ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មោទនភាព​ខ្មែរ​! ក្រុមហ៊ុន​ផ្តល់​សេវា​ អុី​ន​ធឺ​ណិ​ត ប​ង្កេី​ត​ឡេី​ង​ដោយ​កូន​ខ្មែរ​!

2 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ នៅ​ក្នុង​វិស័យ​ផ្តល់​សេវា​អុ​ី​ន​ធឺ​ណិ​ត​ភាគច្រើន​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​បរទេស ចំណែកឯ​ក្រុមហ៊ុន TODAY internet មាន​មោទនភាព​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​អុី​ន​ធឺ​ណិ​ត (ISP) ដែល​បង្កើត​ឡើង​ដោយ​ជនជាតិ​ខ្មែរ​ ។ ក្នុង​នាម​ជា​ក្រុមហ៊ុន​…

រាជធានីភ្នំពេញ៖ នៅ​ក្នុង​វិស័យ​ផ្តល់​សេវា​អុ​ី​ន​ធឺ​ណិ​ត​ភាគច្រើន​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​បរទេស ចំណែកឯ​ក្រុមហ៊ុន TODAY internet មាន​មោទនភាព​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​អុី​ន​ធឺ​ណិ​ត (ISP) ដែល​បង្កើត​ឡើង​ដោយ​ជនជាតិ​ខ្មែរ​ ។ ក្នុង​នាម​ជា​ក្រុមហ៊ុន​ ដែល​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង គុណ​តម្លៃ និង​ស្មារតី​ជនជាតិ​ខ្មែរ​ជា​អ្នក​បង្កើត ក្រុមហ៊ុន TODAY internet ប្តេជ្ញា​ផ្តល់​សេវាកម្ម​អុី​ន​ធឺ​ណិ​ត​ ដែល​មានគុណ​ភាព​ខ្ពស់ គួរ​ឱ្យ​ទុកចិត្ត និង​ផ្តោត​លើ​អតិថិជន​តាម​គេហដ្ឋាន និង​អាជីវកម្ម​ទូ​ទាំង​ប្រទេស​ ។

ក្រុមហ៊ុន TODAY internet ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ២០១៦ ដោយ​មាន​បេសកកម្ម ច្បាស់លាស់​៖ ផ្តល់​សេវា​អុី​ន​ធឺ​ណិ​ត​ជាមួយនឹង​ល្បឿន​លឿន មិន​ងាយ​ដាច់ និង​តម្លៃ​សមរម្យ ផ្តល់​នូវ​ដំណោះស្រាយ​បណ្តាញ​ដែល​អាច​ទុកចិត្ត​បាន និង​ចូលរួម​ចំណែក​អភិវឌ្ឍ​សង្គម​ជា មួយ​កម្មវិធី TODAY Foundation​ ។ បច្ចុប្បន្ន​ក្រុមហ៊ុន TODAY internet បាន​នឹង​កំពុង​បម្រើសេវា​អុី​ន​ធឺ​ណិ​ត​ជូន​ដល់​អតិថិជន​ទាំង​ប្រភេទ​ក្រុមហ៊ុន​អាជីវកម្ម និង​តាម​គេហដ្ឋាន​នៅ​តាម​បណ្តាល​ខេត្ត​ក្រុង ​ដូច​ជា រាជធានី​ភ្នំពេញ ក្រុង​តា​ខ្មៅ ក្រុង​បា​វិត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបាត់ដំបង ខេត្តសៀមរាប និង​ខេត្ត​ព្រះ​សីហ​នុ​ ។

លោក ហ៊​ន ម៉ា​រ៉ុ​ង ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន TODAY internet បាន​និយាយ​ថា៖ «​យើង​ជឿ​ថា​សេវា​អុី​ន​ធឺ​ណិ​ត​ដែល​អាច​ទុកចិត្ត​បាន​មិនមែន​ធ្វើ​អោយ​តែ​ល្អមើល​នោះ​ទេ យើង​ត្រូវការ​ការ​ខិតខំ​ប្រឹងប្រែង​ពី​គ្រប់​ផ្នែក​ទាំងអស់ ​នៃ​ក្រុមការងារ​របស់​យើង​ដើម្បី​អាច​ធានា​បាន​នូវ​និរន្ត​ភាព​នៃ​គុណភាព​សេវា​ ។ ក្នុង​នាម​ជា​ក្រុមហ៊ុន​របស់​ខ្មែរ យើង​យល់​ពី​បញ្ហា​ប្រឈម និង​ការ​រំពឹង​ទុក​របស់​ប្រជាជន​យើង ហើយ​យើង​ប្តេជ្ញា​បម្រើ​ពួក​គេ​ដោយ​ស្មោះត្រង់ និង​មោទនភាព» ​។​

គូស​បញ្ញា​ក់ថា​ក្រុមហ៊ុន​បាន​នឹង​កំពុង​ផ្តល់​ជូន​កញ្ចប់​សេវា​អុី​ន​ធឺ​ណិ​ត​ទាំង​តាម​គេហដ្ឋាន និង​អាជីវកម្ម​ដែល​មាន​ដូច​ជា TODAY DIA, TODAY BBI, TODAY xFAST, TODAY VPN, TODAY Dark Fiber និង TODAY FiberX​ ។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​តាម​រយៈ​ទូរស័ព្ទ​លេខ​៖ Hotline Number 070 21 55 77 ឬ​តាម​រយៈ Facebook Messenger “TODAY Internet” ឬ​គេហរ​ទំព័រ today.com.kh​ ៕ អត្ថបទសហការ