រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមហ៊ុន ជីប ម៉ុង រីថែល បានរៀបចំកម្មវិធីបើកលក់គម្រោង «ភូមិខ្មែរអ្នកធ្វើ» ដំបូងបំផុតដែលមានអ្នកចូលរួមពីភ្ញៀវកិត្តិយស តំណាងស្ថាប័នគាំទ្រ និងអាជីវកម្មខ្មែររាប់រយនាក់ ដែលសុទ្ធសឹងតែជាអាជីវកម្ម ផលិតករ ដែលកំពុងផលិត និងលក់ផលិតផលខ្មែរសុទ្ធ ដើម្បីធ្វើបទបង្ហាញពិសេសពីគម្រោង «ភូមិខ្មែរអ្នកធ្វើ» ដែលជាគម្រោងផ្សារផលិតផលខ្មែរដំបូងគេ និងធំជាងគេនៅកម្ពុជា ។
លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល មានប្រសាសន៍ថាគម្រោង«ភូមិខ្មែរអ្នកធ្វើ» មិនមែនគ្រាន់តែជាកន្លែងលក់ទំនិញធម្មតានោះទេ ។ វាគឺជាការច្នៃប្រឌិតបង្កើតឡើងនូវទីកន្លែងមួយ ដែលប្រពៃណីខ្មែរដ៏ស្រស់ស្អាតរស់ឡើងវិញក្នុងបរិយាកាសទំនើប ដោយប្រមូលផ្តុំនូវផលិតផលប្រពៃណីពីគ្រប់តំបន់នៃប្រទេសកម្ពុជា មកប្រម៉ូលផ្ដុំនៅ «ភូមិខ្មែរអ្នកធ្វើ» ក្រោមពាក្យស្លោក «រក្សាចាស់បង្កើតថ្មី» ដើម្បីផ្សព្វផ្សាយ អភិរក្ស និងអភិវឌ្ឍបន្តទៅមុខទៀត ។
បន្ថែមពីនេះលោកជំទាវមានប្រសាសន៍ថា ក្រុមហ៊ុន ជីប ម៉ុង រួមទាំងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល មានមោទនភាពបំផុត ដែលបានរៀបចំនៅគម្រោងមួយនេះឡើង យើងចង់ឃើញផលិតផលខ្មែរ ស្នាដៃខ្មែរ កាន់តែមានការទទួលស្គាល់ពីបរទេស ហើយយើងចង់ឃើញខ្មែរគ្រប់គ្នាមានមោទនភាពដូចអ្វីដែលក្រុមហ៊ុនកំពុងមាន ហើយមិនយូរទេគម្រោង «ភូមិខ្មែរអ្នកធ្វើ» នឹងលេចរូបរាងឡើង ហើយក្រុមហ៊ុន ជីប ម៉ុង កំពុងសហការណ៍ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីដាក់ «ភូមិខ្មែរអ្នកធ្វើ» អោយក្លាយជាគោលដៅទេសចរណ៍ធំបំផុត របស់ភ្ញៀវទេសចរណ៍បរទេសទាំងអស់ដែលឆ្លងកាត់រាជធានីភ្នំពេញ ។
គួរបញ្ជាក់ផងដែរថា គម្រោង «ភូមិខ្មែរអ្នកធ្វើ» គឺជាគម្រោងផ្សារបង្ហាញផលិតផលខ្មែរដ៍ធំមួយមានទីតាំងនៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលប្រមូលផ្តុំផលិតផលខ្មែរផ្សេងៗគ្នា ដែលនឹងក្លាយជាទីប្រជុំជនដ៍ស្រស់ស្អាតបំផុត បង្ហាញពីអនុស្សាវរីយ៍ បង្ហាញពីភាពចម្រុះនៃផលិតផលខ្មែរ ក៏ដូចជាបង្ហាញពីវប្បធម៌ និងស្នាដៃខ្មែរយើង នៅក្នុងទីតាំងដ៍ប្រណីតមួយនេះផងដែរ ។ នៅ «ភូមិខ្មែរអ្នកធ្វើ» អ្នកនឹងទទួលបានបទពិសោធន៍វប្បធម៌ប្រពៃណីយ៉ាងពេញលេញ ។ អ្នកអាចរៀនពីរបៀបត្បាញសូត្រពីសិប្បករជំនាញ ស្វែងយល់ពីគ្រឿងទេសខ្មែរសុទ្ធ និងរបៀបប្រើប្រាស់វាក្នុងម្ហូបទំនើប មិនតែប៉ុណ្ណោះអ្នកអាចទស្សនាសិល្បៈចម្រុះដែលផ្សារភ្ជាប់រវាងគំនូរប្រពៃណី និងគំនិតទំនើប ព្រមទាំងអាចជ្រើសរើសសម្លៀកបំពាក់ប្រពៃណីដែលបានកែច្នៃឱ្យស័ក្តិសមសម្រាប់ការស្លៀកពាក់ប្រចាំថ្ងៃ ។
បងប្អូនដែលមានផលិតផលខ្មែរមានគុណភាព បងប្អូនអាចសាកសួរពត៌មានបន្ថែមជាមួយក្រុមការងារ ដើម្បីទទួលបាននៅតម្លៃពិសេស ពីស្តង់ដ៍ប្រណីតរបស់ «ភូមិខ្មែរអ្នកធ្វើ» តាមរយៈលេខទំនាក់ទំនង +855 93 922 888/+855 93 975 111 ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ