
រដ្ឋមន្ត្រីក្រសួងការងារ និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន ចូលរួមបិទព្រឹត្តិការណ៍ប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ លើកទី ១២ ឆ្នាំ ២០២៥
រាជធានីភ្នំពេញ ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម នេត្រ ភក្ត្រា…
រាជធានីភ្នំពេញ ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម នេត្រ ភក្ត្រា…
រាជធានីភ្នំពេញ ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៥ បានអញ្ជើញបិទព្រឹត្តិការណ៍ប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី ១២ ឆ្នាំ ២០២៥ ។ កម្មវិធីដែលបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលកីឡាក្នុងសាលដំរីនៃពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ បានរកឃើញម្ចាស់ជ័យលាភីដូចជា ៖ ជ័យលាភីលេខ ១ គឺវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) (ITC), ជ័យលាភីលេខ ២ បានទៅលើសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និងជ័យលាភីលេខ ៣ បានទៅលើវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ។
ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា តាមរយៈការប្រកួតនេះ គឺជាការទទួលយកនូវបទពិសោធន៍ និងចំណេះដឹងថ្មីៗ ដើម្បីប្រើប្រាស់ជាទុនសម្រាប់អភិវឌ្ឍន៍ជំនាញរបស់ខ្លួនក្នុងការចាប់ផ្តើមអាជីព ឱកាស និងការច្នៃប្រឌិតឆ្ពោះទៅរកភាពជោគជ័យរបស់ក្រុមសិស្ស និស្សិត ដើម្បីការអភិវឌ្ឍប្រទេសជាតិ។ ការប្រកួតប្រជែងមិនមែនជាការចាញ់ឈ្នះ តែជាការរួមគ្នាអភិវឌ្ឍកម្រិតសមត្ថភាពជំនាញឱ្យកាន់តែប្រសើរឡើង ។
គួរបញ្ជាក់ឱ្យដឹងថា ព្រឹត្តិការណ៍ប្រកួតរ៉ូបូត នៅឆ្នាំ ២០២៥ នេះ មានសិស្ស និស្សិត ៨ ក្រុមមកពី ៥គ្រឹះស្ថានសិក្សាដែលរួមមាន ៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC), វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI), វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI), វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) (ITC) និងសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ដើម្បីស្វែងរកជើងឯកតំណាងកម្ពុជា ទៅប្រកួតប្រជែងនៅក្នុងព្រឹត្ដិការណ៍អន្តរជាតិ (ABU Robocorn 2025) នៅប្រទេសម៉ុងហ្គោលី ចុងឆ្នាំ ២០២៥ ខាងមុខនេះ ដែលអាចឱ្យក្មួយៗមានឱកាសចែករំលែកបទពិសោធន៍រវាងយុវជន និងយុវជនពីប្រទេសមួយទៅប្រទេសមួយ ហើយក៏ជាកម្មវិធីមួយដែលបានបំផុស និងលើកទឹកចិត្តដល់យុវជនឱ្យងាកមកសិក្សាផ្នែកបច្ចេកវិទ្យាផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ