ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សមិទ្ធផល​កូន​ខ្មែរ​ ! ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ចេញដំណើរ​ទៅ​ទទួលមេដាយមាស និង​មាស​កំពូល​បន្ថែម ពី Monde Selection

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ជា​ក្រុមហ៊ុន​បង្កើត​ឡើង​ដោយ​សហគ្រិន​ខ្មែរ ខ្មែរ ប៊ែ​វើ​រី​ជី​ស បន្ត​សាង​ស្នាដៃ​លើ​ឆាក​អន្តរជាតិ ដោយ​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​ជិត ២០ រូប មក​ពី​ផ្នែក​ផ្សេង​ៗ…

រាជធានីភ្នំពេញ​ ៖ ជា​ក្រុមហ៊ុន​បង្កើត​ឡើង​ដោយ​សហគ្រិន​ខ្មែរ ខ្មែរ ប៊ែ​វើ​រី​ជី​ស បន្ត​សាង​ស្នាដៃ​លើ​ឆាក​អន្តរជាតិ ដោយ​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​ជិត ២០ រូប មក​ពី​ផ្នែក​ផ្សេង​ៗ បាន​រួម​ដំណើរ​ទៅ​ប្រទេស​ក្នុង​សហគមន៍​អឺ​រ៉ុ​ប ដើម្បី​ទទួលយក​មេដាយមាស និង មាស​កំពូល (Gold and Grand Gold Awards) ពី​ស្ថាប័ន​វាយតម្លៃ​លើ​គុណភាព​ពិភពលោក Monde Selection​ ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស នឹង​មាន​ជំនួប​ជាមួយ​ដៃគូ​សហ​ការណ៍​នៅ​សហគមន៍​អឺ​រ៉ុ​ប​ផ្ទាល់ ដែល​សុទ្ធសឹងតែ​ជា​ក្រុមហ៊ុន​ធំ​ៗ​លំដាប់​ពិភពលោក ឈរជើង​ជា​យូរ​ឆ្នាំ​លើ​ឆាក​អន្តរជាតិ ក្នុង​ការ​ផ្គត់ផ្គង់​ផ្កា​ហឹប​សម្រាប់​ឧស្សាហកម្ម​ផលិត​ស្រា​បៀរ ក៏​ដូច​ជា​ជំនាញ​លើ​បច្ចេកទេស និង​គ្រឿងផ្សំ​លើ​រសជាតិ​ភេសជ្ជៈ​ផង​ដែរ​ ។

ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ផ្សេង​ៗ​នៅ​ទ្វីប​អឺ​រ៉ុ​ប​លើក​នេះ មិន​ត្រឹមតែ​ទៅ​ទទួល​ស្នាដៃ​ថ្មី​របស់​ខ្មែរ និង​ពង្រឹង​ភាព​ស៊ីសង្វាក់​ជាមួយ​ដៃគូ​អាជីវកម្ម​ក្រៅប្រទេស​នោះ​ទេ តែ​ក៏​ជា​ឱកាស​ដ៏​ល្អ​មួយ សម្រាប់​ឱ្យ​បុគ្គលិក​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​យល់​ដឹង​ច្បាស់​ពី​ដំណើរការ​ផលិត និង​ផ្គត់ផ្គង់​វត្ថុធាតុដើម​នានា ពី​ដៃគូ​ក្រៅប្រទេស ក៏​ដូច​ជា​ចាប់​យក​បទ​ពិសោធន៍​ថ្មី​ៗ ពី​គ្រប់​ប្រទេស​អភិវឌ្ឍន៍ ដើម្បី​ពង្រឹងសមត្ថភាព​ស្តង់ដា​របស់​ក្រុមហ៊ុន​ខ្មែរ ឱ្យ​កាន់តែ​ខ្លាំង ​៕ អត្ថបទសហការ