ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ឃួ​ង ស្រេង និង​ឯកឧត្តម ម៉ប់ សា​រិ​ន ផ្ញើ​លិខិត​រំលែក​ទុក្ខ​ជូន​ក្រុម​គ្រួសារ​នៃ​សព ព្រឹន្ទបាលឯក សួន រ៉ោ​ន ដែល​បាន​ពលី​ជីវិត​នៅស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ​ ៖ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ និង​ឯកឧត្តម ម៉ប់ សា​រិ​ន…

រាជធានី​ភ្នំពេញ​ ៖ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ និង​ឯកឧត្តម ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ ព្រមទាំង​មន្ដ្រីរាជការ​ទាំងអស់ ផ្ញើ​លិខិត​ចូលរួម​រំលែក​មរណទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​សព​ព្រឹន្ទបាលឯក សួន រ៉ោ​ន ចំពោះ​មរណភាព​ព្រឹន្ទបាលឯក សួន រ៉ោ​ន ដោយហេតុ​ការណ៍​ប៉ះទង្គិច​គ្នា​រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ នៅ​ព្រំដែន​តំបន់​មុំ​បី ស្ថិត​ក្នុង​ខេត្តព្រះវិហារ នា​ព្រឹក​ថ្ងៃ​ទី ​២៨ ខែឧសភា ឆ្នាំ ​២០២៥​ ។

នៅ​ក្នុង​លិខិត​រំលែក​មរណទុក្ខ​បាន​សរសេរ​ថា​ ៖ ក្នុង​វេលា​ដ៏​ក្រៀមក្រំ​នេះ យើងខ្ញុំ​ទាំងអស់​គ្នា សូម​សម្តែង​នូវ​សមាន​ទុក្ខ​ដ៏​ធំធេង និង​សោក​ស្តាយស្រណោះ អាឡោះអាល័យ​ជាទី​បំផុត​ជាមួយ​គ្រួសារ​យោធិន​ពលី ព្រោះ​ការ​បាត់បង់​នេះ គឺជា​ការ​បាត់បង់​នាយទាហានរង ដ៏​ឆ្នើម​មួយ​រូប ដែល​បាន​ធ្វើ​ពលិកម្ម​បូជា​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ​ជាទី​ស្នេហា ពិសេស​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី កសាង​សុខ​សន្តិភាព ស្ថិរភាព​សង្គម និង​ក្នុង​ការ​បម្រើ​ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់​កាលៈទេសៈ រួមសុខទុក្ខ​ជាមួយ​ប្រជាជន​កម្ពុជា​រហូត ដល់​ថ្ងៃ​អវសាន​ជីវិត​ ។

យើងខ្ញុំ​ទាំងអស់​គ្នា សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​សព​ព្រឹន្ទបាលឯក សួន រ៉ោ​ន សូម​ឆាប់​បាន​ចាប់កំណើត​ក្នុង​សុគតិភព​គ្រប់​ៗ​ជាតិ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​ ៕ អត្ថបទសហការ