ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាលា​ភាសា​លី​ដឺ​លែ​ន សាខា​ច្បារ​អំពៅ​ផ្តល់​ជូនអាហារូបករណ៍​រហូតដល់​ ៥០% សម្រាប់​ការ​ចុះ​ឈ្មោះរៀន​ភាសា​ចិន និង​អង់គ្លេស

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ដើម្បី​ស្វាគមន៍​ការ​បើក​វគ្គ​សិក្សា​ថ្មី​នៅ​ថ្ងៃ​ទី ​២៨ ខែមេសា ឆ្នាំ ​២០២៥ ​ខាង​មុខ​នេះ សាលា​ភាសា​លី​ដឺ​លែ​ន ​នឹង​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់…

រាជធានី​ភ្នំពេញ ​៖ ដើម្បី​ស្វាគមន៍​ការ​បើក​វគ្គ​សិក្សា​ថ្មី​នៅ​ថ្ងៃ​ទី ​២៨ ខែមេសា ឆ្នាំ ​២០២៥ ​ខាង​មុខ​នេះ សាលា​ភាសា​លី​ដឺ​លែ​ន ​នឹង​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ​៥០% សម្រាប់​សិស្ស​ពូកែ និង​រហូត​ដល់​៣០% សម្រាប់​សិស្ស​ទូទៅ​សម្រាប់​ការ​ចុះ​ឈ្មោះ​រៀន​ភាសា​ចិន និង​អង់គ្លេស រហូត​ដល់​ថ្ងៃ​ទី​ ២៧ ខែមេសា ឆ្នាំ​ ២០២៥​ ។

សម្រាប់​ថ្នាក់​ភាសា​អង់គ្លេស និង​ថ្នាក់​ភាសា​ចិន រួម​ជាមួយ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា (២៤​ម៉ោង​/៧​ថ្ងៃ​ក្នុង ​១​ស​ប្តា​ហ៍​ទាំង​នៅ​ក្នុង ​និង​ក្រៅប្រទេស​) និង​ការ​ការពារ​ការ​សិក្សា​រហូត​ដល់ ៥​ឆ្នាំ (​បន្ត​ការ​សិក្សា​រហូត​ដល់​ ៥​ឆ្នាំ​ឥត​គិតថ្លៃ​ករណី​អ្នក​អាណាព្យាបាល​បាត់បង់​លទ្ធភាព​ផ្គត់ផ្គង់​ការ​សិក្សា​ដល់​បុត្រ​ធីតា​) ។

ជាក់ស្តែង​សាលា​ភាសា​លី​ដឺ​លែ​ន ដែល​ជា​សាលាបង្រៀន​ភាសាបរទេស ផ្តល់​ជូន​នូវ​គុណភាព​អប់រំ​ប្រកបដោយ​គំនិត​ឆ្នៃ​ប្រឌិត និង​ភាព​ជា​អ្នកដឹកនាំ ព្រម​ជាមួយនឹង​ការ​បង្រៀន​តាម​បែប​បច្ចេកវិទ្យា​សម័យ​ទំនើប​តាម​រយៈ​ប្រពន្ធ​បច្ចេកវិទ្យា​បំពាក់​លើ​ភ្នែក​ដែល​មានឈ្មោះ​ថា Virtual Reality (VR) ជា​ច្រើន​គ្រឿង ពី​ក្រុមហ៊ុន SilVRgrow TECHNOLOGY PTE LTD ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​អប់រំ​ឈានមុខ​គេ​ដែល​មាន​ឧបករណ៍​សម្រាប់​បច្ចេកវិទ្យា VR និង AR ។ ដោយ​មាន​ការិយាល័យ​កណ្តាល​នៅ​ប្រទេស​សឹ​ង្ហ​បូ​រី ក្រុមហ៊ុន​ផ្តល់​ជូន​នូវ​ដំណោះស្រាយ​ការ​សិក្សា​ថ្មី​ដល់​សាលារៀន​កម្រិត​បឋម និង​មធ្យមសិក្សា​នៅ​អាស៊ី​អាគ្នេយ៍​។ ហើយ​បច្ចុប្បន្ន​នេះ មាន​ប្រទេស​ជឿនលឿន និង​កំពុង​អភិ​វ​ឌ្ឃ​ន៍​ជា​ច្រើន​នៅ​លើ​ពិភពលោក កំពុង​តែ​ដាក់​ដំណើរ​បច្ចេកវិទ្យា VR មួយ​នេះ ហើយ​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​យើង​ផង​ដែរ គឺ​នៅ​សាលា​ភាសា​លី​ដឺ​លែ​ន​នេះ​ផ្ទាល់​តែ​ម្តង ។

បន្ថែម​ពី​នេះ​សិស្សានុសិស្ស​ដែល​បញ្ចប់​ការ​សិក្សា​នៅ​សាលា​លី​ដឺ​លែ​ន នឹង​ទទួល​បាន​វិញ្ញាបនបត្រ​ពីរ​ក្នុង​ពេល​តែ​មួយ ដែល​មួយ​ចេញពី​សាលា​លី​ដឺ​លែ​ន និង​មួយទៀត​គឺជា​សញ្ញាប័ត្រ TOEFL iBT ដែល​ចេញពី Educational Testing Service ដែល​ហៅ​កាត់​ថា ETS សម្រាប់​ភាសា​អង់គ្លេស និង​HSK សម្រាប់​ភាសា​ចិន ហើយ​លក្ខណៈ​ពិសេស​នៃ​សញ្ញាប័ត្រ TOEFL iBT នេះ គឺជា​សញ្ញាប័ត្រ ដែល​មានការ​ទទួលស្គាល់​ដោយ​ប្រទេស​ជាង 160+ ដែល​អាច​ជួយ​សម្រួល​ដល់​សិស្ស​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​ទី​នេះ​អាច​យក វិញ្ញាបនបត្រ​ទៅ​បន្ត​ការ​សិក្សា​នៅ​ក្រៅប្រទេស​បាន​ដោយ​គ្មាន​ភាព​ព្រួយបារម្ភ​ ។

គួរ​បញ្ជាក់​ផង​ដែរ សាលា​ភាសា​លី​ដឺ​លែ​ន ឥឡូវនេះ​មាន​ទទួល​បង្រៀន​សិស្ស​ចាប់ពី​អាយុ ​១៣​ឆ្នាំ​ឡើង​ទៅ និង​ចាប់ផ្តើម​បើក​ទទួល​ចុះ​ឈ្មោះ​សិស្ស ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​រហូត​តទៅ ​។ ដោយឡែក ប្រសិនបើ​លោក​អ្នក​ចុះ​ឈ្មោះ​ចាប់ពី​អំឡុង​ពេល​នេះ រហូត​ដល់​ថ្ងៃ​ទី ២៧ ខែ មេ​សា ឆ្នាំ ២០២៥ លោក​អ្នក​នឹង​ទទួល​បានការ​ផ្តល់​ជូន​នូវ​អាហារូបករណ៍​រហូត​ដល់ ១០០% សម្រាប់​សិស្ស​ដែល​ទើប​បញ្ចប់​ទី​១២ និង​ទី​ ៩ ព្រម​ជាមួយ​អាហារូបករណ៍​រហូត​ដល់ ៥០% សម្រាប់​សិស្ស​ពូកែ​ដែល​មាន​ចំណាត់ថ្នាក់​ពី លេខ ១ រហូត​ដល់ លេខ​ ៥ និង​អាហារូបករណ៍ រហូត​ដល់ ៣០% សម្រាប់​សិស្ស​ទូទៅ​ផង​ដែរ ​។

សាលារៀន​លី​ដឺ​លែ​ន មាន​ទីតាំង​ស្ថិត​នៅ​ផ្ទះ​លេខ ១១៩A ផ្លូវ​លេខ ៦៤៤ សង្កាត់​ច្បារ​អំពៅ​ ១ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​ ។

រៀន​ភាសា​អង់ និង​ភាសា​ចិន ប្រកបដោយ​ទំនុកចិត្ត​រៀន​នៅ សាលា​ភាសា​លី​ដឺ​លែ​ន ​!
Leaderland Language Academy (Learn. Lead. Achieved) ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មក​កាន់​លេខ ​៖ ០៩២ ៣១១ ១៦៨ /០៧០ ៣១០ ១៦៨ ៕អត្ថបទសហការ