ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បរិច្ចាគ​ថវិកា​ចំនួន ១១១,១១១,១១១ រៀល ជូន​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ ដើម្បី​គាំទ្រ​យុទ្ធនាការ «១​ម៉ឺន​រៀល ១​ម៉ឺន​នាក់​»

5 ថ្ងៃ មុន

​រាជធានីភ្នំពេញ​ ៖ ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ និង​លោក​ជំទាវ រួម​ទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​១…

​រាជធានីភ្នំពេញ​ ៖ ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ និង​លោក​ជំទាវ រួម​ទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២៥ ​នេះ បាន​បរិច្ចាគ​ថវិកា​ចំនួន ១១១,១១១,១១១ រៀល ជូន​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ដើម្បី​គាំទ្រ​យុទ្ធនាការ «១​ម៉ឺន​រៀល ១​ម៉ឺន​នាក់​» ដែល​ផ្ដួចផ្ដើម និង​ដឹកនាំ​ដោយ​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ប្រធានកិត្តិយស​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ​។

សូម​បញ្ជាក់​ថា យុទ្ធនាការ «១​ម៉ឺន​រៀល ១​ម៉ឺន​នាក់​» ដែល​មាន​រយៈពេល​ពេញ ១​ខែមិថុនា​នេះ គឺជា​គំនិត​ផ្តួចផ្តើម​ដោយ​លោក​ជំទាវ​បណ្ឌិត ពេជ្រ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ប្រធានកិត្តិយស​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ដែល​មាន​គោលបំណង​ជំរុញ​ចលនា​កៀរគរ​ថវិកា​សប្បុរសធម៌ ឱ្យ​កាន់តែ​ផុសផុល និង​សកម្ម​បន្ថែម​ទៀត ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​ក្នុង​មហា​ចលនា​មនុស្សធម៌​របស់​ជាតិ និង​ក្នុង​ស្មារតី “​ខែ្ម​រ​ជួយ​ខ្មែរ​” ដើម្បី​រួម​គ្នា​គឺ​នាំ​ក្តី​សង្ឃឹម និង​ភាព​ញញឹម​ដល់​ទារក និង​កុមារ​ដែល​ត្រូវការ​សេវា​ពិនិត្យ និង​ព្យាបាល នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ដោយ​ឥត​គិតថ្លៃ ប្រកបដោយ​គុណភាព និង​មិន​មានការ​រើសអើង​ ។

ជាមួយ​គ្នា​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សូម​អំពាវនាវ និង​លើកទឹកចិត្ត​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស​ដែល​មាន​បំណង​ចូលរួម​នាំ​ក្ដី​សង្ឃឹម និង​ភាព​ញញឹម​ដល់​ទារក និង​កុមារ​ដែល​ជា​អនាគត​ដ៏​ភ្លឺស្វាង​របស់​កម្ពុជា សូម​ជួយ​ផ្សព្វផ្សាយ​អំពី​យុទ្ធនាការ​នេះ​តាម​មធ្យោបាយ​រៀង​ៗ​ខ្លួន និង​ចូលរួម​បរិច្ចាគ​ឱ្យ​បាន​ទូលំទូលាយ​បន្ថែម​ទៀត ​៕ អត្ថបទសហការ