ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គន្លឹះ ៥ យ៉ាងនេះ ឪពុក​ម្ដាយ​អាច​បង្រៀន​កូន​ឱ្យ​ចេះ​ដឹងគុណ​…!

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​៖ ឪពុក​ម្តាយ​មួយ​ចំនួន​និយាយ​ថា កូន​ៗ​សព្វ​ថ្ងៃនេះ​មិនសូវ​ចេះ​កោតសរសើរ និង​មាន​អំណរ​គុណ​នោះ​ទេ ហើយ​ឪពុក​ម្តាយ​មួយ​ចំនួន​ក៏​ព្រួយបារម្ភ និង​ខ្មាស់​អៀន ដោយសារ​ទ​ង្វើ​អាត្មា​និយម​របស់​កូន​ៗ​ពួក​គេ​ផង​ដែរ ​។ ការ​ដឹងគុណ អាច​ជួយ​ឱ្យ​កុមារ​មាន​សុខភាព​ល្អ…

រាជធានី​ភ្នំពេញ​៖ ឪពុក​ម្តាយ​មួយ​ចំនួន​និយាយ​ថា កូន​ៗ​សព្វ​ថ្ងៃនេះ​មិនសូវ​ចេះ​កោតសរសើរ និង​មាន​អំណរ​គុណ​នោះ​ទេ ហើយ​ឪពុក​ម្តាយ​មួយ​ចំនួន​ក៏​ព្រួយបារម្ភ និង​ខ្មាស់​អៀន ដោយសារ​ទ​ង្វើ​អាត្មា​និយម​របស់​កូន​ៗ​ពួក​គេ​ផង​ដែរ ​។

ការ​ដឹងគុណ អាច​ជួយ​ឱ្យ​កុមារ​មាន​សុខភាព​ល្អ អារម្មណ៍​វិជ្ជមាន​កាន់តែ​ច្រើន ការ​មាន​ទំនាក់ទំនង​រឹង​មាំ និង​រីករាយ​ជាមួយ​បទ​ពិសោធន៍​កាន់តែ​ច្រើន ។ ទោះជា​យ៉ាងណា​ក៏​ដោយ ការ​ដឹងគុណ មិនមែន​ជា​អ្វី​ដែល​កុមារ​តែងតែ​ទទួល​បាន ដោយ​ស្វ័យប្រវត្តិ​នោះ​ទេ វា​ត្រូវការ​ពេលវេលា ការ​ចិញ្ចឹម​បីបាច់ ដោយ​ប្រើប្រាស់​តាម​វិធី​ណាមួយ ដែល​សម​ស្រប​ទៅ​តាម​អាយុ​ពួក​គេ ។

១. ធ្វើ​ឱ្យ​ការ​និយាយ​ពាក្យ ‘​អរគុណ​’ ក្លាយជា​ឃ្លា​ធម្មតា ឬ​ទម្លាប់
វិធី​សាមញ្ញ​បំផុត​ដែល​ឪពុក​ម្តាយ​បង្រៀន​កូន ឱ្យ​មានការ​កោតសរសើរ គឺ​រំឭក​ពួក​គេ​ឱ្យ​ចង​ចាំ ពី​អាកប្បកិរិយា​របស់​ពួក​គេ ​។ ឪពុក​ម្ដាយ​បង្រៀន​កូន ពី​ភាព​ខុស​គ្នា​រវាង ការ​គួរសម និង​ការ​ដឹងគុណ ហើយ​ដើម្បី​ជួយ​កូន​រៀន​ចេះ​ដឹងគុណ ឪពុក​ម្ដាយ​ត្រូវ​បញ្ជាក់​អំពី​មូលហេតុ ដែល​ពួក​គេ​សុំ​ឱ្យ​កូន​និយាយ «​អរគុណ​» ផង​ដែរ​។ ថ្ងៃ​ខួបកំណើត ថ្ងៃ​ឈប់​សម្រាក និង​កម្មវិធី​ផ្តល់​អំណោយ​ផ្សេង​ៗ អាច​បង្កើត​ឱកាស​សម្រាប់​ឪពុក​ម្តាយ ដើម្បី​លើកទឹកចិត្ត​កូន ឱ្យ​ដឹងគុណ​ចំពោះ អ្នក​ផ្តល់​ឱ្យ​អំណោយ ។

២. និយាយ​អំពី​ការ​ដឹងគុណ
ការ​ឆ្លៀតពេល​ដើម្បី​ឆ្លុះ​បញ្ចាំង ពី​អ្វី​ដែល​សមាជិកគ្រួសារ មាន​អំណរ​គុណ នៅ​តុ​អាហារ​ពេល​ល្ងាច ឬ​ពេល​ផ្សេង​ទៀត គឺជា​វិធី​មួយ​ផ្សេង​ទៀត ដែល​គ្រួសារ​អាច​លើក​ឡើង​និង​ផ្តល់​ដំបូន្មាន​អំពី​ការ​ដឹងគុណ​។ ឪពុក​ម្ដាយ​អាច​ជា​ការ​ចែករំលែក​អ្វី ដែល​វិជ្ជមាន​ដែល​ពួក​គេ​កោតសរសើរ ឬ​ការ​ដឹងគុណ​ទូទៅ​អំពី​សុខភាព គ្រួសារ និង​អ្វី​ដែល​ពួក​គេ​មាន ​។

៣. រួមចំណែក​ក្នុង​ការងារ​គ្រួសារ
ចូរ​ឱ្យ​កូន​ៗ​ជួយ​ធ្វើ​ការងារ​ក្នុងផ្ទះ​ ដើម្បី​ជួយ​សម្រាល​បន្ទុក ក្នុង​ក្រុម​គ្រួសារ​ស្រប​ទៅ​តាម​អាយុ​។ ដើម្បី​ជួយ​កុមារ​តូច​ៗ ឱ្យ​យល់​ច្បាស់ មាតាបិតា អាច​ពន្យល់​ថា មនុស្ស​គ្រប់​រូប​ក្នុង​គ្រួសារ​មាន​ទំនួល​ខុស​ត្រូវ ក្នុង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​។ ឪពុក​ម្ដាយ​អាច​ជួយ​កុមារ​ឱ្យ​ដឹងគុណ ចំពោះ​តួនាទី និង​ចិញ្ចឹម​បីបាច់​អារម្មណ៍ នៃ​ការ​ដឹងគុណ​របស់​ពួក​គេ​។

៤. ការងារ​ស្ម័គ្រចិត្ត
ឪពុក​ម្តាយ​គួរ​ចូលរួម​ជាមួយ​កូន​របស់​ពួក គេ​នៅ​ក្នុង​សកម្មភាព​ស្ម័គ្រចិត្ត ឬ​សេវាកម្ម​សង្គម​មួយ​ចំនួន ​។ ការ​ដឹងគុណ មិនមែន​ជា​អ្វី​ដែល​កុមារ​តែងតែ​ទទួល​បាន ដោយ​ស្វ័យប្រវត្តិ​នោះ​ទេ វា​ត្រូវការ​ពេលវេលា ការ​ចិញ្ចឹម​បីបាច់ តាម​វិធី​ដែល​សម​ស្រប​តាម​អាយុ​។

៥. ការ​ផ្តល់​ឱ្យ
យុទ្ធសាស្ត្រ​ក្នុង​ការ​បង្រៀន​ការ​ដឹងគុណ គឺ​ការ​ឱ្យ​កូន​បរិច្ចាគ​ប្រដាប់ប្រដា​ក្មេង​លេង ​ឬ​សំលៀក​បំពាក់​ដល់​អង្គការ​សប្បុរសធម៌ និង​អ្នក​ដទៃ​ផ្សេង​ទៀត​៕ (​ប្រភព​៖michiganmedicine)

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ ជាមួយ​សាលារៀន វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​មានកម្ម​វិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ទី ១ ដល់ទី ១២ កម្មវិធី​អប់រំ និង​ថែទាំ​កុមារ​តូច ម​តេ្ត​យ្យ ភាសា​អង់គ្លេស​សម្រាប់​កុមារ ភាសា​អង់គ្លេស​សម្រាប់​សិស្ស​ធំ និង​កម្មវិធី​ភាសា​ចិន ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​ពិសេស ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា សេវាកម្ម​គាំទ្រ និង​កម្មវិធី​សិក្សា​បន្ថែម​សម្បូរ បែប​សម្រប​តាម​បំ​ណិ​ន​សតវត្សរ៍​ទី ២១ ។ សាលារៀន​ចាប់​ទទួល​ចុះ​ឈ្មោះ​សិស្ស​ចូល​រៀន​រាល់ថ្ងៃ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕ អត្ថបទសហការ