ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វណ្ណ​ដា ​នឹង​បន្ត​ការ​សម្តែង​ក្នុង​វគ្គ​ទី ​៥ នៃ​ការ​ប្រគំតន្ត្រី​ដ៏​អស្ចារ្យ​របស់​ខ្លួន នៅ​ក្នុង​កម្មវិធី​ការ​ប្រកួតផ្ដាច់ព្រ័ត្រ​ព្រឹត្តិការណ៍ Tiger Street Football 2025

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​, ថ្ងៃ​ទី 13 ខែមិថុនា ឆ្នាំ 2025 ៖ ការ​ប្រគំ​តន្ត្រី ត្រីវិស័យ​សុវណ្ណ​ភូមិ ដែល​ប្រព្រឹត្ត​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​កាលពី​ពេល​ថ្មី​ៗ​នេះ…

រាជធានីភ្នំពេញ​, ថ្ងៃ​ទី 13 ខែមិថុនា ឆ្នាំ 2025 ៖ ការ​ប្រគំ​តន្ត្រី ត្រីវិស័យ​សុវណ្ណ​ភូមិ ដែល​ប្រព្រឹត្ត​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​កាលពី​ពេល​ថ្មី​ៗ​នេះ ជា​ការ​ប្រគំ​តន្ត្រី​ធំ​បំផុត​នៃ​អាល់​ប៊ុ​ម​ចម្រៀង​ទី ៣ របស់​លោក វណ្ណ​ដា ដែល​ជា​កំពូល​តារាចម្រៀង​រ៉េ​ប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ​។ ការ​ប្រគំ​តន្ត្រី​ដាក់​លក់​សំបុត្រ​ខ្នាត​ធំ​មួយ​នេះ​មាន​អ្នកចូលរួម​ទស្សនា​ចំនួន ១៥,០០០ នាក់ ប៉ុន្តែ​ជា​ការ​សោកស្តាយ ការ​សម្តែង​ក្នុង​វគ្គ​ទី ៥ ត្រូវ​បាន​ផ្អាក​ខណៈ​ពេល​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ធ្វើ​ឱ្យ​អ្នកគាំទ្រ​ត្រលប់​ទៅ​វិញ​ទាំង​មិន​អស់ចិត្ត​ ។

អ្វី​ដែល​អ្នក​គ្រប់​គ្នា​នឹក​ស្មាន​មិន​ដល់​គឺ ការ​ប្រគំ​តន្ដ្រី​មួយ​នេះ​ទទួល​បានការ​គាំទ្រ​លើស​ពី​ការ​រំពឹង​ទុក​ដែល​អាច​រាប់​ចូល​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​មួយ​នៃ​តន្ត្រីសម័យ​ទំនើប ​។ Baramey Production ក៏​បាន​បង្ហាញ​ពី​ការ​សោកស្ដាយ​នៃ​ការ​ផ្អាក​ការ​ប្រគំ​តន្ដ្រី​នេះ​ត្រឹម​វគ្គ​ទី ​៥ ស្រប​ពេល​ភាព​សប្បាយ​រីករាយ​នៃ​អ្នកគាំទ្រ​កំពុង​មានការ​ពុះកញ្ជ្រោល​យ៉ាង​ខ្លាំង ​។ ស្រា​បៀរ Tiger ក៏​បាន​ឆ្លើយ​តប​ជា​សំ​ណេ​រដែ​ល​ចាក់​ដោត​ដល់​អារម្មណ៍​អ្នកគាំទ្រ​គ្រប់​រូប​នៅ​លើ​បណ្ដាញ​សង្គម​ថា «​តើ​វគ្គ​ទី​ ៥ គួរ​ត្រលប់​មក​វិញ​ដែរ​ ឬទេ ?​» ​។

ការ​ចែករំលែក​លើ​បណ្ដាញ​សង្គម​ក៏​បាន​ផ្ទុះ​ឡើង​ភ្លាម​ៗ​ ។ បន្ទាប់​មក វណ្ណ​ដា បាន​បង្ហោះ​សារ​មួយ​ដែល​បង្ក​ឱ្យ​មានការ​ចែករំលែក​លើសលប់​គឺ​ ៖ “Let’s go. Let’s do it.” ។ ឥឡូវនេះ ការ​ប្រកាស​ជា​ផ្លូវការ បាន​កើតឡើង​ហើយ​គឺ វគ្គ​ទី ​៥ នឹង​ត្រលប់​មក​វិញ ​! ការ​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​នេះ​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី ​១៤ ខែមិថុនា ត្រូវ​នឹង​ថ្ងៃ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ព្រឹត្តិការណ៍ Tiger Street Football 2025 នៅ​ទីក្រុង​កោះ​ពេជ្រ ដែល​ជា​ការ​ប្រកួត​រវាង​ក្រុមបាល់ទាត់​ដែល​បាន​ឆ្លងកាត់​ការ​ជម្រុះ​នៅ​ទូ​ទាំង​ប្រទេស​ដើម្បី​ប្រកួត​ដណ្តើម​យក​ពានរង្វាន់​ជើងឯក​ថ្នាក់​ជាតិ​។

ស្រា​បៀរ Tiger ក៏​បាន​បង្កើត Tiger Roar Zone ដែល​ជា​តំបន់​ពិសេស​សម្រាប់​អ្នកចូលរួម ដើម្បី​ទទួល​បាន​បទ​ពិសោធ​ដ៏​អស្ចារ្យ​បំផុត ដែល​អ្នកគាំទ្រ​គួរតែ​ទទួល​បាន ​។ អ្នកគាំទ្រ​គ្រប់​រូប​អាច​ចូល​ការ​ប្រកួត​តាម​រយៈ Facebook ផ្លូវការ​របស់​ស្រា​បៀរ Tiger ដើម្បី​ទទួល​បាន​សំបុត្រ Tiger Roar Zone ផង​ដែរ​ ។

នេះ​មិន​ត្រឹមតែ​ជា​ការ​ត្រលប់​មក​វិញ​នូវ​ការ​ប្រគំ​តន្ដ្រី​ដែល​អ្នកគាំទ្រ​ទន្ទឹងរង់ចាំ​ប៉ុណ្ណោះ​ទេ តែ​ជា​ការ​រួម​បញ្ចូល​គ្នា​ជាមួយ​ព្រឹត្តិការណ៍​បាល់ទាត់​ដ៏​អស្ចារ្យ​ប្រចាំឆ្នាំ​ដែល​នឹង​ធ្វើ​ឱ្យ​អ្នកគាំទ្រ​គ្រប់​រូប​ទទួល​បាន​នូវ​បទ​ពិសោធ​ដែល​មិន​អាច​បំភ្លេច​បាន​ ។

ព្រឹត្តិការណ៍​នេះ​បង្ហាញ​ពី​សារៈសំខាន់​នៃ​កិច្ចសហការ​រវាង វណ្ណ​ដា ស្រា​បៀរ Tiger និង Baramey Production ដែល​ជា​ដៃគូ​សហការ​ក្នុង​ការ​លើកតម្កើង តន្ត្រី កីឡា និង​វប្បធម៌​ជាតិ​ ។ ព្រឹត្តិការណ៍​នេះ​ជា​ការ​បើក​ទំព័រ​ថ្មី​ក្នុង​ពិភព​តន្ត្រីសម័យ​ទំនើប​នៅ​កម្ពុជា ពោល​គឺជា​ទំព័រ​ថ្មី​ដែល​អ្នកគាំទ្រ​គ្រប់​រូប​ចង់បាន ​៕ អត្ថបទសហការ