ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កសិករ​ខ្មែរ​ឈាន​ទៅ​រក​កសិកម្ម​ ប្រកបដោយនិរន្តរភាព ​ជាមួយ​ការ​ដាំ​ដំណាំ​គម្រប​ដី​ក្រោម​ការ​គាំទ្រ​ពី​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា និងអង្គការ CIRD

1 ថ្ងៃ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី ​៤ ខែកក្កដា ឆ្នាំ ២០២៥ ៖​ ជា​ទម្លាប់​ក្នុង​ការ​ដាំ​ដុះ​របស់​កសិករ​ខ្មែរ​មួយ​ចំនួន បន្ទាប់​ពី​ប្រមូល​ផលដំណាំ​រួច កសិករ​តែង​ធ្វើការ​ដុត​គល់​ជញ្ជ្រាំង​ដែល​នៅ​សល់​លើ​វាលស្រែ…

រាជធានីភ្នំពេញ, ថ្ងៃ​ទី ​៤ ខែកក្កដា ឆ្នាំ ២០២៥ ៖​ ជា​ទម្លាប់​ក្នុង​ការ​ដាំ​ដុះ​របស់​កសិករ​ខ្មែរ​មួយ​ចំនួន បន្ទាប់​ពី​ប្រមូល​ផលដំណាំ​រួច កសិករ​តែង​ធ្វើការ​ដុត​គល់​ជញ្ជ្រាំង​ដែល​នៅ​សល់​លើ​វាលស្រែ ពីព្រោះ​វា​ជា​វិធី​ងាយស្រួល និង​រហ័ស​ក្នុង​ការ​បោសសម្អាត​សំណល់ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការ​ដាំ​ដុះ​នៅ​រដូវ​បន្ទាប់​ ។ ប៉ុន្តែ​វិធី​បែប​នេះ​អាច​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​នាំ​ឱ្យ​បាត់បង់​សារធាតុសរីរាង្គ​ដ៏​មាន​ប្រយោជន៍​សម្រាប់​ការ​កែ​លម្អ​ជីជាតិ​ដី​ ។ ជាមួយនឹង​ការ​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​អេកូ​ឡូ​ហ្ស៊ី (Agro-ecology) ដោយ​អង្គការ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ជនបទ​កម្ពុជា (CIRD) តាម​រយៈ​គម្រោង​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា កសិករ​បាន​យល់​ដឹង​អំពី​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ការ​ដុត​គល់​ជញ្ជ្រាំង និង​ចំបើង​លើ​វាលស្រែ និង​ស្វែង​យល់​បន្ថែម​អំពី​អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​វា ដូច​ជា ការ​កែ​លម្អ​គុណភាព​ដីស្រែ ការ​បង្កើន​ជីសរីរាង្គ និង​សម្រាប់​ជា​គម្រប​ដី​ដាំ​ដំណាំ​របស់​គាត់ ​។

ក្រោម​កិច្ចសហការ​រយៈពេល​ ១៤​ខែ ចាប់ផ្តើម​ពី​ខែវិច្ឆិកា ឆ្នាំ​ ២០២៤ មកនេះ អង្គការ CIRD បាន​ផ្ដល់​ការ​បណ្តុះបណ្តាល​ដល់​កសិករ​ប្រមាណ ២៥០ នាក់​មក​ពី​សហគមន៍​ចំនួន ១០ នៅ​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ លើ​បច្ចេកទេស​កសិកម្ម​អេកូ​ឡូ​ហ្ស៊ី (Agro-ecology) និង​ការ​ធ្វើ​កសិកម្ម​ប្រកបដោយ​និរន្តរភាព ​។ កម្មវិធី​បណ្តុះបណ្តាល​រួម​គ្នា​នេះ ស្របគ្នា​ជាមួយ​គំនិត​ផ្តួចផ្តើម “​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​” របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ត្រូវ​បាន​ដាក់​ចេញ​ឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ផលិតភាព​កសិកម្ម​របស់​កសិករ​នៅ​ប្រទេស​កម្ពុជា ក៏​ដូច​ជា​លើកកម្ពស់​គុណភាព សុវត្ថិភាព និង​និរន្តរភាព​នៃ​ផលិតផល​អាហារ​កម្ពុជា​ ។

ផ្នែក​មួយ​នៃ​កម្មវិធី គឺ​ការ​បណ្តុះបណ្តាល​កសិករ​ឱ្យ​ដាំ​ដំណាំ​គម្រប​ដី ដែល​ជា​ដំណាំ​មិនមែន​សម្រាប់​ប្រមូល​ផល ប៉ុន្តែ​ដាំ​ដើម្បី​ការពារ និង​ពង្រឹងគុណភាព​ដី​ ។ ដំណាំ​គម្រប​ដី ជួយ​កាត់​បន្ថយ​សំណឹក​ដី ធ្វើ​ឱ្យ​ដី​កាន់តែ​មាន​ជីជាតិ ជួយ​កំចាត់​ស្មៅ និង​រក្សា​សំណើម​ ។ តាម​រយៈ​ការ​ដាំ​ដំណាំ​គម្រប​ដី​បន្ទាប់​ពី​ប្រមូល​ផល កសិករ​ខ្មែរ​បាន​បង្កើន​ទិន្នផល កាត់​បន្ថយ​ការ​ចំនាយ និង​ពង្រឹង​សន្តិសុខ​ស្បៀង​រយៈពេល​វែង​ ។

លោក ​សួន ឡេ​ង គឺជា​កសិករ​ខ្មែរ​មួយ​រូប​ពី​ខេត្តបាត់ដំបង​ដែល​ទទួល​បានការ​រីក​ចម្រើន​ក្នុង​ផលិតកម្ម​កសិកម្ម​របស់​គាត់​ ។ ដោយសារ​តែ​ការ​បណ្ដុះបណ្ដាល​អំពី​ដំណាំ​គម្រប​ដី​ដែល​លោក​ទទួល​បាន​តាម​រយៈ​កិច្ចសហការ​នេះ បាន​ធ្វើ​ឱ្យ​ទិន្នផល​ដំណាំ​របស់​គាត់ និង​ជីវភាព​គ្រួសារ​របស់​គាត់​បាន​ប្រសើរ​ឡើង ​។

លោក សួន ឡេ​ង បាន​ថ្លែង​ថា ​៖ “​ខ្ញុំ​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី​វគ្គ​បណ្តុះបណ្តាល​នេះ​ ។ ដោយសារ​តែ​ខ្ញុំ​បាន​អនុវត្ត​តាម​មេរៀន និង​ដំបូន្មាន​ដែល​បាន​បង្រៀន​កន្លង​មក ធ្វើ​ឱ្យ​ដំណាំ​ខ្ញុំ​ទទួល​បាន​ផល​កាន់តែ​ច្រើន​ជាង​មុន ​។ ខ្ញុំ​កត់សម្គាល់​ឃើញ​ថា ដី​របស់ខ្ញុំ​រក្សា​សារធាតុចិញ្ចឹម​បាន​យូរ ដំណាំ​ស្រូវ​របស់ខ្ញុំ​លូតលាស់​បាន​កាន់តែ​ល្អ ហើយ​ក៏​មិនសូវ​មាន​សត្វល្អិត ដូច​មុន​ផង​ដែរ​ ។ ការ​ដាំ​ដំណាំ​គម្រប​ដី បាន​ផ្លាស់​ប្តូរ​របៀប​ដែល​ខ្ញុំ​ធ្វើ​កសិកម្ម ពោល​គឺ​ការ​ធ្វើ​កសិកម្ម​របស់ខ្ញុំ​កាន់តែ​មាន​និរន្តរភាព និង​ផលិតភាព​ថែម​ទៀត ​។​”

តាម​រយៈ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា អង្គការ CIRD បាន​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​ស្តី​ពី ដំណាំ​គម្រប​ដី ​។ កម្មវិធី​បណ្តុះបណ្តាល​នេះ រៀបចំ​ឡើង​ដោយ​ផ្អែក​លើ​បទ​ពិសោធន៍ និង​លទ្ធផល​នៃ​ការ​សាកល្បង​លើ​វាលស្រែ​កសិករ​ផ្ទាល់​ដែល​បាន​អនុវត្ត​កន្លង​មក ដោយ​គម្រោង​អភិវឌ្ឍន៍​កសិកម្ម​នៅ​ប្រទេស​កម្ពុជា ​។

លោក រ៉ាត រតនា ប្រធាន​កម្មវិធី​អង្គការ​សៀ​ដ មាន​ប្រសាសន៍​ថា ​៖ “​តាម​រយៈ​ការ​គាំទ្រ​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា យើង​បាន​ជួយ​បង្កើន​ផលិតភាព និង​ទិន្នផល​របស់​កសិករ​ខ្មែរ​ប្រមាណ ២៥០ នាក់ ​។ កសិករ​ទាំងអស់​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​អនុវត្ត​បច្ចេកទេស​សិ​កម្ម​ប្រកបដោយ​និរន្តរភាព ដែល​ជា​បច្ចេកទេស​ដ៏​ល្អ​សម្រាប់​កសិករ​ផ្ទាល់ ក៏​ដូច​ជា​ផលិតផល​របស់​គាត់ និង​បរិស្ថាន​ ។ កម្មវិធី​បណ្តុះបណ្តាល​នេះ ជួយ​កសាង​ប្រព័ន្ធ​កសិកម្ម​ប្រកបដោយ​និរន្តរភាព ដែល​ផ្ដល់​អត្ថប្រយោជន៍​ដល់​កសិករ​ក្នុងស្រុក​សម្រាប់​រយៈពេល​ជា​ច្រើន​ឆ្នាំ​តទៅ​មុខ​ទៀត ​។​”

លោក Andy Hewson អគ្គនាយក​នៃ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មាន​ប្រសាសន៍​ថា ​៖ “​ក្នុង​ឆ្នាំ​២០២៣ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ចំណាយ ៧៥% នៃ​លទ្ធកម្ម​សរុប​របស់​ខ្លួន ពោល​គឺ ១៤២ លាន​ដុល្លារ​អា​មេ​រិ​ក ទៅ​លើ​អ្នក​ផ្គត់ផ្គង់​ក្នុងស្រុក ​។ ហើយ​មួយ​ផ្នែក​ធំ​នៃ​ការ​ចំណាយ​នេះ គឺ​សម្រាប់​ផលិតផល​ក្នុងស្រុក​ដែល​យើង​ប្រើ​ដើម្បី​ផលិត​ស្រា​បៀរ​របស់​យើង​ ។ នេះ​គ្រាន់តែ​ជា​ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ជា​ច្រើន​ដែល​ជំរុញ​ឱ្យ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា លើកកម្ពស់​គំរូ​កសិកម្ម​ប្រកបដោយ​និរន្តរភាព ដែល​នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​កសិករ និង​ប្រទេស​កម្ពុជា​សម្រាប់​រយៈពេល​ជា​ច្រើន​ឆ្នាំ​តទៅ​មុខ​ទៀត ដោយ​យោង​តាម​របាយការណ៍ “​ការ​រួមចំណែក​សេដ្ឋកិច្ច​សង្គម​ឆ្នាំ ២០២៣ របស់​ហ៊ិ​ន​នី​គែន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ។​”

អំពី ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា
ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ដែល​ជា​ក្រុមហ៊ុនផលិតស្រាបៀរ​ឈានមុខ​គេ​នៅ​លើ​ពិភពលោក ដែល​ជា​ក្រុមហ៊ុនស្រា​បៀរ និង​ក្រុមហ៊ុន​វិនិយោគ​ឈានមុខ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ ​១៩៩៤ ​។ ជាមួយ​គោលបំណង​បង្កើត​ការ​រួបរួម​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ជំរុញ​ពិភពលោក​មួយ​កាន់តែ​ប្រសើរ​រ ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មាន​ម៉ាក​យីហោ​ស្រា​បៀរ​ចំនួន ៥ រួម​មាន ស្រា​បៀរ Heineken® ស្រា​បៀរ Tiger ស្រា​បៀរ ABC ស្រា​បៀរ Anchor និង​ស្រា​បៀរ Gold Crown​ ។ ក្រុមហ៊ុន​មាន​និយោជិត​ប្រមាណ ៧០០​នាក់ និង​ផ្តល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​កម្ពុជា​ចំនួន ៦៦,០០០​នាក់​នៅ​ទូ​ទាំង​ច្រវាក់​ផលិតកម្ម​របស់​ខ្លួន​។ តាម​រយៈ​យុទ្ធសាស្ដ្រ «​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​» ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ប្ដេជ្ញា​ចិត្ដ​ចូលរួម​និរន្ដរភាព​បរិស្ថាន និង​ព្រមទាំង​សង្គម និង​ការ​ទទួលទាន​ដោយ​ការ​ទទួលខុសត្រូវ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​វេ​ប​សាយ heinekencambodia.com ​។

អំពី​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ជនបទ​កម្ពុជា (CIRD)
វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ជនបទ​កម្ពុជា (CIRD) គឺជា​អង្គការ​វិជ្ជាជីវៈ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៩ ដោយ​ក្រុម​អ្នកឯកទេស​អភិវឌ្ឍន៍ជនបទ​មាន​ជំនាញ​ផ្នែក​កសិកម្ម​ដែល​មាន​បេសកកម្ម​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​ដើម្បី​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​សហគមន៍​ជនបទ​ក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​ការ​កសាង​សមត្ថភាព សេវាកម្ម និង​ការ​គ្រប់គ្រង​អាជីវកម្ម​ក​សិ​ម្ម​ដោយ​អង្គការ​កសិករ ដែល​ទាំងនេះ​នឹង​គាំទ្រ​ដល់​ការ​ធ្វើ​ឱ្យ​ជីវភាព​នៅ​តាម​ជនបទ​ប្រសើរ​ឡើង និង​ឈាន​ពី​កសិកម្ម​សម្រាប់​តែ​ផ្គត់ផ្គង់​គ្រួសារ​ទៅ​ជា​សហគ្រាស​កសិកម្ម​សម្រាប់​ពាណិជ្ជកម្ម ដែល​ស្រប​ជាមួយ​ជីវចម្រុះ និង​ការ​អភិរក្ស​បរិស្ថាន​។ CIRD ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​អង្គការ​កសិករ (FO) និង​សហគមន៍​មូលដ្ឋាន​ដើម្បី​ផ្តល់​ការ​កសាង​សមត្ថភាព​លើ​ផ្នែក​បច្ចេកទេស និង​ការ​គ្រប់គ្រង​ក៏​ដូច​ជា​ចំណេះដឹង​បច្ចេកទេស​ផ្នែក​កសិកម្ម​សម​ស្រប​ដើម្បី​ធានា​ថា គ្រួសារ កសិករ​មាន​សមត្ថភាព​លើកកម្ពស់​គុណភាព​ជីវិត និង​ជីវភាព​របស់​ពួក​គាត់ ដើម្បី​ឈាន​ទៅ​ដល់​ការ​សម្រេច​បាន​ស្វ័យភាព​ទាំងស្រុង​ ៕ អត្ថបទសហការ

តស់ ! ទស្សនាវីដេអូខាងក្រោមនេះ ដើម្បីយល់ដឹងកាន់តែច្បាស់ពីអត្ថប្រយោជន៍នៃការដាំដំណាំគម្របដី និងចូលរួមទាំងអស់គ្នាអនុវត្តការធ្វើកសិកម្មប្រកបដោយចីរភាពដើម្បីអោយកម្ពុជាកាន់តែប្រសើរ ៖

Episode 1: Sowing the Seeds of Sustainable Farming – Cover Crops: https://www.facebook.com/watch/?v=1282582996827771&rdid=yX05O5kZ1uRxvaJl

Episode 2: Farmers in Action – Real Experiences of Planting Cover Crops: https://www.facebook.com/watch/?v=718316370815384&rdid=hSIZdpJOqnl1L894

Episode 3: Results That Matter – The Impact of Cover Crops: https://www.facebook.com/watch/?v=4002505503356397&rdid=fOXG6Iyabt4x6Dvc