ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ ​សហការ​ជាមួយ​សាកលវិទ្យាល័យ ASSUMPTION រៀបចំ​សិក្ខាសាលា​តម្រង់​ទិស ​សិក្សា​ជំនាញ​ស្ថាបត្យកម្ម​ ដល់សិស្សានុសិស្ស

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ​០២-០៣ ខែមិថុនា ឆ្នាំ​ ២០២៥​ កន្លង​ទៅ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​ បាន​សហការ​ជាមួយ​សាកលវិទ្យាល័យ…

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ​០២-០៣ ខែមិថុនា ឆ្នាំ​ ២០២៥​ កន្លង​ទៅ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​ បាន​សហការ​ជាមួយ​សាកលវិទ្យាល័យ ASSUMPTION ប្រទេស​ថៃ ដើម្បី​រៀបចំ​សិក្ខាសាលា​មួយ​ក្រោម​ប្រធានបទ “A Glimpse of Architecture” សម្រាប់​សិស្ស​ថ្នាក់​ទី​ ១១-១២ ក្នុង​គោលបំណង​ផ្តល់​ចំណេះដឹង និង​ចែករំលែក​បទ​ពិសោធ​ក្នុង​ជំនាញ​ស្ថាបត្យកម្ម ជា​ពិសេស​សម្រាប់​សិស្ស​ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​បន្ត​ការ​សិក្សា​ផ្នែក​សំណង់ និង​ស្ថាបត្យកម្ម​នៅ​ទីនោះ ។

ក្នុង​កម្មវិធី​នេះ សិស្សានុសិស្ស​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​បាន​ទទួល​ការ​ចែករំលែក​ពី​គន្លឹះ​មួយ​ចំនួន និង​រៀន​អនុវត្ត​ដោយ​ផ្ទាល់​ធ្វើ​គម្រោង​សិក្សា​សាកល្បង និង​ទទួល​បានការ​ណែនាំ​លើ​គំនិត​ច្នៃប្រឌិត និង​ការ​សហការ​ក្រុម​ក្នុង​ការ​ធ្វើ​ការងារ​ជា​ក្រុម ចូលរួម​ពី​ជំនាញ​វិជ្ជាជីវៈ​ក្នុង​ផ្នែក​ស្ថាបត្យកម្ម និង​សំណង់​ ។

ដើម្បី​បង្កើន​សក្តានុពល និង​បើកផ្លូវ​អាជីព​ថ្មី​ៗ​សម្រាប់​យុវជន​កម្ពុជា បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប តែងតែ​យកចិត្តទុកដាក់​ក្នុង​ការ​តម្រង់​ទិស​ជំនាញ​សិក្សា និង​អាជីព​ដល់​សិស្សានុសិស្ស​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​ដៃគូ​ជាតិ និង​អន្តរជាតិ​នានា​ ៕ អត្ថបទសហការ