​ទទួល​បន្ទុក​រៀបចំ​សិក្ខាសាលា​មួយ​រូប​ដែរ​នោះ លោក បេ ជី​សេង ក៏​ជា​បុគ្គល​មួយ​រូប​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​វិស័យ​ Web3 តាំងពី​ឆ្នាំ ​២០២១ ​មក​ម្ល៉េះ ​។ គាត់​ត្រូវ​បាន​គេ​ទទួលស្គាល់​ដោយសារ​គំនិត​ផ្តួចផ្តើម​ផ្នែក​អប់រំ និង​ការ​បង្កើត​នូវ​មាតិកា​គ្រីប​តូ​ដែល​ងាយស្រួល​យល់ លម្អិត​ពី​វិស័យ​នេះ​ទៅ​ដល់​ទស្សនិកជន​កាន់តែ​ច្រើន ។

លោក បេ ជី​សេង បាន​ចែករំលែក​ថា​៖«​គ្រប់​សមិទ្ធផល​ធំ​ៗ​របស់​យើង​សុទ្ធតែ​ចាប់ផ្តើម​ពី​មេរៀន​តូច​ៗ​។ ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ចំពោះ​ការ​រៀនសូត្រ​ពី​មូលដ្ឋាន​គ្រឹះ មុន​នឹង​ឈាន​ទៅ​កាន់​ជំហាន​បន្ទាប់​។ ហេតុនេះ​ហើយ​ការ​រៀបចំ និង​ការ​ចូលរួម​ក្នុង​កម្មវិធី​ចែករំលែក​ចំណេះដឹង​អំពី​វិស័យ​នេះ​មាន​សារៈសំខាន់​ជា​ខ្លាំង​ចំពោះ​ខ្ញុំ​ ។​»

ក្រុមហ៊ុន បាយ​អិ​ច ផ្តោត​សំខាន់​ទៅ​លើ​ការ​អប់រំ និង​ការ​ចែករំលែក​ចំណេះដឹង ដោយ​ចាត់​ទុក​ចំណុច​ទាំង ​២ ​នេះ​ជា​បេសកកម្ម​ស្នូល ដើម្បី​ក្លាយ​ខ្លួន​វា​ជា​មជ្ឈមណ្ឌល​នៃ​ចំណេះដឹង​បច្ចេកវិទ្យា​ប្លុក​ឆេ​ន និង​ការ​កសាង​សហគមន៍​មួយ​នៅ​កម្ពុជា ​។ បាយ​អិ​ច មាន​គោលបំណង​ផ្តល់​ឱ្យ​ប្រជាជន​កម្ពុជា​នូវ​ការ​យល់​ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​បច្ចេកវិទ្យា​ប្លុក​ឆេ​ន និង​ការ​អនុវត្ត​ជាក់ស្តែង តាម​រយៈ​ការ​រៀបចំ​សិក្ខាសាលា​ជា​ប្រចាំ កម្មវិធី​ជួបជុំ​គ្នា និង​ការ​ជួប​ពិភាក្សា​ផ្សេង​ៗ​ ។ ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​ការ​អប់រំ​នេះ មិន​ត្រឹមតែ​ពង្រឹង​ចំណេះដឹង​ដល់​ប្រជាជន​កម្ពុជា​ម្នាក់​ៗ​ក្នុង​ការ​ស្វែង​យល់​ពី​ទ្រព្យសម្បត្តិ​ឌី​ជី​ថ​ល​ដោយ​ទំនុកចិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជំរុញ​ឱ្យ​សហគមន៍​ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់ និង​ត្រៀមខ្លួន​បាន​ល្អ ក្នុង​ការ​អភិវឌ្ឍ​បោះ​ជំហាន​ទៅ​មុខ​ដោយ​ដោយ​បច្ចេកវិទ្យា​ប្លុក​ឆេ​ន​ ។

លើស​ពី​នេះ ក្រោយ​ពី​រៀបចំ​សិក្ខាសាលា​ទាំង ​២​ ខាងលើ​ដោយ​ជោគជ័យ ក្រុមហ៊ុន បាយ​អិ​ច នឹង​រៀបចំ​សិក្ខាសាលា​បន្ទាប់​ទៀត​នៅ​ក្នុង​ខែកក្កដា​នេះ ដើម្បី​បន្ត​ពង្រឹង​ចំណេះដឹង​និង​ការ​អប់រំ​អំពី​បច្ចេកវិទ្យា​ប្លុក​ឆេ​ន ទៅ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ក៏​ដូច​ជា​សហគមន៍​ទាំងមូល​។ សម្រាប់​លោក​អ្នក​ដែល​ចាប់អារម្មណ៍ អាច​ចូល​ទៅ​តាមដាន​លើ​បណ្តាញ​សង្គម​របស់​ក្រុមហ៊ុន បាយ​អិ​ច ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត​ក្នុង​ការ​ចុះ​ឈ្មោះ​ចូលរួម​សិក្ខាសាលា ក៏​ដូច​ជា​ទទួល​បាន​មាតិកា​អប់រំ និង​ចំណេះដឹង​ថ្មី​ៗ​អំពី​ប​ច្ចេ​វិទ្យា​ប្លុក​ឆេ​ន​ផង​ដែរ ​។
ទាក់ទង​និង​តាមដាន​យើងខ្ញុំ តាម​រយៈ ​៖
📧 Email: info@byex.com
🌐 Facebook: BYEX KH
💬 Telegram: @BYEX_KH
🎵 TikTok: @byex_kh

អំពី​ក្រុមហ៊ុន បាយ​អិ​ច
បាយ​អិ​ច – ក្រុមហ៊ុន​ជួញដូរ​ទ្រព្យ​ឌី​ជី​ថ​ល​ដ៏​គួរ​ឱ្យ​ទុកចិត្ត​បំផុត​នៅ​កម្ពុជា គឺជា​ក្រុមហ៊ុន​ជួញដូរ​ទ្រព្យ​ឌី​ជី​ថ​ល​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ទទួល​បាន​អាជ្ញា​បណ្ណ​និង​ការ​អនុញ្ញាត​ជា​ផ្លូវការ​ពី​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (​ន​.​ម​.​ក​.) ដែល​ផ្តល់​នូវ​ដំណោះស្រាយ​ដ៏​ងាយស្រួល និង​មាន​សុវត្ថិភាព​សម្រាប់​ការ​ជួញដូរ ការ​គ្រប់គ្រង និង​ការ​រក្សា​ទុកទ្រព្យ​សម្បត្តិ​ឌី​ជី​ថ​ល​ ៕ អត្ថបទសហការ

សូមទស្សនាវីដេអូខាងក្រោមនេះ ៖