ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ 350 ឆ្នាំ មកពីចក្រភពអង់គ្លេស

4 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ (RGSPP) បានប្រារព្ធកម្មវិធី Open Day…

រាជធានីភ្នំពេញ ៖ រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ (RGSPP) បានប្រារព្ធកម្មវិធី Open Day យ៉ាងអធឹកអធមនៅទីតាំងអាគារផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី ៣១ ខែឧសភា ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសសំខាន់ៗ មាតាបិតា និងអាណាព្យាបាលសិស្សជាច្រើនរូប ។ ក្រៅពីការទស្សនាអាគារសិក្សា រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ បានបង្កើតនូវសកម្មភាព និងទស្សនីយភាព ពិសេសៗ និងសប្បាយៗដើម្បីបង្កើនចំណេះដឹងជាច្រើន ជូនសិស្សានុសិស្សលេងកម្សាន្ត និងសិក្សាស្វែងយល់ ។

RGSPP ផ្តល់ជូននូវកម្មវិធីសិក្សាច្រើនកម្រិតថ្នាក់ចាប់ពីមត្តេយ្យសិក្សា ដល់ថ្នាក់វិទ្យាល័យ ដែលទទួលសិស្សចាប់ពីអាយុ 2 ឆ្នាំដល់ 18 ឆ្នាំ ព្រមទាំងមានសាខាជាច្រើននៅជុំវិញពិភពលោក ដែលអនុញ្ញាតឱ្យសិស្សមានឱកាសសម្រាប់កម្មវិធីផ្លាស់ប្តូរការសិក្សាអន្តរជាតិ ដើម្បីពង្រីកទស្សនវិស័យ និងផ្នត់គំនិតពិភពលោករបស់ពួកគេ ។

យ៉ាងណាទៀតសោត​ RGSPP បានពាំនាំនូវកម្មវិធីសិក្សារបស់ចក្រភពអង់គ្លេស មកកាន់កម្ពុជា ដែលបានឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នារវាងកម្ពុជា និងចក្រភពអង់គ្លេស ក្នុងការបង្កើនគុណភាពអប់រំ ជាពិសេសផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងប្រទេសកម្ពុជា ទទួលបានកម្មវិធីសិក្សា និងសញ្ញាបត្រដែលត្រូវបានទទួលស្គាល់កម្រិតអន្តរជាតិ ។ ចំពោះការរៀបចំថ្នាក់រៀន និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសាលារៀន ប្រកបដោយគុណភាព ផាសុកភាព និងវិជ្ជាជីវៈខ្ពស់ រួមជាមួយធនធានបុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ ដែលមានក្រមសីលធម៌វិជ្ជាជីវៈ គរុកោសល្យ និងបទពិសោធខ្ពស់ ក្នុងការបង្រៀនផ្សារភ្ជាប់នឹងបទពិសោធជាក់ស្តែង ទាំងនៅក្នុងថ្នាក់ និងក្រៅថ្នាក់ ដែលធ្វើឱ្យសិស្សានុសិស្ស មានការងាយយល់ ចងចាំបានល្អ និងមានភាពច្នៃប្រឌិតខ្ពស់ ។

បន្ថែមលើនេះ RGSPP បានបញ្ចូលកម្មវិធីការបណ្ដុះបណ្ដាលបំណិនទន់ ដែលជួយឱ្យសិស្សានុសិស្សមានសមត្ថភាពនៅក្នុងការធ្វើការងារជាក្រុម ការទំនាក់ទំនង បំណិនសង្គម បំណិនផ្នែកបច្ចេកវិទ្យា សិល្បៈវប្បធម៌ ការត្រិះរិះពិចារណា គំនិតផ្ដួចផ្ដើមថ្មីៗ និងភាពចម្រុះនៃទេពកោសល្យរបស់សិស្ស ដើម្បីជួយឱ្យពួកគេអាចស្វែងរកឃើញ និងបណ្តុះសក្តានុពលរបស់ខ្លួនបានពេញលេញ ជាពិសេសប្រើប្រាស់ចំណេះដឹងដែលបានរៀនពីថ្នាក់រៀនផ្សារភ្ជាប់ដោះស្រាយបញ្ហាដែលជួបប្រទះរាល់ថ្ងៃនៅក្នុងសង្គមខាងក្រៅ ។

RGSPP សូមថ្លែងអំណរគុណដល់ មាតា​បិតា និងអាណាព្យាបាលទាំងអស់ ដែលបានផ្តល់វត្តមានក្នុងការចូលរួមកម្មវិធី Open Day នេះ យ៉ាងច្រើនកុះករ ។ ពួកយើងនឹងប្តេជ្ញាចិត្តយ៉ាងមោះមុត ខិតខំប្រឹងប្រែងលើកកម្ពស់វិស័យអប់រំ និងអភិវឌ្ឍធនធានមនុស្ស តាមស្តង់ដាអន្តរជាតិ ដែលរួមបញ្ចូលនូវឧត្តមភាពដ៏បវរ នៃប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេសរួមជាមួយនឹងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ។

សាលារៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ  (RGSPP) នៅបន្តបើកទទួលចុះឈ្មោះសម្រាប់កម្រិតថ្នាក់មួយចំនួនតែប៉ុណ្ណោះ ហើយនឹងបើកឲ្យចូលរៀនជាផ្លូវការនៅខែសីហា ក្នុងឆ្នាំ​ ២០២៥ នាពេលខាងមុខនេះ ។ ខាងសាលាក៏មានផ្តល់ជូននូវអាហាររូបករណ៍ជាច្រើនដល់សិស្សដែលមានសមត្ថភាព ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 069 200 339 / 099 200 339 / 023 99 8000 ឬ អ៉ីមែល admissions@reigategrammar-pp.edu.kh

សាលារៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ  (RGSPP) មានទីតាំលើផ្លូវជាសុផារ៉ាលេខ ៥៩៨ ភូមិ ៤ សង្កាត់ច្រាំងចម្រេះ ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ទល់មុខផ្សារទំនើបជីម៉ុង 598) ។

វេបសាយ ៖ www.reigategrammar-pp.edu.kh អត្ថបទសហការ