រាជធានីភ្នំពេញ ៖ តើអ្នកកំពុងមានកូនជំទង់ដែលហាក់ដូចជានៅជាប់នឹងអេក្រង់ទូរសព្ទ ថេប្លេត ឬកុំព្យូទ័ររបស់ពួកគេដែរ ឬទេ ? បើមែន ខាងក្រោមនេះ គឺជាវិធីសាស្ត្របីយ៉ាង ដែលអ្នកអាចជួយកូនជំទង់របស់អ្នកបង្កើតទម្លាប់ម៉ោងអេក្រង់ដែលមានសុខភាពល្អឡើងវិញ ។ ច្បាស់ណាស់ វាមិនមែនតែងតែងាយស្រួលទេសម្រាប់ក្មេងៗក្នុងការគ្រប់គ្រងរយៈពេលដែលពួកគេចំណាយលើអេក្រង់ ជាពិសេសនៅពេលដែលពួកគេភ្ជាប់ខ្លួនទៅនឹងប្រព័ន្ធផ្សព្វផ្សាយសង្គម ឬវីដេអូហ្គេម ដោយសារតែរបស់ទាំងនេះត្រូវបានបង្កើតឡើងដើម្បីធ្វើឱ្យវាពិបាកសម្រាប់មនុស្សវ័យជំទង់ក្នុងការដកខ្លួនចេញ ។ ដូច្នេះក្នុងនាមជាឪពុកម្តាយអ្នកត្រូវជួយកូនឱ្យស្វែងរកតុល្យភាពដែលមានសុខភាពល្អអំពីចំនួនពេលវេលាដែលពួកគេចំណាយលើឧបករណ៍ឌីជីថល ។
១. មើលពីរបៀបដែលក្មេងជំទង់របស់អ្នកមានអារម្មណ៍ចំពោះបច្ចេកវិទ្យា ៖ ក្មេងជំទង់ពឹងផ្អែកលើអេក្រង់ទូរសព្ទ ទូរទស្សន៍ ថេប្លេត ឬកុំព្យូទ័រសម្រាប់អ្វីៗគ្រប់បែបយ៉ាង រាប់ចាប់ពីការមើលភាពយន្តឯកសារ ការសិក្សាស្រាវជ្រាវ ការរៀនពីវីដេអូ និងទំនាក់ទំនងជាមួយមិត្តភក្តិរបស់ពួកគេ ។ ចូរស្វែងយល់ពីអ្វីដែលក្មេងជំទង់របស់អ្នកចូលចិត្តប្រើបច្ចេកវិទ្យា និងអ្វីដែលពួកគេមិនចូលចិត្តខ្លាំង ។ សុំឱ្យពួកគេឆ្លុះបញ្ចាំងពីរបៀបដែលសកម្មភាពឌីជីថលផ្សេងគ្នាធ្វើឱ្យពួកគេមានអារម្មណ៍ ។ ការធ្វើដូច្នេះនឹងនាំឱ្យអ្នក និងក្មេងជំទង់របស់អ្នកកាន់តែជិតស្និទ្ធ ហើយជួយអ្នកឱ្យពិភាក្សាជាមួយគ្នាអំពីដែនកំណត់នៃការប្រើប្រាស់ ដែលនឹងជួយឱ្យកូនជំទង់របស់អ្នកទទួលបានបទពិសោធន៍ល្អបំផុត ។
២. កុំបណ្តោយឱ្យពេលវេលាចំណាយលើអេក្រង់ជំនួសសកម្មភាពផ្សេងទៀត ៖ ជាជាងប្រឆាំងមិនឱ្យក្មេងជំទង់របស់អ្នកចុចទូរសព្ទ ឬកុំព្យូទ័រច្រើនពេក សូមលើកទឹកចិត្តកូនរបស់អ្នកឱ្យចូលរួមក្នុងសកម្មភាពដែលគាំទ្រដល់ការលូតលាស់ដែលមានសុខភាពល្អ ។ ក្មេងជំទង់ដែលចំណាយពេលច្រើនផ្តោតលើកិច្ចការសាលា ធ្វើសកម្មភាពដែលខ្លួនឯងចង់ធ្វើ រីករាយនឹងចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ការជួយកិច្ចការនៅជុំវិញផ្ទះ ឬសហគមន៍ និងការធ្វើសកម្មភាពរាងកាយដូចជាការលេងកីឡាមានទំនោរទៅរកទំនាក់ទំនងដែលមានសុខភាពល្អ និងរក្សាតុល្យភាពបានល្អជាមួយម៉ោងអេក្រង់ ។
៣. ធ្វើជាគំរូល្អក្នុងការប្រើប្រាស់អេក្រង់ទូរសព្ទ ទូរទស្សន៍ ឬកុំព្យូទ័រ ៖ ក្មេងជំទង់យកចិត្តទុកដាក់ចំពោះអ្វីដែលមនុស្សធំធ្វើ យ៉ាងហោចណាស់បានច្រើនជាងអ្វីដែលអ្នកនិយាយឱ្យពួកគេស្តាប់ ។ បើអ្នកធ្វើជាគម្រូល្អក្នុងការប្រើប្រាស់អេក្រង់ នោះក្មេងជំទង់របស់អ្នកក៏នឹងធ្វើបានល្អដូចគ្នា ហើយវានឹងធ្វើឱ្យអ្នកកាន់តែងាយស្រួលក្នុងការអនុវត្តច្បាប់ម៉ោងលើអេក្រង់ក្នុងគ្រួសារបស់អ្នក ៕ ប្រភព ៖ unicef
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ វគ្គសិក្សាថ្មីចូលរៀនថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ ។ សាលារៀនផ្តល់ជូនកម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់មត្តេយ្យ ដល់ទី ១២ កម្មវិធីភាសាអង់គ្លេសទូទៅ និងកម្មវិធីភាសាចិនទូទៅចាប់ពីកម្រិតមត្តេយ្យ ដល់ទី ១២ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍រហូតដល់ ៣០% ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា និងការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ សម្រាប់ការចុះឈ្មោះត្រឹមថ្ងៃទី ៣០ មេសា ២០២៥ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ