ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

៦ វិធី​ជួយ​កូន​អ្នក​កសាង​ទំនុកចិត្ត​តាម​រយៈ​កីឡា

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ទំនុកចិត្ត គឺជា​សមត្ថភាព​ក្នុង​ការ​ពឹងផ្អែក​លើ​ជំនាញ និង​ភាព​ខ្លាំង​របស់​ខ្លួន ដើម្បី​យកឈ្នះ​លើ​បញ្ហា​ប្រឈម ។ សម្រាប់​យុវជន កីឡា​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​ទំនុកចិត្ត ដោយសារ​វា​ផ្តល់​ឱកាស​ដល់​កូន​របស់​អ្នក…

រាជធានី​ភ្នំពេញ ៖ ទំនុកចិត្ត គឺជា​សមត្ថភាព​ក្នុង​ការ​ពឹងផ្អែក​លើ​ជំនាញ និង​ភាព​ខ្លាំង​របស់​ខ្លួន ដើម្បី​យកឈ្នះ​លើ​បញ្ហា​ប្រឈម ។ សម្រាប់​យុវជន កីឡា​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​ទំនុកចិត្ត ដោយសារ​វា​ផ្តល់​ឱកាស​ដល់​កូន​របស់​អ្នក ដើម្បី​ជម្នះ​បញ្ហា​ប្រឈម​ថ្មី​ៗ និង​អភិវឌ្ឍ​ជំនាញ​ផ្សេង​ៗ​ថែម​ទៀត ។ គ្រូបង្វឹក និង​ឪពុក​ម្តាយ​មិន​អាច​ធ្វើ​ឱ្យ​កូន​វ័យក្មេង​មាន​ទំនុកចិត្ត​នោះ​ទេ ប៉ុន្តែ​មាន​ជំហាន​សំខាន់​ៗ​មួយ​ចំនួន​ដែល​អ្នក​អាច​ធ្វើ ដើម្បី​ជួយ​កុមារ​អភិវឌ្ឍ​ទំនុកចិត្ត​របស់​ពួក​គេ​ផ្ទាល់ ។

១. សរសើរ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កូន ៖ ម្ចាស់​ជើងឯក តែង​ជឿជាក់​លើ​ខ្លួនឯង ប៉ុន្តែ​អ្នកជា​ឪពុក​ម្តាយ​ត្រូវ​ជឿជាក់​លើ​ពួក​គេ​ជា​មុន ។ ការ​សរសើរ​លើ​ការ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​របស់​កូន​អាច​ផ្តល់​ឱ្យ​កុមារ​នូវ​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​ដើម្បី​ជឿជាក់​លើ​ខ្លួនឯង ។ អ្នក​មិន​អាច​គ្រប់គ្រង​លទ្ធផល​ឈ្នះ ចាញ់ ប៉ុន្តែ​អ្នក​អាច​គ្រប់គ្រង​ពី​របៀប​ដែល​អ្នក​ហ្វឹកហាត់ និង​លេង​បាន ។ មុន​ពេល​ក្មេង​ៗ​អាច​មាន​ជំនាញ ឬ​ផ្នត់គំនិត​ដើម្បី​ឈ្នះ ពួក​គេ​អាច​ជឿជាក់​លើ​សមត្ថភាព​របស់​ខ្លួនឯង​ក្នុង​ការ​ហ្វឹកហាត់ ការ​រៀន និង​កែ​លម្អ ។

២. បង្កើត​ឱកាស​បន្ថែម​សម្រាប់​ភាព​ជោគជ័យ ៖ ទំនុក​ចិត្តនឹង​កើតឡើង​នៅ​ពេល​កូន​សម្រេច​បាន​គោលដៅ និង​ជម្នះ​ឧបសគ្គ​នានា ។ មាតាបិតា និង​គ្រូបង្វឹក​អាច​បង្កើត​កិច្ចការ​ដ៏​លំបាក​ជា​បន្តបន្ទាប់ ដូច្នេះ​កូន​អ្នក​នឹង​ទទួល​បាន​ភាព​ជោគជ័យ​ជា​បន្តបន្ទាប់​ដូច​គ្នា ។

៣. លើកទឹកចិត្ត​លើ​មោទនភាព ៖ ការ​ដាក់ខ្លួន​ជា​រឿង​ល្អ​ម្យ៉ាង ប៉ុន្តែ​ត្រូវ​បង្រៀន​កូន​ឱ្យ​ចេះ​មាន​មោទនភាព ចំពោះ​អ្វី​ដែល​ពួក​គេ​បាន​សម្រេច ។ ឱ្យ​កូន​បង្ហាញ​ពី​មោទនភាព​លើ​ខ្លួនឯង​ដោយ​មិន​អួតអាង ឬ​មើលងាយ​តួនាទី​អ្នក​ដទៃ​ដែល​បាន​លេង​ជាមួយ​ពួក​គេ ។

៤. រក្សា​ការ​រំពឹង​ទុក​សម​ហេតុផល ៖ ទំនុកចិត្ត គឺជា​តុល្យភាព​រវាង​ជំនឿ និង​ការ​ភ័យ​ខ្លាច ។ ប្រសិនបើ​អ្នក​ដាក់​ការ​រំពឹង​ទុក​ខ្ពស់​ពេក​កូន​ទំនងជា​ខ្លាច​ការ​បរាជ័យ ។ ដូច្នេះ​ការ​រំពឹង​ទុក​គួរតែ​ជា​បញ្ហា​ប្រឈម ប៉ុន្តែ​ពួក​គេ​អាច​ទៅ​ដល់ ឬ​អាច​សម្រេច​បាន ។

៥. ទំនាក់ទំនង ៖ នៅ​ពេល​កូន​ជួប​ប្រទះ​នឹង​ការ​ភ័យ​ខ្លាច និង​ការ​សង្ស័យ​លើ​ខ្លួនឯង អ្នក​គឺជា​ធនធាន​ដ៏​អស្ចារ្យ ។ កុមារ​កាន់តែ​មាន​ផាសុកភាព និង​កាន់តែ​ជឿជាក់​លើ​ឪពុក​ម្តាយ ពួក​គេ​នឹង​កាន់តែ​ឆាប់​និយាយ​អំពី​ការ​ភ័យ​ខ្លាច និង​ការ​សង្ស័យ​របស់​ពួក​គេ ។

៦. បង្រៀន​កូន​ឱ្យ​បង្វែរ​គំនិត​អវិជ្ជមាន​ទៅ​ជា​វិជ្ជមាន ៖ ក្មេង​ហាត់​កីឡា​ទាំងអស់​តែង​ជួប​ប្រទះ​ការ​សង្ស័យ​លើ​ខ្លួនឯង សូ​ម្បី​តែ​ជើងឯក​ក៏​ដោយ ។ ចំណុច​សំខាន់ គឺ​កំណត់​អត្តសញ្ញាណ​គំនិត​ទាំងនោះ ហើយ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​វិញ ។ ឧទាហរណ៍ ជំនួស​ឱ្យ​ការ​គិត​ថា ខ្ញុំ​មិន​អាច ពួក​គេ​អាច​គិត​ថា បាទ ខ្ញុំ​អាច ប្រសិនបើ​ខ្ញុំ​គ្រាន់តែ​បន្ត​ហ្វឹកហាត់​វា ៕ ប្រភព ៖ truesport

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ២៨ ខែមេសា ឆ្នាំ ២០២៥ ។ សាលារៀន​ផ្តល់​ជូន​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់ទី ១២ កម្មវិធី​ភាសា​អង់គ្លេស​ទូទៅ និង​កម្មវិធី​ភាសា​ចិន​ទូទៅ​ចាប់ពី​កម្រិត​ម​ត្តេ​យ្យ ដល់ទី ១២ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ៣០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ សម្រាប់​ការ​ចុះ​ឈ្មោះ​ត្រឹម​ថ្ងៃ​ទី ៣០ មេ​សា ២០២៥ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕