ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាខា​ថ្មី​ ! emart24 សាខា​អូ​ឡាំ​ពិ​ក បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ​

2 ថ្ងៃ មុន

ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ទិញ​ទំនិញ ម្ហូបអាហារ កាហ្វេ នឹង​ផ​លិ​ផល​គ្រឿងសម្អាង​កូរ៉េ ជា​ច្រើន​សម្បូរ​បែប​ជូន​អតិថិជន​…! រាជធានីភ្នំពេញ​, ថ្ងៃ​ទី​ ១០ ខែមិថុនា ឆ្នាំ…

ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ទិញ​ទំនិញ ម្ហូបអាហារ កាហ្វេ នឹង​ផ​លិ​ផល​គ្រឿងសម្អាង​កូរ៉េ ជា​ច្រើន​សម្បូរ​បែប​ជូន​អតិថិជន​…!

រាជធានីភ្នំពេញ​, ថ្ងៃ​ទី​ ១០ ខែមិថុនា ឆ្នាំ ​២០២៥ ៖ emart24 សាខា​អូ​ឡាំ​ពិ​ក​ដែល​ជា​សាខា​ទី​ ៥ របស់ emart24 បាន​បើក​សម្ពោធ​ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃ​ទី ៧ ខែមិថុនា ឆ្នាំ ២០២៥ សាខា​ថ្មី​នេះ​បាន​ផ្តោត​សំខាន់​ទៅ​លើ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ដែល​សម​ស្រប​ទៅ​នឹង​គោលដៅ​វិសាលភាព​របស់ emart24 ក្នុង​ការ​នាំ​យក​បទ​ពិសោធន៍​ទិញ​ទំនិញ​ដ៏​សម្បូរ​បែប នឹង​សម​ស្រប​ទៅ​នឹង​ការ​រស់នៅ​ដ៏​ស៊ី​វិ​ល័យ​នា​ពេល​បច្ចុប្បន្ន មក​កាន់​បងប្អូន​ជិតខាង​នៅ​ក្នុង​តំបន់ ក៏​ដូច​ជា​ប្រទេស​កម្ពុជា ​។

emart24 សាខា​អូ​ឡាំ​ពិ​ក ផ្តល់​ជូន​អតិថិជន​នូវ​ម្ហូបអាហារ​កូរ៉េ​ឆ្ងាញ់​ៗ ស្រស់​ៗ កាហ្វេ​ក្តៅ​ៗ ផលិតផល​កូរ៉េ​ផ្តាច់មុខ ថ្មី​ៗ ជា​ច្រើន​ប្រភេទ​ទៅ​តាម​តម្រូវការ ក៏​ដូច​ជា​សេវាកម្ម​យ៉ាង​រហ័ស​ទាន់ចិត្ត​ជូន​ទៅ​កាន់​អតិថិជន ជា​ពិសេស​សាខា​ថ្មី​នេះ​បាន​បន្ថែម​ជាមួយ​ការ​រចនា​ហាង​ដ៏​ស្រស់​ស្អាត មាន​ភាព​ទាក់ទាញ ទាំង​ខាងក្នុង​នឹង​ខាងក្រៅ ជាមួយនឹង​ទំហំ​ហាង​ធំ​ជាង​មុន បរិវេណ​អង្គុយ​ធំ​ទូលាយ ទាំង​ខាងក្នុង នឹង​ខាងក្រៅ​ ។ emart24 សាខា​អូ​ឡាំ​ពិ​ក ក៏​មាន​សេវាកម្ម​ដឹក​ជញ្ជូន​ចល័ត 24 ម៉ោង ដែល​ផ្តល់​ភាព​ងាយស្រួល​ជូន​អតិថិជន ក្នុង​ការ​កម្ម​ង់​ម្ហូបអាហារ កាហ្វេ នឹង​ផលិតផល​កូរ៉េ​ឆ្ងាញ់​ៗ ពី​ក្នុង​ហាង តាម​រយៈ​ដៃគូរ​សហការ​ដឹក​ជញ្ជូន​យ៉ាង​ឆាប់រហ័ស​របស់ emart24 ជា​ច្រើន​បាន​ផង​ដែរ ​។

emart24 សាខា​អូ​ឡាំ​ពិ​ក អតិថិជន​ក៏​អាច​ទទួល​បាន​នូវ​ជម្រើស​ដ៏​ច្រើន​សម្បូរ​បែប​នៃ​ទំនិញ​កូរ៉េ​សុទ្ធ ១០០% ផលិតផល​ផ្តាច់មុខ​ពី​ប្រទេស​កូរ៉េ​ដោយ emart24 ដែល​មិន​មាន​ជា​ទូទៅ​លក់​នៅ​ទីតាំង​ផ្សេង​ឡើយ​។ លើស​ពី​នេះ​ទៅ​ទៀត​សាខា​ថ្មី​នេះ​ក៏​បាន​ផ្តល់​ជូន និង​រួម​បញ្ចូល​គ្នា​នូវ​អាហារ​កូរ៉េ ដែល​ពេញ​និយម​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ដូច​ជា​អាហារ​សម្រន់​, អាហារ​ពេញ​និយម​តាម K-Pop, ទំនិញ​កូរ៉េ​ថ្មី​ៗ ប្លែក​ៗ ភេសជ្ជៈ​កូរ៉េ និង​ជម្រើស Ramyun ជា​ច្រើន​ប្រភេទ ដែល​អាច​អោយ​អតិថិជន​ធ្វើការ​ឆុង​ដោយ​ខ្លួនឯង​ក្នុង​ហាង​តែ​ម្តង ផលិតផល​នាំ​ចូល​ផ្តាច់មុខ No Brand I’ME រួម​បន្ថែម​ជាមួយ​ផលិតផល​ក្នុងស្រុក នឹង​អន្តរជាតិ​ផ្សេង​ៗ​ទៀត ដែល​មានការ​ពេញ​និយម​នៅ​លើ​ទីផ្សារ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន សម្រាប់​អតិថិជន​ដែល​ទិញ​ទំនិញ​នៅ​ក្នុង​ហាង​ក៏​អាច​មានឱកាស​ឈ្នះ​រង្វាន់​ពិសេស​ៗ​ជា​ច្រើន​មុខ​ទៀត​ ។

ហាង emart24 សាខា​អូ​ឡាំ​ពិ​ក ដែល​ជា​សាខា​ទី​ ៥ បាន​ប្តេជ្ញា​នឹង​នាំ​យក​ផលិតផល ក៏​ដូច​ជា​ទំនិញ​ដែល​សម​ស្រប​ទៅ​នឹង​ការ​រស់នៅ​ដ៏​ស៊ី​វិ​ល័យ​នា​ពេល​បច្ចុប្បន្ន មក​កាន់​បងប្អូន​ជិតខាង​នៅ​ក្នុង​តំបន់ ក៏​ដូច​ជា​បម្រើ​ជូន​អតិថិជន ទាំង​គុណភាព​នឹង​សេវាកម្ម​គួរ​ជាទី​គាប់ចិត្ត​ជូន​អតិថិជន​ក្នុង​ប្រទេស​កម្ពុជា​។ លើស​ពី​នេះ​ទៅ​ទៀត​អតិថិជន​ដែល​អញ្ជើញ​មក​នៅ​ក្នុង​ពេល​ឥឡូវនេះ នឹង​ទទួល​បានការ​លេង​ហ្គេ​ម​ផ្សងសំណាង ដែល​នឹង​មានឱកាស​ទទួល​បាន​រង្វាន់​ជា​ច្រើន​ប្រភេទ ការ​បើកហាង emart24 សាខា​អូ​ឡាំ​ពិ​ក ដែល​ជា​សាខា​ទី ​៥ នេះ​ជា​ការ​ពង្រីក​វិសាលភាព​របស់ emart24 ឲ្យ​ទៅ​កាន់តែ​ជិត​ជាមួយ​តម្រូវការ ការ​រស់នៅ​របស់​អតិថិជន​នា​ពេល​បច្ចុប្បន្ន នឹង​ជា​ពិសេស​ការ​វិវឌ្ឍន៍​ខ្លួន​ក្នុង​ការ​ដឹកនាំ​ភាព​ស៊ី​វិ​ល័យ​មក​កាន់​វិស័យ​លក់ទំនិញ ​។

រាល់​អតិថិជន ដែល​មាន​បំណង​ចង់​អញ្ជើញ​មក​ទទួលយក​បទ​ពិសោធន៍​ទិញ​ម្ហូបអាហារ កាហ្វេ អាហារ​សម្រន់​ផលិតផល​កូរ៉េ​ថ្មី​ៗ ផលិតផល​សម្អាង បទ​ពិសោធន៍​ដ៏​សម្បូរ​បែប​ពី emart24 ដូច​ទៅ​នឹង​ប្រទេស​កូរ៉េ ដោយ​មួយ​ជំហាន​មក​កាន់ emart24 អតិថិជន​ប្រៀប​ដូច​ជា​បាន​ទៅ​កាន់​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ អម​ជាមួយ​បទ​ភ្លេង K-Pop ពិ​រោះ ថ្មី​ៗ នឹង​ទៅ​តាម​បច្ចុប្បន្នភាព​តន្ត្រី K-Pop​។ សម្រាប់​ទីតាំង​ទាំងអស់​របស់ emart24 បាន​ដាក់​បញ្ចូល​លើ Google Maps រួច​ជា​ស្រេច អតិថិជន​អាច​ធ្វើការ Search ដើម្បី​អញ្ជើញ​ទៅ​កាន់​ហាង​នានា​របស់ emart24 ដែល​នៅ​ជិត​លោក​អ្នកជា​ទីបំផុត ​៕ អត្ថបទសហការ