ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជួយ​កូន​អ្នក​ឡើង​ទម្ងន់​បាន​ល្អ​តាម​វិធី​ទាំងនេះ !

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ អាច​មាន​ហេតុផល​ជា​ច្រើន​ដែល​កូន​របស់​អ្នក​ស្គម​ខុសធម្មតា ។ ប្រសិនបើ​ដោយសារ​តែ​ពួក​គេ​មិន​ទទួល​បាន​កាឡូរី​គ្រប់គ្រាន់ មានរឿង​មួយ​ចំនួន​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ជួយ​ឱ្យ​ពួក​គេ​ឡើង​ទម្ងន់​ឡើង​វិញ ។ ជា​រឿង​សំខាន់​ដែល​កុមារ​ទទួល​បាន​បរិមាណ​កាឡូរី សារធាតុចិញ្ចឹម…

រាជធានី​ភ្នំពេញ ៖ អាច​មាន​ហេតុផល​ជា​ច្រើន​ដែល​កូន​របស់​អ្នក​ស្គម​ខុសធម្មតា ។ ប្រសិនបើ​ដោយសារ​តែ​ពួក​គេ​មិន​ទទួល​បាន​កាឡូរី​គ្រប់គ្រាន់ មានរឿង​មួយ​ចំនួន​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ជួយ​ឱ្យ​ពួក​គេ​ឡើង​ទម្ងន់​ឡើង​វិញ ។ ជា​រឿង​សំខាន់​ដែល​កុមារ​ទទួល​បាន​បរិមាណ​កាឡូរី សារធាតុចិញ្ចឹម និង​សារធាតុ​រ៉ែ​ត្រឹមត្រូវ ដើម្បី​គាំទ្រ​ដល់​ការ​លូតលាស់​ដែល​មាន​សុខភាព​ល្អ ។ ដំណឹង​ល្អ​នោះ​គឺថា អ្នក​អាច​ជួយ​ឱ្យ​ពួក​គេ​ទទួល​បាន​កាឡូរី​កាន់តែ​ច្រើន ដោយ​ធ្វើការ​ផ្លាស់​ប្តូរ​ទៅ​លើ​អ្វី​ដែល​ពួក​គេ​ញ៉ាំ និង​ផឹក និង​លើកទឹកចិត្ត​ដល់​ទម្លាប់​ដែល​មាន​សុខភាព​ល្អ ។

ព័ត៌មាន​នេះ គឺ​សម្រាប់​កុមារ​ដែល​មាន​អាយុ​ចាប់ពី ២ ឆ្នាំ​ឡើង​ទៅ ។ ប្រសិនបើ​កូន​របស់​អ្នកមាន​អាយុ​ក្រោម ២ ឆ្នាំ សូម​អាន​អំពី​ការ​ផ្តាច់ដោះ និង​ការ​បំបៅ ។ ពិនិត្យ​មើល​ថា តើ​កូន​របស់​អ្នកមាន​ទម្ងន់​ស្រាល ឬ​អត់ ។ អាច​ជា​ការ​លំបាក​ក្នុង​ការ​ដឹង​ថា​តើ​កូន​របស់​អ្នកមាន​ទម្ងន់​មិន​គ្រប់ ។ ការ​រីក​ធំធាត់ ជំងឺ និង​ការ​ផ្លាស់​ប្តូរ​ទម្លាប់​របស់​ពួក​គេ​អាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ទម្ងន់​របស់​ពួក​គេ ។ កន្លែង​ដ៏​ល្អ​ដើម្បី​ចាប់ផ្តើម គឺ​ដោយ​ការ​គណនា​ស​ន្ទ​ស្សន៍​ម៉ាស​រាង​កាយ (BMI) របស់​ពួក​គេ ។ លទ្ធផល​របស់​កូន​អ្នក​នឹង​បង្ហាញ​ថា តើ​ពួក​គេ​មាន​ទម្ងន់​ដែល​មាន​សុខភាព​ល្អ​សម្រាប់​ភេទ កម្ពស់ និង​អាយុ​របស់​ពួក​គេ​ដែរ ឬទេ ។ អ្នក​នឹង​ត្រូវ​ដឹង​ថ្ងៃខែ​ឆ្នាំ​កំណើត កម្ពស់ ទម្ងន់ និង​ពេល​ដែល​អ្នក​វាស់​វា ។

សូម​ទាក់ទង​ទៅ​កាន់​គ្រូពេទ្យ ឬ​គិលានុបដ្ឋាយិកា​របស់​អ្នក ប្រសិនបើ​អ្នក​បារម្ភ​ថា កូន​របស់​អ្នក​ស្គម​ខុសធម្មតា​, ពួក​គេ​បាន​ស្រក​ទម្ងន់​យ៉ាង​ឆាប់រហ័ស ដោយ​មិន​ផ្លាស់​ប្តូរ​អ្វី​ដែល​ពួក​គេ​ញ៉ាំ​, អ្នក​បារម្ភ​អំពី​ទម្លាប់​ញ៉ាំ​អាហារ​របស់​ពួក​គេ​, អ្នក​គិត​ថា ពួក​គេ​មិន​ត្រូវ ឬ​អា​លែ​ក​ស៊ី​នឹង​អាហារ និង​អ្វី​ដែល​អ្នក​កំពុង​ព្យាយាម​ឱ្យ​កូន​ឡើង​ទម្ងន់​ដោយ​ខ្លួនឯង​មិន​មាន​ប្រសិទ្ធភាព ។

គន្លឹះ​ដើម្បី​ជួយ​កូន​របស់​អ្នក​ឡើង​ទម្ងន់ គឺ​ឱ្យ​ពួក​គេ​ទទួលទាន​អាហារ​សម្បូរ​កាបូ​អ៊ី​ដ្រា​ត​ម្សៅ​បន្ថែម​ទៀត ដូច​ជា​ដំឡូង នំ​បុ័ង ឬ​បាយ ។ បង្កើន​ការ​ទទួលទាន​កាឡូរី​របស់​ពួក​គេ​ជាមួយនឹង​ខ្លាញ់​ដែល​មាន​សុខភាព​ល្អ បន្ថែម​ឈី​ស និង​ទឹកដោះគោ​ទៅ​ក្នុង​អាហារ ។ ផ្តល់​ឱ្យ​ពួក​គេ​នូវ​ភេសជ្ជៈ​ដែល​មាន​កាឡូរី​ខ្ពស់​ក្នុង​ចន្លោះ​ពេល​អាហារ ដូច​ជា​ទឹកក្រឡុក ឬ​ទឹកដោះគោ​ក្រឡុក ។ លើកទឹកចិត្ត​ឱ្យ​មាន​អាកប្បកិរិយា​ដែល​មាន​សុខភាព​ល្អ​ក្នុង​ការ​ញ៉ាំ ។ អាហារ​សម្រន់​ដែល​មាន​សុខភាព​ល្អ នៅ​ពេល​ពួក​គេ​ឃ្លាន ។ ជួយ​ឱ្យ​ពួក​គេ​ទទួល​បាន​វីតាមីន​គ្រប់គ្រាន់ ដោយ​ការ​លេប​វីតាមីន​តាម​គ្រូពេទ្យ​ណែនាំ ។ ណែនាំ​អាហារ​ថ្មី​បន្តិច​ម្តង​ៗ​ឱ្យ​ពួក​គេ​សាក​ញ៉ាំ​បន្ថែម ។

យ៉ាងណាមិញ សូមកុំ​ធ្វើ​រឿង​ទាំងនេះ ៖ កុំ​ពឹងផ្អែក​លើ​អាហារ​មិនល្អ​សម្រាប់​ការ​ឡើង​ទម្ងន់ ដូច​ជា​ការ​ញ៉ាំ​អាហារ​ផ្អែម​ៗ​ដូច​ជា​នំ​ខេ​ក​ជាដើម ។ កុំ​ផ្តល់​ភេសជ្ជៈ និង​អាហារ​សម្រន់​ដល់​ពួក​គេ​មុន​ពេល​ញ៉ាំ​បាយ ពីព្រោះ​អាហារ​ទាំងនោះ​អាច​ធ្វើ​ឱ្យ​ពួក​គេ​ឆ្អែត​ពេក ហើយ​លែង​ចង់​ញ៉ាំ​បាយ ហើយ​ក៏​នឹង​បាត់បង់​សារធាតុចិញ្ចឹម​សំខាន់​ៗ ។ ព្យាយាម​កុំឱ្យ​មានការ​ខកចិត្ត ប្រសិនបើ​ពួក​គេ​មិន​បរិភោគ​អ្វី​គ្រប់យ៉ាង​នៅ​លើ​ចាន​របស់​ពួក​គេ ។ កុំ​បញ្ឈប់​ពួក​គេ​ធ្វើ​លំ​ហាត់ប្រាណ ពីព្រោះ​សកម្មភាព​រាង​កាយ​នឹង​ជួយ​ឱ្យ​ពួក​គេ​អភិវឌ្ឍ​ឆ្អឹង​និង​សាច់ដុំ​រឹង​មាំ ៕ ប្រភព ៖ nhs

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ។ លា​រៀនមាន​កម្មវិធី​អប់រំ និង​ថែទាំ​កុមារ​តូច ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់ទី ១២ ភាសា​ចិន​ទូទៅ និង​ភាសា​អង់គ្លេស​ទូទៅ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ៣០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ សម្រាប់​ការ​ចុះ​ឈ្មោះ​ត្រឹម​ថ្ងៃ​ទី ៩ កុម្ភៈ ២០២៥ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕