អតីតកីឡាករជើងឯកប្រចាំក្លិប មែនឆេស្ទ័រ លោក BERBATOV នឹងបង្ហាញខ្លួននៅក្នុងកម្មវិធី Tiger Street Football ប្រចាំឆ្នាំ 2025 ដើម្បីអបអរដល់កីឡាករកម្ពុជាជំនាន់ថ្មី
2 ថ្ងៃ មុន
• លោក Dimitar Berbatov គឺជាអតីតកីឡាករជើងឯកប្រចាំក្លឹបមែនឆេស្ទ័រ នឹងចូលរួមព្រឹត្តិការណ៍ Tiger Street Football ឆ្នាំ…
• លោក Dimitar Berbatov គឺជាអតីតកីឡាករជើងឯកប្រចាំក្លឹបមែនឆេស្ទ័រ នឹងចូលរួមព្រឹត្តិការណ៍ Tiger Street Football ឆ្នាំ 2025 នៅប្រទេសកម្ពុជា ។ • លោក Berbatov នឹងផ្តល់ជាដំបូន្មានល្អៗ ទៅដល់កីឡាករដែលឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ ថែមទាំងចូលរួមជំនួបដោយផ្ទាល់ជាមួយអ្នកគាំទ្រក្នុងស្រុក និងកីឡាករពន្លកថ្មីរបស់ប្រទេសកម្ពុជា ។ • យុទ្ធនាការនេះពង្រឹងដល់វេទិកាសកលរបស់ស្រាបៀរថៃហ្គ័រ៖ “កាន់តែលេចធ្លោ ពេលហ៊ោជុំគ្នា ! Uncage Your Tiger” ។ • ព្រឹត្តិការណ៌ Tiger Street Football បន្តយកចិត្តទុកដាក់លើការបណ្តុះបណ្តាលទេពកោសល្យកីឡាករជំនាន់ថ្មី និងលើកកម្ពស់វិស័យកីឡាបាល់ទាត់តាមដងផ្លូវ ។ ព្រឹត្តិការណ៌ Tiger Street Football គឺជាវេទិកា ដែលផ្តល់ឱកាសដល់កីឡាករបាល់ទាត់កម្ពុជាវ័យក្មេង ដែលពោរពេញដោយទេពកោសល្យ ដើម្បីអភិវឌ្ឈជំនាញរបស់ពួកគេ តាមរយៈចំណង់ចំណូលចិត្ត ដែលពួកគេមានសម្រាប់កីឡាបាល់ទាត់។ ព្រឹត្តិការណ៌ទាំងមូល នឹងបន្តយកចិត្តទុកដាក់លើកីឡាករវ័យក្មេង ដែលពោរពេញដោយទេពកោសល្យ សេចក្តីក្លាហាន និងលើកកំពស់វប្បធម៌កីឡាបាល់ទាត់នៅទូទាំងប្រទេស ។
រាជធានីភ្នំពេញ, ថ្ងៃទី 11 ខែមិថុនា ឆ្នាំ 2025 ៖ ស្រាបៀរថៃហ្គ័រ ដែលជាស្រាបៀរដ៏ពេញនិយមនៅទ្វីបអាស៊ី បាននាំយកនូវព្រឹត្តិការណ៍ Tiger Street Football ដ៏ល្បីល្បាញកាលពីប៉ុន្មានឆ្នាំកន្លងទៅ ដោយត្រលប់មកវិញ ជាមួយនូវបទពិសោធន៍ថ្មី និងអស្ចារ្យជាងមុនសម្រាប់អ្នកគាំទ្រដែលតែងតែទន្ទឹងរង់ចាំកន្លងមក ។ ការវិលត្រលប់មកវិញលើកនេះ នឹងមានការចូលរួមពីកីឡាករបាល់ទាត់លំដាប់ថ្នាក់ពិភពលោក លោក Dimitar Berbatov ដែលគេស្គាល់ថា ជាអតីតកីឡាករដ៏ល្បីល្បាញ មិនខ្លាចញញើតនៅលើទីលានប្រកួត ប្រចាំក្លិបមែនឆេស្ទ័រ នឹងធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីលើកទឹកចិត្តកីឡាករកម្ពុជាជំនាន់ថ្មីដែលពោរពេញដោយភាពក្លាហាននៅក្នុងព្រឹត្តិការណ៌ Tiger Street Football ប្រចាំឆ្នាំ 2025 ។
អំពីព្រឹត្តិការណ៌ Tiger Street Football ឆ្នាំ 2025 ៖ លើសពីការប្រកួតបាល់ទាត់ធម្មតា ព្រឹត្តិការណ៌ Tiger Street Football គឺជាវេទិកាមួយដែលផ្តល់ឱកាសដល់កីឡាករជំនាន់ថ្មី ដែលពោរពេញដោយទេពកោសល្យ និងសេចក្តីក្លាហាន ដើម្បីបញ្ចេញទេពកោសល្យបាល់ទាត់របស់ពួកគេ ដូចទៅនឹងអ្វីដែលតែងតែមាននៅក្នុង DNA របស់ស្រាបៀរថៃហ្គ័រ ដែលមនុស្សគ្រប់រូបតែងតែមានភាពអង់អាចក្លាហាននៅក្នុងខ្លួនយើងទាំងអស់គ្នា ជួនកាលវាគ្រាន់តែត្រូវការកម្លាំងជម្រុញពីក្រោយ ដើម្បីបញ្ចេញវាមកតែប៉ុណ្ណោះ ។
អំពីលោក Dimitar Berbatov ៖ លោក Dimitar Berbatov ដែលជាម្ចាស់ជើងឯក Premier League ពីរសម័យកាល និងជាអតីតអ្នកស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំក្លឹបមែនឆេស្ទ័រ ត្រូវបានគេស្គាល់ពីសមត្ថភាពក្នុងការគ្រប់គ្រងគ្រាប់បាល់ ទេពកោសល្យ និងភាពអង់អាចក្លាហានរបស់លោកនៅលើទីលានប្រកួត។ ក្នុងខ្លួនរបស់គាត់បានបង្កប់នូវភាពក្លាហានប្រៀបដូចទៅនឹងសត្វខ្លា មិនភ័យខ្លាច ហើយតែងតែជម្រុញទៅមុខជានិច្ច ។ ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា មិនមែនគ្រាន់តែជាការបង្ហាញខ្លួនក្នុងនាមជាភ្ញៀវកិត្តិយសនោះទេ ពោលនេះគឺជាបេសកកម្មមួយផ្នែកនៃព្រឹត្តិការណ៍ Tiger Street Football ប្រចាំឆ្នាំ 2025 ដោយលោក Berbatov នឹងចូលរួមដោយផ្ទាល់ជាមួយអ្នកគាំទ្រក្នុងស្រុក ជួបជាមួយនឹងកីឡាករឆ្នើមជំនាន់ថ្មី ដែលឡើងមកដល់វគ្គផ្តាច់ព្រ័ត្រប្រចាំព្រឹត្តិការណ៍ Tiger Street Football ឆ្នាំ 2025 ។ បើក្រឡេកមើលពីជីវប្រវត្តិផ្ទាល់ខ្លួនរបស់លោក តាំងពីការប្រកួតនៅលើវាលស្មៅធម្មតា រហូតបានទៅកាន់ទីលានប្រកួតលំដាប់ថ្នាក់អន្តរជាតិ លោក BERBATOV នឹងផ្តល់ជាដំបូន្មាន និងបច្ចេកទេសល្អៗទៅកាន់កីឡាករឆ្នើមរបស់យើង ដោយបង្ហាញពួកគេពីគន្លឹះនៃភាពក្លាហាន ដើម្បីសម្រេចបាននូវភាពជោគជ័យ នៅលើទីលានប្រកួត ។
Uncage Your Tiger ស្រាបៀរថៃហ្គ័រ តែងតែជឿជាក់ថា ភាពក្លាហានមិនមែនគ្រាន់តែជាការនិយាយខ្លាំងៗថា ខ្លួនក្លាហាននោះទេ វាស្តែងចេញពីទង្វើ សេចក្តីមុះមុតអង់អាចក្លាហាន ក្នុងការក្រោកឈរឡើងនៅពេលដែលយើងគិតថាខ្លួនឯងធ្វើមិនបាន ។ “Uncage Your Tiger” គឺជាពាក្យស្លោកមួយ ដែលជម្រុញឱ្យអ្នកមានភាពជឿជាក់លើខ្លួនឯង ផ្តល់ឱកាសឱ្យអ្នកមានទេពកោសល្យ និងជាវេទិកាដែលមនុស្សត្រូវការ ដើម្បីបញ្ចេញនូវភាពអង់អាច និងសេចក្តីក្លាហានរបស់ពួកគេចេញមកខាងក្រៅ ។ តាមរយៈព្រឹត្តិការណ៍ Tiger Street Football ស្រាបៀរថៃហ្គ័រ បានបង្កើតឱកាសសម្រាប់យុវជនកម្ពុជាដែលស្រលាញ់វិស័យកីឡាបាល់ទាត់ ដើម្បីបង្ហាញពីជំនាញរបស់ពួកគេ ប្រឈមមុខនឹងបញ្ហា និងបញ្ចេញនូវសក្តានុពលដ៏ពេញលេញរបស់ពួកគេនៅលើទីលានប្រកួត ។ ពួកគេនឹងត្រូវបានជម្រុញ និងលើកទឹកចិត្ត ជាមួយនឹងការទទួលបានការណែនាំ ពីកំពូលកីឡាករលំដាប់ថ្នាក់ពិភពលោកដូចជាលោក Berbatov ដែលនឹងជួយឱ្យពួកគេកាន់តែមានទំនុកចិត្តបញ្ចេញឱ្យអស់ពីសមត្ថភាពដែលខ្លួនមាន ។
ចែករំលែកព័តមាននេះ