ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន មីតស៊ូ​ប៊ី​ស៊ី អេ​ឡិច​ទ្រី​ក ចាប់ផ្ដើម​បើកជា​ផ្លូវការសាខា​ក្រុមហ៊ុន​ប្រចាំ​កម្ពុជា និងការិយាល័យ​តំណាង​ពាណិជ្ជកម្ម​នៅ​ភ្នំពេញ

1 ថ្ងៃ មុន

​រាជធានីភ្នំពេញ​, ថ្ងៃ​ទី ២០ ខែឧសភា ឆ្នាំ ២០២៥ ៖ ពិធី​បើក​សាខា​ក្រុមហ៊ុន​បរទេស មី​តស៊ូ​បី​ស៊ី អេ​លី​វេ​ធ័​រ…

​រាជធានីភ្នំពេញ​, ថ្ងៃ​ទី ២០ ខែឧសភា ឆ្នាំ ២០២៥ ៖ ពិធី​បើក​សាខា​ក្រុមហ៊ុន​បរទេស មី​តស៊ូ​បី​ស៊ី អេ​លី​វេ​ធ័​រ (​ថៃ​លែ​ន​ដ៏​) ខម​ភេ​នី លី​មី​ធី​ត និងការិយាល័យ​តំណាង​ពាណិជ្ជកម្ម​បរទេស មីតស៊ូ​ប៊ី​ស៊ី អេ​ឡិច​ទ្រី​ក អេ​ស៊ា បាន​ប្រារព្ធ​យ៉ាង​អធិកអធម ​នៅ​សណ្ឋាគារ Sofitel រាជធានី​ភ្នំពេញ​ ។

ព្រឹ​ត្ត​ការណ៍​ដ៍​អស្ចារ្យ​មួយ​នេះ គឺ​មានការ​ចូលរួម​ដោយ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា, អ្នកឧកញ៉ា លី ឃុន​ថៃ ទីប្រឹក្សា​ផ្ទាល់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន​សមាគម​សហព័ន្ធ​អ្នក​វិនិយោគ​កម្ពុជា និង​ប្រធាន​ក្រុមប្រឹក្សា​នៃ​ក្រុមហ៊ុន Alpha Group (​អាល់​ហ្វា​គ្រុប​), លោក តេ វង្ស​ឆាយ អគ្គនាយក​ក្រុមហ៊ុន Y Chhe Group, លោក ITO Toshimitsu ប្រធាន​តំណាង​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក នៃ​ក្រុមហ៊ុន​បរទេស Mitsubishi Electric Corporation និង​អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន​បរទេស មីតស៊ូ​ប៊ី​ស៊ី អេ​ឡិច​ទ្រី​ក អេ​ស៊ា ប្រចាំ​ប្រទេស​សិង្ហ​បុរី, លោក YAMASHITA Jiro អនុប្រធាន​ប្រតិបត្តិ​សាជីវកម្ម Global Business Group នៃ​ក្រុមហ៊ុន​បរទេស Mitsubishi Electric Building Solutions Corporation, លោក KAWABATA Katsuya អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន​បរទេស មី​តស៊ូ​បី​ស៊ី អេ​លី​វេ​ធ័​រ (​ថៃ​លែ​ន​ដ៏​) ខម​ភេ​នី លី​មី​ធី​ត និង​អគ្គនាយក​សាខា​ក្រុមហ៊ុន​បរទេស មី​តស៊ូ​បី​ស៊ី អេ​លី​វេ​ធ័​រ (​ថៃ​លែ​ន​ដ៏​) ខម​ភេ​នី លី​មី​ធី​ត ប្រចាំ​ប្រទេស​កម្ពុជា រួម​ជាមួយ​ភ្ញៀវ​កិត្តិយស​ជា​ច្រើន និង​ដៃគូ​សហការ​សំខាន់​ៗ​ក្នុង​វិស័យ​ជា​ច្រើន​បាន​ចូលរួម​សកម្ម​ក្នុង​ពិធី​មួយ​នេះ​ ។

ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ។

យ៉ាងណាមិញ ព្រឹត្តិការណ៍​នេះ​ជា​សញ្ញា​សម្គាល់ថា ក្រុមហ៊ុន Mitsubishi Electric (​មីតស៊ូ​ប៊ី​ស៊ី អេ​ឡិច​ទ្រី​ក​) ដែល​មាន​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​ប្រមាណ ៥០០០ ពាន់​លាន​យ៉េន (​ស្មើរ​ប្រមាណ ៣៣ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​) និង​ជា​អ្នកដឹកនាំ​ផ្នែក​បច្ចេកវិទ្យា​ម៉ាស៊ីន​អគ្គិសនី និង​អេ​ឡិច​ត្រូ​និ​ច​ឈានមុខ​គេ​លំដាប់​ពិភពលោក បាន​បង្កើត​មូលដ្ឋាន​យុទ្ធសាស្ត្រ​ថ្មី​មួយ​នៅ​ប្រទេស​កម្ពុជា ហើយ​ចំពោះ​ការ​ចូល​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​នេះ នឹង​ផ្តល់​ឥទ្ធិពល ដើម្បី​ជួយ​បង្កើត​ទិស​ដៅ​ថ្មី​សម្រាប់​ឧស្សាហកម្ម​ម៉ាស៊ីនត្រជាក់ ជណ្តើរយន្ត និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ផ្សេង​ៗ​ទៀត​នៅ​ប្រទេស​កម្ពុជា​ ។

ថ្លែង​ឱ្យ​ដឹង​នៅ​ក្នុង​ពិធី​បើក​ជា​ផ្លូវការ សាខា​ក្រុមហ៊ុន​បរទេស មី​តស៊ូ​បី​ស៊ី អេ​លី​វេ​ធ័​រ (​ថៃ​លែ​ន​ដ៏​) ខម​ភេ​នី លី​មី​ធី​ត និង ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​បរទេស មីតស៊ូ​ប៊ី​ស៊ី អេ​ឡិច​ទ្រី​ក អេ​ស៊ា លោក ITO Toshimitsu បាន​ថ្លែង​ថា ក្រុមហ៊ុន Mitsubishi Electric (​មីតស៊ូ​ប៊ី​ស៊ី អេ​ឡិច​ទ្រី​ក​) ជា​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន​អគ្គិសនី និង​អេ​ឡិច​ត្រូ​និ​ច​ពហុមុខ​ងារ រួម​មាន​សេ​មី​ខុ​ង​ដាក់​ទ័​រ គ្រឿង​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​គេហដ្ឋាន សម្រាប់​អគារ ឧបករណ៍​ឧស្សាហកម្ម និង​ប្រព័ន្ធ​អវកាស​ផង​ដែរ ​។ ក្នុង​នោះ តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក មាន​តួនាទី​សំខាន់​ណាស់ ទាំង​ធនធានមនុស្ស និង​ចំណូល​សរុប ដែល​ជា​ជម្រើស​សម​ស្រប​សម្រាប់​ការ​ពង្រីក​អាជីវកម្ម​សកល​របស់​ក្រុមហ៊ុន​ទាំងមូល ​។

លោក ITO Toshimitsu ប្រធាន​តំណាង​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក នៃ​ក្រុមហ៊ុន​បរទេស Mitsubishi Electric Corporation និង​អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន​បរទេស មី​តស៊ូ​ប៊ី​ស៊ី អេ​ឡិច​ទ្រី​ក អេ​ស៊ា ប្រចាំ​ប្រទេស​សិង្ហ​បុរី ។

លោក​បាន​ចង្អុលបង្ហាញ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុមហ៊ុន​បាន​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ដៃគូ​ក្នុងស្រុក​ដ៏​ល្អ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់ អាជីវកម្ម​ជណ្តើរយន្ត និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ផ្សេង​ៗ​ទៀត បាន​នឹង​កំពុង​អភិវឌ្ឍ​យ៉ាង​រលូន​ ។ បច្ចុប្បន្នផលិតផល​របស់​ក្រុមហ៊ុន​បាន​ទទួល​ការ​ទទួលស្គាល់ និង​ការ​ទុក​ចិត្តជា​បណ្តើរ​ៗ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​ ។

លោក​បាន​បន្ថែម​ថា ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​សិក្សា​ប្រជាសាស្ត្រ ដោយ​មាន​សង្គម​ស្ថិរភាព និង​កំណើនសេដ្ឋកិច្ច​ក្នុងស្រុក​មាន​ស្ថិរភាព​ ។ លើស​ពី​នេះ ការ​រំពឹង​ទុក​របស់​ប្រជាជន​ចំពោះ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​លើកកម្ពស់​គុណភាព​ជីវិត​កាន់តែ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ។

លោក​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​ ៖ “​យើង​មាន​កិត្តិយស​ក្នុង​ការ​រៀបចំ​ពិធី​សម្ពោធ​រួម​គ្នា​នេះ ដើម្បី​ធ្វើ​ជា​សាក្សី​នៃ​ស្ថាប័ន​ថ្មី​ទាំង​ពីរ ដែល​ជា​និមិត្តរូប​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន Mitsubishi Electric (​មី​តស៊ូ​ប៊ី​ស៊ី អេ​ឡិច​ទ្រី​ក​) ក្នុង​ការ​ពង្រឹង​ឫសគល់​របស់​ខ្លួន​ឱ្យ​កាន់តែ​ស៊ីជម្រៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​បរទេស មី​តស៊ូ​ប៊ី​ស៊ី អេ​ឡិច​ទ្រី​ក អេ​ស៊ា និងសាខា​ក្រុមហ៊ុន​បរទេស មី​តស៊ូ​បី​ស៊ី អេ​លី​វេ​ធ័​រ (​ថៃ​លែ​ន​ដ៏​) ខម​ភេ​នី លី​មី​ធី​ត​ ។

លោក KAWABATA Ktsuya បាន​ណែនាំ​អំពី​ផែនការ​យុទ្ធសាស្ត្រ​អាជីវកម្ម​ក្នុងស្រុក​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ ។ លោក​បាន​មាន​ប្រសាសន៍​ថា ពិធី​នេះ​មិន​ត្រឹមតែ​ជា​ការ​កត់​សម្គាល់ការ​សម្ពោធ​ស្ថាប័ន​ថ្មី​ទាំង​ពីរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​ក្រុមហ៊ុន Mitsubishi Electric (​មី​តស៊ូ​ប៊ី​ស៊ី អេ​ឡិច​ទ្រី​ក​) និង​ការ​អភិវឌ្ឍន៍​រយៈពេល​វែង​នៅ​ប្រទេស​កម្ពុជា និង​លើកកម្ពស់​ពេញលេញ​នូវ​ការ​អភិវឌ្ឍន៍​សង្គម និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ។

លោក KAWABATA Katsuya អគ្គនាយក​សាខា​ក្រុមហ៊ុន​បរទេស មី​តស៊ូ​បី​ស៊ី អេ​លី​វេ​ធ័​រ (​ថៃ​លែ​ន​ដ៏​) ខម​ភេ​នី លី​មី​ធី​ត ប្រចាំ​ប្រទេស​កម្ពុជា ។

លោក​បាន​អះអាង​ថា ក្រុមការងារ​សាខា​កម្ពុជា​នឹង​រក្សា​នូវ​អាកប្បកិរិយា​ស្មោះត្រង់ និង​យកចិត្តទុកដាក់ ហើយ​បន្ត​ផ្តល់​នូវ​ផលិតផល និង​សេវាកម្ម​ប្រកបដោយ​សុវត្ថិភាព ទំនុកចិត្ត និង​គុណភាព​ខ្ពស់​ដល់​អាជីវកម្ម និង​ប្រជាជន​កម្ពុជា​តាម​រយៈ​ការ​កសាង​ភាព​ជា​ដៃគូ​ដ៏​រឹង​មាំ ​។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន Mitsubishi Electric (​មី​តស៊ូ​ប៊ី​ស៊ី អេ​ឡិច​ទ្រី​ក​) ជា​ម៉ាក​យីហោ​ឈានមុខ​គេ​របស់​ពិភពលោក​ក្នុង​ការ​ផលិត និង​ផ្ដល់​ជូន​ផលិតផល​ប្រព័ន្ធ​អគ្គិសនី និង​អេ​ឡិច​ត្រូ​និ​ច ​។ ចាប់តាំងពី​ការ​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩២១ ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ការ​ធ្វើ​កំណែទម្រង់​បច្ចេកវិទ្យា និង​ផលិតផល​របស់​ប្រទេស​ជប៉ុន ហើយ​បាន​បង្កើត​សាខា និង​រោងចក្រ​នៅ​ទីតាំង​ជា​ច្រើន​ក្នុង​ពិភពលោក​ ។ ផលិតផល និង​ប្រព័ន្ធ​ទាំងអស់​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ក្នុង​វិស័យ​ពាណិជ្ជកម្ម អគារ គេហដ្ឋាន និង​កម្មវិធី​ជា​ច្រើន ​។

យ៉ាងនេះ​ក្ដី ការ​ចូល​ទៅ​ក្នុង​ទីផ្សារ​កម្ពុជា និង​ឡាវ គឺជា​យុទ្ធសាស្ត្រ​ស្នូល​របស់​ក្រុមហ៊ុន Mitsubishi Electric (​មីតស៊ូ​ប៊ី​ស៊ី អេ​ឡិច​ទ្រី​ក​) ដើម្បី​ពង្រីក​នៅ​ក្នុង​តំបន់​មេគង្គ​។ សាខា​កម្ពុជា​នឹង​យក​គំរូ “​ស្តង់ដារ​សកល + ប្រតិបត្តិការ​ក្នុងស្រុក​” ដើម្បី​កែ​លម្អ​ល្បឿន​ឆ្លើយ​តប​សេវាកម្ម កាត់​បន្ថយ​វដ្ត​នៃ​ការ​ចែកចាយ​ផលិតផល និង​ធានា​គុណភាព​សេវាកម្ម​ ៕ អត្ថបទសហការ