ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពលករ និង​សិស្ស​ និស្សិត​កម្ពុជា ​នៅ​ប្រទេស​ថៃប្រឆាំង​គម្រោង​បាតុកម្ម​នៅ​កូរ៉េ ​ដែល​ជា​ការញុះញង់​ពី​ក្រុមប្រឆាំង

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ប្រជាពលរដ្ឋ ពលករ និង​សិស្ស​និស្សិត​កម្ពុជា​ដែល​កំពុង​ស្នាក់​នៅ​ប្រទេស​ថៃ បាន​លើក​បដា​ប្រឆាំង​នឹង​គម្រោង​បាតុកម្ម​ដែល​ជា​ការ​ញុះញង់​ពី​ក្រុម​ជ្រុលនិយម​ឧទ្ទាម​ក្រៅច្បាប់​ខណៈ​ពួក​គេ​បាន​ថ្កោលទោស​មេដឹកនាំ​ជ្រុលនិយម​ដែល​តែងតែ​រៀបចំ​ផែនការ​ធ្វើ​បាតុកម្ម​បង្ក​ការ​រំខាន​ពេលវេលា​ភារកិច្ច​របស់​ពួក​គេ​ជា​ខ្លាំង ​។ អ្នកស្រី ញ៉ា រ​ដ្ឋា…

រាជធានី​ភ្នំពេញ​ ៖ ប្រជាពលរដ្ឋ ពលករ និង​សិស្ស​និស្សិត​កម្ពុជា​ដែល​កំពុង​ស្នាក់​នៅ​ប្រទេស​ថៃ បាន​លើក​បដា​ប្រឆាំង​នឹង​គម្រោង​បាតុកម្ម​ដែល​ជា​ការ​ញុះញង់​ពី​ក្រុម​ជ្រុលនិយម​ឧទ្ទាម​ក្រៅច្បាប់​ខណៈ​ពួក​គេ​បាន​ថ្កោលទោស​មេដឹកនាំ​ជ្រុលនិយម​ដែល​តែងតែ​រៀបចំ​ផែនការ​ធ្វើ​បាតុកម្ម​បង្ក​ការ​រំខាន​ពេលវេលា​ភារកិច្ច​របស់​ពួក​គេ​ជា​ខ្លាំង ​។

អ្នកស្រី ញ៉ា រ​ដ្ឋា ប្រជាពលរដ្ឋ​កំពុង​រស់នៅ និង​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ​បាន​និយាយ​ថា​៖«​សូម​បងប្អូន​យើង​នៅ​ថៃ កុំទៅ​ចូលរួម​ពាក់ព័ន្ធ​នឹង​បាតុកម្ម​ជាមួយ​ក្រុម​ជ្រុលនិយម​។ យើងខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ជឿជាក់​រាជរដ្ឋាភិបាល​កម្ពុជា និង​មិន​ចូលរួម​បាតុកម្ម​តាម​ការ​ញុះញង់​របស់​ក្រុម​នោះ​ទេ​» ​។

អ្នកស្រី​បន្ត​ថា អ្នកស្រី​មិន​រំជើបរំជួល​តាម​ការ​បំផុសបំផុល​របស់​ក្រុមប្រឆាំង​ជ្រុលនិយម​នោះ​ទេ ព្រោះ​ការ​ធ្វើ​បាតុកម្ម​នេះ​មិន​ត្រឹមតែ​មិន​អាច​ដោះស្រាយ​បញ្ហា​ព្រំដែន​បាន​ទេ ថែម​ទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​-​ថៃ ជា​ពិសេស​អាច​បង្ក​ស្ថានការណ៍​នយោបាយ​កាន់តែ​តានតឹង និង​ឈាន​ដល់​ជម្លោះព្រំដែន​ទៀត​ផង ​។

លោក ឆេ​ង គឹ​ម​សឿ​ន ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ​បាន​និយាយ​ថា​៖«​យើងខ្ញុំ​ជា​ពលករ​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ជឿជាក់​លើ​សមត្ថភាព​ដឹកនាំ​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី លើ​ការ​ចរចា​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​»​។ លោក​បន្ត​ថា​៖«​ខ្មែរ​នៅ​ទីណា​ក៏​ដោយ ទោះ​មានគំនិត​មិន​ដូច​គ្នា​ក៏​ដោយ ក៏​យើង​នៅ​តែ​ជា​ខ្មែរ​! យើង​មិន​ត្រូវ​ឈ្លោះ​គ្នា​នៅ​លើ​ទឹកដី​គេ​នាំ​ឱ្យ​គេ​មើលងាយ​នោះ​ទេ ដូច្នេះ​ពលរដ្ឋ​ផ្សេង​ទៀត​សូមកុំ​ចាញ់​ឧបាយកល​បោក​បញ្ឆោត​របស់​ក្រុមប្រឆាំង​ជ្រុលនិយម​មួយ​ក្តាប់​តូច ដែល​បាន​និង​កំពុង​ញុះញង់​បងប្អូន​ឱ្យ​ចូលរួម​បាតុកម្ម​ដែល​គ្រោង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ខាង​មុខ​នេះ​» ​។

ពលរដ្ឋ​ខ្មែរ​ធ្វើ​ការងារ​នៅ​ស្រុក​ថៃ​រូប​នេះ​បាន​បន្ថែម​ថា បាតុកម្ម​មិនមែន​ជា​ដំណោះស្រាយ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​នាំ​ឱ្យ​ខាតបង់​ពេលវេលា លុយកាក់ កិត្តិយស​ខ្លួនឯង និង​សង្គម​ជាតិ​ទាំងមូល​នៅ​លើ​ទឹកដី​បរទេស​។ ដូចនេះ សូម​បងប្អូន​ដែល​កំពុង​រស់នៅ សិក្សា និង​ធ្វើការ​នៅ​ស្រុក​ថៃ កុំទៅ​ចូលរួម​បាតុកម្ម​ដែល​រៀបចំ​ដោយ​ក្រុមប្រឆាំង ​។

កញ្ញា សួន ស្រី​និ​ច ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​បាន​និយាយ​ថា​៖«​យើងខ្ញុំ​ជា​ពលករ​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ជឿជាក់​រាជរដ្ឋាភិបាល​កម្ពុជា និង​មិន​ចូលរួម​បាតុកម្ម​តាម​ការ​ញុះញង់​របស់​ក្រុមប្រឆាំង​ជ្រុលនិយម​នោះ​ទេ និង​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​សម្តេច​ធ​បតី ហ៊ុន ម៉ា​ណែ​ត ក្នុង​ការ​ច​ចារ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​»​។ កញ្ញា​បាន​កត់សម្គាល់​ឃើញ​ថា ការ​កៀរគរ​មនុស្ស​របស់​ពួក​គេ​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ ដោយសារ​ពលរដ្ឋ​បានដឹង​ច្បាស់​ពី​ល្បិច​កល​ដ៏​ខ្មៅ​ងងឹត​របស់​ពួក​គេ​ក្នុង​ការ​បម្រើ​ផលប្រយោជន៍​ទណ្ឌិត សម រ​ង្ស៊ី និង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​គាំទ្រ​ដោយ​ប្រជាពលរដ្ឋ​កម្ពុជា​ ។

ចំណែក​លោក ពិសី រ​ដ្ឋា ប្រជាពលរដ្ឋ​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ បាន​និយាយ​ថា​៖«​ខ្ញុំ​គោរព​ឆន្ទៈ​របស់​បងប្អូន​ដែល​កំពុង​រស់នៅ​ស្រុក​ថៃ​ប្រកាស​មិន​ចូលរួម​ធ្វើ​បាតុកម្ម​តាម​ការ​ញុះញង់​របស់​ក្រុមប្រឆាំង​ជ្រុលនិយម ហើយ​ខ្ញុំ​ក៏​ប្រកាស​មិន​គាំទ្រ​បាតុកម្ម​ដូច​ជា​បងប្អូន​យើង​ដែរ ព្រោះ​បាតុកម្ម​មិន​មាន​ផល​ចំនេញ​អ្វី​ដល់​ជាតិ​នោះ​ទេ វា​គ្រាន់តែ​បម្រើ​របៀបវារៈ​នយោបាយ​ដ៏​កខ្វក់​របស់​ពួក​គេ​ប៉ុណ្ណោះ ​។

លោក​បន្ត​ថា ក្រុម​ជ្រុលនិយម​នៅ​តែ​ប្រើ​លេស​ទាមទារ​កោះ​គុត​ទាំង​ងងឹត​ងងុល ហើយ​មាន​តែ​ខ្មែរ​ដែល​មាន​និន្នាការ​បម្រើ​នយោបាយ​បរទេស​ប៉ុណ្ណោះ​ដែល​ចង់​រុញ​ខែ្ម​រ​ឱ្យ​ប្តឹង​ទៅ​តុលាការអន្តរជាតិ​លើ​ករណី​កោះ​គុត​។ សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់​ច្បាស់​ៗ​ជុំវិញ​សំណុំរឿង កោះ​គុត ខណៈ​ប្រទេស​ទាំង​ពីរ​កំពុងធ្វើការ​ជាមួយ​គ្នា​ដោយ​សន្តិវិធី និង​យក​ច្បាប់​ជា​គោល​ ។

គួរ​រំឭក​ថា ទណ្ឌិត សម រ​ង្ស៊ី អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ក្រៅប្រទេស​ជា​បុគ្គល​ដែល​នៅ​ពីក្រោយ​គ្នីគ្នា​មួយ​ក្ដាប់​តូច​កំពុង​ស្នាក់​នៅ​សាធារណរដ្ឋ​កូរ៉េ និង​ជប៉ុន ដោយ​ព្យាយាម​ញុះញង់ មួលបង្កាច់​ឱ្យ​មានការ​រើសអើង​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បម្រើ​ម​ហិ​ច្ច​តា​នយោបាយ​គ្មាន​គោលដៅ​របស់​ខ្លួន​ប៉ុណ្ណោះ​។ ចេតនា​របស់​ទណ្ឌិត សម រ​ង្ស៊ី គឺជា​ការ​សងសឹក​គំនុំ​ផ្ទាល់ខ្លួន ​ជាមួយ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ដោយ​ប្រើ​លេស​ស្នេហា​ទឹកដី និង​ព្រំដែន ដើម្បី​កៀរគរ​មនុស្ស​មក​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​។ ដូច្នេះ​គំនិត​ដ៏​អាក្រក់​ទាំងនេះ បងប្អូន​មិន​គួរ​ចូលរួម​ក្បត់ជាតិ​ជាមួយ​ទណ្ឌិត សម រ​ង្ស៊ី​នោះ​ទេ ហើយ​ចៀស​ឱ្យ​ឆ្ងាយ​ពី​បុគ្គល​រូប​នេះ និង​ងាក​មក​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ​ជាមួយ​រាជរដ្ឋាភិបាល ​៕ អត្ថបទសហការ