ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

៦ យុទ្ធសាស្ត្រ​ដើម្បី​ឱ្យ​កូន​លេង​ហ្គេ​ម​កាន់តែ​តិច​ជាង​មុន !

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ជា​ឪពុក​ម្តាយ​ត្រូវ​ជួយ​កូនបង្កើត​ទម្លាប់​ល្អ​ៗ និង​កាត់​បន្ថយ​ការ​លេង​វី​ដេ​អូ​ហ្គេ​ម​ឱ្យ​បាន​តិច​បំផុត ។ មាន​យុទ្ធសាស្ត្រ​ចំនួន ៦ ដើម្បី​បង្រៀន​កូន​របស់​អ្នក​ពី​របៀប​ធ្វើ​ឱ្យ​មាន​តុល្យភាព​វី​ដេ​អូ​ហ្គេ​ម និង​ជីវិត​របស់​ពួក​គេ ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ជា​ឪពុក​ម្តាយ​ត្រូវ​ជួយ​កូនបង្កើត​ទម្លាប់​ល្អ​ៗ និង​កាត់​បន្ថយ​ការ​លេង​វី​ដេ​អូ​ហ្គេ​ម​ឱ្យ​បាន​តិច​បំផុត ។ មាន​យុទ្ធសាស្ត្រ​ចំនួន ៦ ដើម្បី​បង្រៀន​កូន​របស់​អ្នក​ពី​របៀប​ធ្វើ​ឱ្យ​មាន​តុល្យភាព​វី​ដេ​អូ​ហ្គេ​ម និង​ជីវិត​របស់​ពួក​គេ ។

១. កុំឱ្យ​កូន​ទុក​ឧបករណ៍​ហ្គេ​ម​នៅ​ក្នុង​បន្ទប់​គេង ៖ ចូរ​បង្កើត​ច្បាប់​នេះ​នៅ​ក្នុងផ្ទះ​របស់​អ្នក ។ ហាម​កូន​ៗ​យក​កុំព្យូទ័រ ឬ​ឧបករណ៍​ហ្គេ​ម​ចូល​ក្នុង​បន្ទប់​គេង​របស់​ពួក​គេ បើ​មិន​ដូច្នេះ​ទេ ពួក​គេ​នឹង​អាច​លេង​បាន​រាប់​ម៉ោង​ដោយ​គ្មាន​ការ​រំខាន និង​គ្មាន​ការ​ត្រួតពិនិត្យ ។ ក្រៅពី​នេះ វា​កាន់តែ​ពិបាក​សម្រាប់​អ្នក​ក្នុង​ការ​ដឹង​ពី​អ្វី​ផ្សេង​ទៀត​ដែល​កូន​ប្រហែលជា​កំពុង​មើល​នៅ​ពីក្រោយ​ទ្វារ​បិទ​ជិត ។

២. ធ្វើ​ឱ្យ​មាន​ភាព​ខុស​គ្នា​រវាង​ឧបករណ៍​អេ​ឡិច​ត្រូ​និក និង​របស់​លេង​អេ​ឡិច​ត្រូ​និក ៖​ពេល​ខ្លះ​កូន​របស់​អ្នក​ត្រូវការ​មាន​ឧបករណ៍​អេ​ឡិ​ក​ត្រូ​និក​ច្រើន ប៉ុន្តែ​សូម​ណែនាំ​គេ​ថា ពួក​គេ​អាច​លេង​ហ្គេ​ម​ដែល​មាន​តែ​នៅ​លើ​ឧបករណ៍​សម្រាប់​លេង​ហ្គេ​ម​ប៉ុណ្ណោះ ។ បើ​អាច​កុំ​អនុញ្ញាត​ឱ្យ​កូនប្រុស​របស់​អ្នក​ទាញ​យក​ហ្គេ​ម​លេង​នៅ​លើ​ទូរ​សព្ទ ឬ​ចូល​ប្រើ​ហ្គេ​ម​អន​ឡាញ​នៅ​លើ​កុំព្យូទ័រ ។ នៅ​ពេល​ដែល​ពួក​គេ​មាន​ហ្គេ​ម​នៅ​គ្រប់​ទីកន្លែង វា​ងាយស្រួល​ពេក​ក្នុង​ការ​ចូល​លេង​ហ្គេ​ម​វិញ ទោះបីជា​ពួក​គេ​មិន​មាន​បំណង​ចង់​ក៏​ដោយ ។

៣. ចំណាយពេល​ឱ្យ​បាន​ច្រើន​នៅ​ជាមួយ​កូន ៖ នៅ​ពេល​អ្នក​នៅ​ឆ្ងាយ​ពី​កូន​របស់​អ្នក ពួក​គេ​ប្រហែលជា​ងាក​ទៅ​កន្លែង​ផ្សេង​ទៀត រួម​ទាំង​វី​ដេ​អូ​ហ្គេ​ម ។ មិន​ថា អ្នក​ធ្វើ​អ្វី​ជាមួយ​គេ​ទេ ពេលវេលា​ដែល​ចំណាយ​ជាមួយ​គេ​អាច​ជួយ​បង្រៀន​ពួក​គេ​ឱ្យ​មាន​តុល្យភាព​រវាង​វី​ដេ​អូ​ហ្គេ​ម និង​ជីវិត ។

៤. ឱ្យ​កូន​តាមដាន​ថា តើ​ពួក​គេ​ចំណាយពេល​លេង​ហ្គេ​ម​ប៉ុន្មាន​នាទី​ក្នុង​មួយ​ថ្ងៃ ៖ ឱ្យ​កូនប្រុស​របស់​អ្នក​សរសេរ​នៅ​លើ​ក្រដាស​ថា តើ​គេ​ចំណាយពេល​លេង​ហ្គេ​ម​ប៉ុន្មាន​នាទី​ក្នុង​មួយ​ថ្ងៃ​ៗ ។ មួ​យស​ប្តា​ហ៍ម្ត​ង អង្គុយ​ចុះ​ជាមួយ​កូន ហើយ​ពិភាក្សា​ថា តើ​ពួក​គេ​ចំណាយ​ពេលវេលា​ប៉ុន្មាន​ក្នុង​ការ​លេង​ហ្គេ​ម ធៀប​នឹង​ចំនួន​ដែល​ពួក​គេ​បាន​ចំណាយ​ជាមួយ​មិត្ត​ភ័ក្តិ ហាត់ប្រាណ ដើរ​លេង​នៅ​ខាងក្រៅ រៀនសូត្រ និង​ផ្សេង​ៗ​ទៀត ។

៥. ចំណាយពេល​ថ្ងៃ​ណាមួយ​ដោយ​គ្មាន​អេ​ក្រង់ ៖ កូន​របស់​អ្នក​ប្រហែលជា​គិត​ថា អ្នក​មិន​សម​ហេតុផល​ទេ នៅ​ពេល​អ្នក​កំណត់​ពេលវេលា​លេង​ហ្គេ​ម​របស់​គេ ប៉ុន្តែ​ការ​មាន​ទម្លាប់​បិទ​អេ​ក្រង់​របស់​អ្នក​ម្តង​ក្នុង​មួ​យស​ប្តា​ហ៍ ឬ​ម្តង​ក្នុង​មួយ​ខែ ដើម្បី​ចំណាយពេល​ទល់មុខ​គ្នា គឺជា​វិធី​ដ៏​ល្អ​មួយ ដើម្បី​បង្រៀន​កូន​របស់​អ្នក​នូវ​ទម្លាប់​លេង​ហ្គេ​ម​ដែល​មាន​សុខភាព​ល្អ ។

៦. ជួយ​កូន​រក​អ្វី​ផ្សេង​ទៀត​ដែល​ត្រូវធ្វើ ៖ ជួយ​កូន​របស់​អ្នក​ឱ្យ​រក​ឃើញ​ថា ពួក​គេ​ចំណាយពេល​ច្រើន​លើ​អេ​ក្រង់ ហើយ​វិនិយោគ​លើ​ចំណូលចិត្ត​ផ្សេង​ទៀត​ផង​ដែរ មិន​ថា​ជា​កីឡា ការ​ស្ទូចត្រី ការ​ចម្អិន​អាហារ ឬ​ការ​បង្កើត​អ្វី​ដែល​ថ្មី​នោះ​ទេ ។ ប្រសិនបើ​អ្នក​អាច​ជួយ​កូន​ស្វែងរក​អ្វី​ផ្សេង​ទៀត​ដើម្បី​ចាប់​យក​ការ​ស្រមើល​ស្រមៃ​របស់​ពួក​គេ ពួក​គេ​នឹង​សុខចិត្ត​ចំណាយ​ពេលវេលា​នៅ​ទីនោះ​ផង​ដែរ ៕ ប្រភព ៖ allprodad

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ ក្នុង​ឱកាស​បើក​ដំណើរការ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ឫស្សី​កែវ (598) សាលា​នឹង​ផ្តល់​ជូន​អាហារូបករណ៍ ៥០% គ្រប់​កម្មវិធី​សិក្សា សម្រាប់​សិស្ស ១០០​នាក់​ដំបូង ចាប់ពី​ថ្ងៃ​ផ្សាយដំណឹង​នេះ​រហូត​ដល់​ថ្ងៃ​ទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ ។ សាលារៀន​មានកម្ម​វិធី​ចំណេះ​ទូទៅ​ខ្មែរ កម្មវិធី​ភាសា​អង់គ្លេស​ទូទៅ និង​កម្មវិធី​ភាសា​ចិន​ទូទៅ​ចាប់ពី​កម្រិត​ម​ត្តេ​យ្យ ដល់ទី ១២ ។ សាលារៀន​ស្ថិ​ន​នៅ​ផ្លូវ ៥៩៨ សង្កាត់​ច្រាំង​ចំរេះ ១ ខណ្ឌឫស្សីកែវ ទល់មុខ​បុរី​វិមាន​ភ្នំពេញ និង​នៅ​ជាប់​អគារ​គណៈ​ក​ម្មា​ការ​មូល​ប​ត្រ​កម្ពុជា ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ 089 792 168 | 015 337 123 ៕