ខេត្តកំពង់ស្ពឺ ៖ អបអរសាទរពលករខ្មែរដែលទើបត្រឡប់ពីប្រទេសថៃចំនួន ១០៤រូប ទទួលបានការងារធ្វើភ្លាមៗនៅខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធផ្សេងៗទៀត គិតត្រឹមថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៥ នេះ ។ បងប្អូនពលករខ្មែរទាំង ១០៤រូបនេះ បានចូលធ្វើការក្នុងក្រុមហ៊ុនហ្សេងបួ ហ្វ៊ូតវែរ សាន់ស៊ីង ក្រុមហ៊ុនជីងយុនស៊ីវ និងក្រុមហ៊ុនបេសវីនជាដើម ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរដែលទើបបានវិលត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញ ឬមានបំណងវិលត្រឡប់ពីប្រទេសថៃ សូមទំនាក់ទំនង និងចូលសាកសួរព័ត៌មាននៅមណ្ឌលសំចត ឬកន្លែងទទួលពលករនៅតាមច្រកព្រំដែនកម្ពុជា-ថៃ ដើម្បីទទួលបានឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់នៅកម្ពុជា ក៏ដូចជាការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលជាការគិតគូររបស់រាជរដ្ឋាភិបាល ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ