រាជធានីភ្នំពេញ ៖ ពិតជាមោទនភាព ក្នុងរយៈពេល 2 ឆ្នាំជាប់ៗគ្នា ភេសជ្ជៈប៉ូវកម្លាំង ផោវើរេម (POWARAM) ត្រូវបានទទួលស្គាល់ពីគុណភាពនិងរសជាតិកម្រិតស្តង់ដារអន្តរជាតិ ពីស្ថាប័នវាយតំលៃគុណភាពអន្តរជាតិដ៏ល្បី MONDE SELECTION ក្នុងកម្មវិធីទទួលពានរង្វាន់ប្រចាំឆ្នាំ ដែលប្រព្រឹត្តិនៅទីក្រុងប្រាកសាធារណរដ្ឋឆេក ។ ការបន្តឈ្នះមេដាយមាសពីរឆ្នាំជាប់ៗគ្នានេះ គឺជាសមិទ្ធផលដ៏អស្ចារ្យ និងជាទីមោទនដល់ប្រទេសជាតិ ដែលម៉ាកសញ្ញាភេសជ្ជៈប៉ូវកម្លាំងមួយនេះអាចប្រកួតប្រជែងជាមួយនិងម៉ាកសញ្ញាផ្សេងៗទៀតទូទាំងពិភពលោក ។
គួរបញ្ជាក់ថា មេដាយមាស Monde Selection ត្រូវបានពិនិត្យវិនិច្ឆ័យយ៉ាងម៉ត់ចត់ពីស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិ Monde Selection នេះសបញ្ជាក់ឱ្យឃើញថា ភេសជ្ជៈប៉ូវកម្លាំង ផោវើរេម គឺពិតជាមានគុណភាពនិងរសជាតិល្អឥតខ្ចោះស័ក្តិសមនិងមេដាយមាសកម្រិតពិភពលោក (Gold Medal) ដែលខ្លួនទទួលបាននេះ ។
យោងតាមគណៈកម្មការជំនាញ ភាពលេចធ្លោនៃ ភេសជ្ជៈប៉ូវកម្លាំង ផោវើរេម ផ្តល់នូវចំណាប់អារម្មណ៍ដ៏ប្លែកជាមួយនឹងរសជាតិឆ្ងាញ់ជូរអែម ឈ្ងុយក្លិនផ្លែឈើដល់ចុងច្រមុះភ្លាមៗ ហើយក្រអូបជាប់មាត់ក្រោយពិសារួច ។ ការរួមបញ្ចូលដ៏ល្អឥតខ្ចោះរវាងរសជាតិជូរអែមទាំងពីរនេះផ្តល់នូវអារម្មណ៍ និងបទពិសោធន៍ នៃរសជាតិដ៏សម្បូរបែបដែលមិនអាចបំភ្លេចបាន ។ ជាងនេះទៅទៀត ភេសជ្ជៈប៉ូវកម្លាំងផោវើរេម ផ្សំឡើងពីរូបមន្តពិសេស និងវិតាមីនជាច្រើនប្រភេទដែលជួយបង្កើន ថាមពល ស្មារតី មុខងារខួរក្បាល ដើម្បីអានុភាពឆ្ពោះទៅភាពជោគជ័យដល់អតិថិជនរបស់ខ្លួន ។
ភេសជ្ជៈប៉ូវកម្លាំង ផោវើរេម បានបេ្តជ្ញាចិត្តថានឹងបន្តអភិវឌ្ឍគុណភាពនិងរសជាតិរបស់ខ្លួនឱ្យកាន់តែល្អប្រសើរបន្ថែមទៀតដើម្បីផ្តល់ជូននូវភេសជ្ជៈ កម្រិតស្តង់ដារពិភពលោកជូនប្រជាជនកម្ពុជាទូទាំងប្រទេស ៕ អត្ថបទសហការ
FB Page: https://www.facebook.com/PowaramEnergyDrink
ចែករំលែកព័តមាននេះ