ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​ រៀបចំ​ពិព័រណ៍​សៀវភៅ​ដើម្បី​ជំរុញ​កុមារ និង​យុវជន​មាន​ទម្លាប់​ក្នុង​ការអាន​សៀវភៅ និង​គាំទ្រ​ស្នាដៃ​តែង​និពន្ធ

5 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ក្រុង​ច្បារមន (​ខេត្តកំពង់ស្ពឺ​) សហការ​ជាមួយ​គ្រឹះស្ថានបោះពុម្ពផ្សាយ​ជា​ច្រើន រៀបចំ​កម្មវិធី​ពិព័រណ៍​សៀវភៅ ក្រោម​ប្រធានបទ “​អាន​ដើម្បី​ក្លាយជា​អ្នកដឹកនាំ​” រយៈពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី…

រាជធានីភ្នំពេញ ៖ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ក្រុង​ច្បារមន (​ខេត្តកំពង់ស្ពឺ​) សហការ​ជាមួយ​គ្រឹះស្ថានបោះពុម្ពផ្សាយ​ជា​ច្រើន រៀបចំ​កម្មវិធី​ពិព័រណ៍​សៀវភៅ ក្រោម​ប្រធានបទ “​អាន​ដើម្បី​ក្លាយជា​អ្នកដឹកនាំ​” រយៈពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី ​៣១ ខែឧសភា ដល់​ថ្ងៃ​ទី​ ១ ខែមិថុនា ឆ្នាំ​ ២០២៥ ក្នុង​គោលបំណង​ជំរុញ​កុមារ និង​យុវជន​មាន​ទម្លាប់​ក្នុង​ការ​អាន​សៀវភៅ និង​គាំទ្រ​ស្នាដៃ​តែង​និពន្ធ​ ។

បើ​តាម​ការ​របស់​បញ្ជាក់​លោក កន ស​វុ​ណ្ណា​រ៉ា នាយករង​ផ្នែក​ទំនាក់ទំនង​សាធារណៈ​បញ្ជាក់​ថា ពិ​ព័ណ៌​សៀវភៅ​នេះ រៀបចំ​ឡើង​ដោយ​ការ​សហការ​ជាមួយ​គ្រឹះស្ថានបោះពុម្ពផ្សាយ ក្រុមហ៊ុន Sipar ក្រុមហ៊ុន Mind Book សៀវភៅ​១ សហគមន៍​១ សៀវភៅ​យុទ្ធសាស្ត្រ​នៃ​ភាព​ជា​អ្នកដឹកនាំ និង​ក្រុមហ៊ុន Next Gen ហើយ​មាន​សៀវភៅ​ដាក់​តាំង​បង្ហាញ​ជាង​១៥០០​ចំណងជើង​គ្រប់​កម្រិត ដែល​ផ្តោត​លើ​អប់រំ​ចាប់ពី​កុមារ​តូច រហូត​មនុស្ស​គ្រប់​វ័យ និង​លក់​ក្នុង​តម្លៃ​ពិសេស​ជូន​ផង​ដែរ ​។ សៀវភៅ​ទាំងនោះ មាន​បែប​ប្រលោមលោក សៀវភៅ​ទស្សនវិជ្ជា និង​ចិត្ត​វិទ្យា សៀវភៅ​សម្រាប់​កុមារ សៀវភៅ​ប្រវត្តិវិទ្យា និង​ភូមិវិទ្យា សហគ្រិនភាព សៀវភៅ​ទាក់ទង​នឹង​សាសនា និង​សិល្បៈ​ជាដើម ដែល​មាន​ជា​ភាសា​ខ្មែរ និង​អង់គ្លេស​ ។

លោក​បាន​បន្ថែម​ទៀត​ថា ការ​រៀបចំ​កម្មវិធី​ពិ​ព័ណ៌​សៀវភៅ​ឆ្នាំ​នេះ ក្រោម​ប្រធានបទ “​អាន​ដើម្បី​ក្លាយជា​អ្នកដឹកនាំ​” ដើម្បី​ជំរុញ និង​លើកទឹកចិត្ត​ដល់​កុមារ និង​យុវជន ស្រឡាញ់​សៀវភៅ ស្រឡាញ់​ការ​អាន និង​បង្កើត​ទម្លាប់​អាន​សៀវភៅ​ចាប់ពី​កុមារភាព​ឡើង​ទៅ ក៏​ដូច​ជា​ត្រៀម​ចាប់​យកចំណេះ​ដឹង ជំនាញ និង​បំ​ណិ​ន​ត្រិះ​រិះ​ពិ​ចារ​ណ​ថ្មី​ៗ​បន្ថែម​ទៀត​។ លើស​ពី​នេះ កម្មវិធី​នេះ​នឹង​ជួយ​លើកទឹកចិត្ត និង​ជំរុញ​ការ​តាក់តែង​និពន្ធ​សៀវភៅ​ថ្មី​ៗ ដែល​ឆ្លើយ​តប​នឹង​តថភាព​ជាក់ស្តែង​សង្គម និង​ផ្តល់​នូវ​ពុទ្ធិ​កាន់តែ​ទូលំទូលាយ​ទៅ​ដល់​អ្នក​អាន​ ។

សូម​ជម្រាប​ថា នៅ​ក្នុង​ពិ​ព័ណ៌​សៀវភៅ​នេះ អ្នកចូលរួម​បាន​ទទួល​ការ​ចែករំលែក​អំពី​សារៈសំខាន់​អំពី​ការ​អាន​ពី​វាគ្មិន និង​ឈ្វេងយល់​ពី​លក្ខៈ​សម្បត្តិ​នៃ​ភាព​ជា​អ្នកដឹកនាំ ការ​បញ្ចុះតម្លៃ​ពិសេស​សម្រាប់​ការ​ជាវ​សៀវភៅ ល្បែង​កម្សាន្ត​នានា​និង​ចែក​កាដូ FREE និង​មានឱកាស​ទទួល​បាន​អាហារូបករណ៍​រហូត​ដល់​១០០%​ពី​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​ផង​ដែរ​ ៕ អត្ថបទសហការ