ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ABA ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត ដល់​គំនិត​ផ្តួចផ្តើម​អាហារូបករណ៍​របស់​សមាគម AMT ក្នុង​ឆ្នាំ 2025

6 ខែ មុន

រាជធានីភ្នំពេញ ៖ ធនាគារ ABA បាន​នៅ​តែ​បន្ត​ការ​ប្តេជ្ញា​ចិត្ត​ ក្នុង​ការ​គាំទ្រ​កម្មវិធី​ផ្តល់អាហារូបករណ៍ និង​កម្មវិធី​អប់រំ​របស់​សមាគម​សិស្ស​-​និស្សិត​អាហារូបករណ៍​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត…

រាជធានីភ្នំពេញ ៖ ធនាគារ ABA បាន​នៅ​តែ​បន្ត​ការ​ប្តេជ្ញា​ចិត្ត​ ក្នុង​ការ​គាំទ្រ​កម្មវិធី​ផ្តល់អាហារូបករណ៍ និង​កម្មវិធី​អប់រំ​របស់​សមាគម​សិស្ស​-​និស្សិត​អាហារូបករណ៍​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (AMT) ជាមួយនឹង​ការ​ឧបត្ថម្ភ​ថវិការ​ចំនួន 100,000 ដុល្លារ​អា​មេ​រិ​ក ​។

ក្រោម​អនុស្សរណៈ​យោគយល់​ដែល​បាន​ចុះហត្ថលេខា​ក្នុង​ឆ្នាំ 2023 នេះ​ជា​លើក​ទី ​3 ជាប់​ៗ​គ្នា ក្នុង​ការ​ឧបត្ថម្ភ​ដល់​សមាគម AMT ដើម្បី​ពង្រឹង​ការ​ខិតខំ​ប្រឹងប្រែង​ផ្តល់​អាហារូបករណ៍​អប់រំ ដល់​យុវជន​ខ្មែរ​ទូ​ទាំង​ប្រទេស ​។ នៅ​ថ្ងៃ​ទី ​4 ខែមិថុនា ឆ្នាំ 2025 ជំនួប​ផ្លូវការ​ត្រូវ​បាន​ចូលរួម​ជា​អធិបតី​របស់ ឯកឧត្តម សុខ ពុទ្ធិ​វុ​ធ អនុប្រធាន​សមាគម AMT និង លោក Askhat Azhikhanov អគ្គនាយក និង​ជានា​យក​ប្រតិបត្តិ​នៃ​ធនាគារ ABA ព្រមទាំង​អ្នកតំណាង​ភាគី​ទាំង​សងខាង ​។

លោក Askhat Azhikhanov មាន​ប្រសាសន៍​ថា ៖ «​យើងខ្ញុំ សូម​កោតសរសើរ​សមាគម AMT ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ឥត​ងាករេ​ក្នុង​ការ​ផ្តល់​ជូន​និស្សិត​កម្ពុជា​ដែល​ខ្វះខាត​នូវ​លទ្ធភាព​ទទួល​បានការ​អប់រំ​កម្រិត​ខ្ពស់​តាម​រយៈ​អាហារូបករណ៍​ល្អ​ៗ ទាំង​ក្នុង​និង​ក្រៅប្រទេស​។ ការ​ពង្រឹង​ឧត្តមភាព​អប់រំ និង​លើកកម្ពស់​អ្នកដឹកនាំ​ជំនាន់​ក្រោយ ជា​បេសកកម្ម​ដែល​ស្រប​ទៅ​នឹង​តម្លៃ​របស់​យើងខ្ញុំ​» ។​

ឯកឧត្តម ​សុខ ពុទ្ធិ​វុ​ធ មាន​ប្រសាសន៍​ផង​ដែរ​ថា ៖ «​យើងខ្ញុំ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ​របស់​ធនាគារ ABA សម្រាប់​ការ​គាំទ្រ​ដ៏​សប្បុរស​នេះ​ ។ ការ​រួមចំណែក​ដ៏​មាន​តម្លៃ​នេះ បាន​អនុញ្ញាត​ឲ្យ​យើងខ្ញុំ​ពង្រីក​ឱកាស​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ជួយ​ពង្រឹងសមត្ថភាព​ពួក​គាត់ និង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ធនធានមនុស្ស»​ ។​

ABA មាន​មោទនភាព​ដែល​បាន​គាំទ្រ​សមាគម AMT និង​ចូលរួម​វិនិយោគ​ក្នុង​ការ​ជំរុញ​ធនធានមនុស្ស​ដែល​មាន​សមត្ថភាព សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ក្នុង​រយៈពេល​វែង​។ ជាមួយ​គ្នា យើង​កំពុង​តែ​ដើរ​ឆ្ពោះទៅ​រក​ប្រទេស​កម្ពុជា​កាន់តែ​រីក​ចម្រើន និង​មាន​ភាព​ប្រកួតប្រជែង ​៕ អត្ថបទសហការ