
៤ ខែដើមឆ្នាំនេះការនាំចេញក្នុងវិស័យកាត់ដេរកម្ពុជាមានតម្លៃប្រមាណ ៤,៥ពាន់លានដុល្លារអាមេរិក
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងកាលថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ មកនេះថា…
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងកាលថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ មកនេះថា…
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងកាលថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ មកនេះថា តម្លៃនៃការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ព្រមទាំងកាបូបរបស់កម្ពុជា គិតត្រឹមខែមេសា ឆ្នាំ ២០២៥ មានតម្លៃប្រមាណ ៤,៥ពាន់លានដុល្លារអាមេរិក ឬកើនឡើងប្រមាណ ២១,៩% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ខណៈដែលតម្លៃនៃការនាំចេញសរុបសម្រាប់គ្រប់មុខផលិតផលរបស់កម្ពុជា គិតត្រឹមខែមេសា ឆ្នាំ២០២៥ មានតម្លៃប្រមាណ ៩,៣ពាន់លានដុល្លារអាមេរិក ឬកើនឡើងប្រមាណ ១៥,៥% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ។
ក្នុងនោះការនាំចេញទៅអាមេរិក កើនឡើង ២៦,៧% ការនាំចេញទៅជប៉ុន កើនឡើង ២១,៨% ការនាំចេញទៅអឺរ៉ុប កើនឡើង ២១,៧% និងការនាំចេញទៅអាស៊ាន កើនឡើង ១៩,១% ហើយការនាំចេញទៅចក្រភពអង់គ្លេស កើនឡើង ១១,៤% ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យ លោក ស៊ុន មេសា ។
ជាមួយគ្នានេះ លោក ស៊ុន មេសា បានអបអរសាទរដល់បងប្អូនកម្មករ និងនិយោជករបស់យើងទាំងអស់ដែលបានរួមគ្នាយ៉ាងល្អជាមួយរាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីសម្រេចកិច្ចការងារដ៏ប្រពៃសម្រាប់សង្គមជាតិ មាតុភូមិកម្ពុជា ហើយលោកក៏បានអំពាវនាវឱ្យបងប្អូនកម្មករបន្តជឿជាក់លើក្រសួងការងារ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការសម្របសម្រួល និងឈរនៅជាមួយបងប្អូនគ្រប់ពេលវេលា ព្រមទាំងគិតគូរប្រយោជន៍ជូនបងប្អូនកម្មករ និងនិយោជកជានិច្ច ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ